កីឡា
PSG និង Dortmund វាយបកទម្លាក់ក្រុមអេស្ប៉ាញដ៏ភ្ញាក់ផ្អើល
ក្រុមយក្សបារាំង Paris Saint-Germain និងអាល្លឺម៉ង់ Borussia Dortmund បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល២០២៣-២៤ បន្ទាប់ពីបានវាយបកយកឈ្នះក្រុមរបស់ប្រទេសអេស្ប៉ាញយ៉ាងភ្ញាក់ផ្អើលកាលពីយប់មិញ។
ក្រុមខ្លាំងបារាំង PSG បានយកឈ្នះក្រុមអ្នកមានបុណ្យ FC Barcelona ដោយលទ្ធផល ៤-១ សម្រាប់ការប្រកួតជើងទី២នៅទឹកដីអេស្ប៉ាញតែម្តង។ បើកឆាកបានត្រឹមតែ១២នាទីប៉ុណ្ណោះ Raphinha ស៊ុតឲ្យម្ចាស់ផ្ទះនាំមុខ ១-០ ប៉ុន្តែនៅនាទី២៩ កីឡាករ Araujo ទទួលបានកាតក្រហមបណ្តេញចេញពីទីលាន។
ដូច្នេះ Barcelona មានសមាជិកតែ១០នាក់ទល់នឹង១១នាក់ ដែលធ្វើឲ្យអតីតសមាជិករបស់ខ្លួន Dembele ជួយឲ្យ PSG តាមស្មើ ១-១ នៅនាទី៤០។ នៅវគ្គទី២ Vitinha រកបាន១គ្រាប់ឲ្យក្រុមភ្ញៀវនាំមុខ ១-២ នៅនាទី៥៤ មុនពេលគ្រូបង្វឹករបស់ម្ចាស់ផ្ទះគឺ Xavi រងពិន័យកាតក្រហម។
បន្ទាប់មកក្រុមភ្ញៀវរកបាន២គ្រាប់ទៀតដោយតារាឆ្នើម Mbappe ដោយការស៊ុតប៉េណាល់ទីនៅនាទី៦១ និងនាទី៨៩ដើម្បីបញ្ចប់ដោយលទ្ធផល ១-៤។ កាលពីជើងទី១ Barcelona បានយកឈ្នះ ៣-២ ប៉ុន្តែសរុបទាំងពីរជើង PSG ឈ្នះ ៦-៤។
ចំណែកក្រុមអេស្ប៉ាញ Atletico Madrid ដែលត្រូវបានគេសង្ឃឹមច្រើនក្នុងការឡើងវគ្គបន្តពាក់កណ្តាលផ្តាច់ព្រ័ត្រនោះបានធ្លាក់បាត់ហើយយប់មិញ បន្ទាប់ពីត្រូវបានក្រុមអាល្លឺម៉ង់ Borussia Dortmund វាយយកឈ្នះ ៤-២ ក្នុងជើងទី២។
ក្នុងនាមជាក្រុមម្ចាស់ផ្ទះ Dortmund ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតជើងទី២។ ពួកគេរកបាន៤គ្រាប់គឺ២គ្រាប់នៅវគ្គទី១ដោយកីឡាករ Brandt នៅនាទី៣៤ និងកីឡាករ Maatsen នៅនាទី៣៩។ នៅវគ្គទី២ Atletico Madrid បានតាមស្មើ ២-២ ដោយការចូលទីខ្លួនឯងរបស់កីឡាករ Mummels នៅនាទី៤៩ និងកីឡាករ Correa នៅនាទី៦៤។
ទោះបីជាយ៉ាងណា ដល់នាទី៧១ កីឡាករ Fullkrug រកបានមួយគ្រាប់ជួយឲ្យ Dortmund នាំមុខ ៣-២ និង Sabbitzer រកបាន១គ្រាប់បាល់ជ័យជម្នះ ៤-២។ កាលពីជើងទី១ Atletico Madrid បានយកឈ្នះដោយលទ្ធផល ២-១ ប៉ុន្តែសរុបទាំងពីរជើង Dortmund បានយកឈ្នះដោយលទ្ធផល ៥-៤ ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួប PSG៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


