កីឡា
ការប្រកួត Special Volleyball Cup ជុំផ្តាច់ព្រ័ត្របន្ថែមច្បាប់មួយទៀតឲ្យកីឡាករអស់ចិត្ត
គណៈកម្មការរៀបចំការប្រកួតនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបន្ថែមលក្ខន្តិកៈមួយកម្រិតទៀតសម្រាប់ការប្រកួតបាល់ទះជើងឯក Wurkz Special Volleyball Cup ៤ទល់៤ ឆ្នាំ២០២៤ ជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញដែលមានក្រុមសរុប១៥ចូលរួមប្រកួត។

ការប្រកួតជម្រុះតាមមណ្ឌលភូមិភាគទាំង៥កន្លងមក គណៈកម្មការរៀបចំការប្រកួតបាន Special Volleyball Cup បានប្រើលក្ខន្តិកៈតែ៣សិតប៉ុណ្ណោះដែលបានធ្វើឲ្យក្រុមចូលរួមប្រកួតខ្លះមិនអស់ចិត្តនៅពេលចាញ់ត្រឹម៣សិតហាក់ដូចជាលឿនពេក និងមិនទាន់បញ្ចេញអស់សមត្ថភាព។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា ដើម្បីឲ្យក្រុមដែលចូលរួមប្រកួតអស់ចិត្តគឺបន្ថែមការប្រកួតដល់៥សិត (BO5) ដែលជាលក្ខខណ្ឌនៃការប្រកួតកម្រិតស្តង់ដា និងអាជីពពិតប្រាកដ។ ការប្រើលក្ខន្តិកៈនេះគឺមានន័យថា ក្រុមនីមួយៗអាចឈ្នះដោយលទ្ធផល ៣-០, ៣-១ ឬ ៣-២។

ការប្រកួត Special Volleyball Cup ជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសនឹងប្រើរយៈពេលមួយសប្តាហ៍ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ដល់ទី២៨ ខែមេសា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ។

ក្នុងសន្និសីទសារព័ត៌មានក៏បានធ្វើការចាប់ឆ្នោតដោយបានបែងចែកជា៤ពូល គឺពូល A B C មាន៤ក្រុមដូចគ្នា ខណៈពូល D មាន៣ក្រុម។ ការប្រកួតសន្សំពិន្ទុក្នុងពូលចប់ ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
ក្រុមចាប់ឆ្នោតពូល
- ពូល A. នគរបាលខេត្តពោធិ៍សាត់ កងពលធំអន្តរាគម៍លេខ៣ (B) ប៉ូលិសឧត្តរមានជ័យ និងប៉ូលិសខេត្តព្រះសីហនុ
- ពូល B. ប៉ូលិសខេត្តកំពង់ចាម ប៉ូលិសរាជធានីភ្នំពេញ (B) ក្រសួងមហាផ្ទៃ (B) និង វិសាខា (A)
- ពូល C. ក្រសួងមហាផ្ទៃ (A) បុរីឈ្នះឈ្នះ កងពលធំអន្តរាគមន៍លេខ៣ (A) និងប៉ូលិសខេត្តកណ្ដាល
- D. នគរបាលរាជធានីភ្នំពេញ (A) បាត់ដំបង និង ប៉ូលិសខេត្តត្បូងឃ្មុំ

ប្រាក់រង្វាន់
- ជើងឯក៖ ៥០ លានរៀល
- លេខ២៖ ២០ លានរៀល
- លេខ៣៖ ១២ លានរៀល
- ពានរង្វាន់ឯកត្តជនចំនួន៦ ក្នុងមួយៗទទួលបាន១លានរៀល



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?