កីឡា
ក្រុម See You Soon ឈ្នះជើងឯក MPL-KH មានប្រាក់រង្វាន់១៦០០០ដុល្លារ
ក្រុមកីឡាអេឡិចត្រូនិក See You Soon បានគ្រងជើងឯកលីគ MPL KH រដូវកាលទី៦ ឆ្នាំ២០២៤ ដោយទទួលបានប្រាក់រង្វាន់ចំនួន១៦០០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីបានយកឈ្នះក្រុម D-Roar Legends ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីរសៀល ថ្ងៃទី១៩ ខែឧសភា។ លេខ២បានទៅក្រុម D-Roar Legends ទទួលបានប្រាក់រង្វាន់៨០០០ដុល្លារ និងលេខ៣បានទៅក្រុម Team Flash Kh ទទួលបាន៥០០០ដុល្លារ។

ក្រុម See You Soon នៅវគ្គ៨ក្រុមចុងក្រោយ Upper Bracket បានយកឈ្នះក្រុម PRO Esports ដោយលទ្ធផល ៣-១ និងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Upper Bracket បានលត់ក្រុម CFU Gaming ដោយលទ្ធផល ៣-០ ហើយការប្រកួតចុងក្រោយ Upper Bracket ពួកគេបានយកឈ្នះក្រុម Team Flash KH ដោយលទ្ធផល ៣-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួប D-Roar Legends។
នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមទាំងពីរបានបង្កើតការបុកពោះខ្លាំងមែនទែនដោយបានយកឈ្នះទៅវិញទៅមកសម្រាប់៤ហ្គេមដំបូងគឺ ២-២ ប៉ុន្តែនៅហ្គេមទី៥ និងទី៦ ក្រុម See You Soon រឹតតែធ្វើបានល្អដោយយកឈ្នះពីរហ្គេមដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ៤-២ សម្រាប់ការក្លាយជាជើងឯកនៅរដូវកាលទី៦ ឆ្នាំ២០២៤។

នេះជាកំណត់ត្រាឈ្នះជើងឯក MPL KH លើកទី៣ ក្នុងចំណោមការឡើងដល់វគ្គផ្តាច់ព្រ័ត្រ៤លើក។ លើកទី១ ឆ្នាំ២០២១ ពួកគេបានឈ្នះជើងឯកដោយទទួលបានប្រាក់រង្វាន់ ១៦០០០ដុល្លារអាមេរិក លើកទី២ឆ្នាំ២០២៣ បានក្លាយជាជើងឯកដោយទទួលបានប្រាក់រង្វាន់១៦០០០ដុល្លារ និងលើកទី៣ ឆ្នាំ២០២៤បានក្លាយជាជើងឯកទៀតដោយទទួលបានប្រាក់រង្វាន់១៦០០០ដុល្លារទៀត។ កាលពីឆ្នាំ២០២២ ពួកគេទទួលបានចំណាត់ថ្នាក់លេខ២ដោយទទួលបានប្រាក់រង្វាន់៨០០០ដុល្លារអាមេរិក។
ក្នុងនាមជាជើងឯក MPL KH ក្រុម See You Soon ទទួលបានកៅអីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ MLBB Mid Season Cup (MSC) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


