កីឡា
ពានរង្វាន់បាល់ទាត់ក្នុងស្រុកចំនួន៣ ត្រូវពន្យារពេល ខណៈអ្នកគាំទ្រមិនអនុញ្ញាតឲ្យចូលទស្សនាប្រកួតលីគឬពានសម្តេច
ពានរង្វាន់បាល់ទាត់ក្នុងស្រុកចំនួន៣ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (ស.ប.ក) សម្រេចពន្យារពេលប្រកួត ខណៈនៅក្នុងពានរង្វាន់បាល់ទាត់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ខេត្តនិងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សម្រេចមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់នោះទេ។

មូលហេតុនៃការផ្អាកនេះ គឺយោងតាមស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ កំពុងតែវាយលុកនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ហើយដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏ចេញសេចក្តីសម្រេចខាងលើតែម្តងទៅ។
បើយោងតាសេចក្តីជូនដំណឹងរបស់ ស.ប.ក នៅយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា៖«សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមផ្អាកការប្រកួតទាំង៣ប្រភេទរួមមាន រួមមានពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ,ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី»។

ដោយឡែក CNCC វិញបានចេញសេចក្តីជូនដំណឹងនៅរាត្រីដំណាលគ្នាផងដែរពីការផ្អាកមិនឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋានក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ជាបណ្ដោះអាសន្ន។ ប្រភពបានបញ្ជាក់ថា ការផ្អាកនេះនឹងបន្តរហូតទាល់តែមានសេចក្តីជូនដំណឹងសារជាថ្មី។
សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ១៥ឆ្នាំ និងពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ១៨ឆ្នាំកំពុងតែប្រកួតជម្រុះក្នុងពូល ខណៈពានរង្វាន់បាល់ទាត់ជើងឯកនារី វិញឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ។ ចំណែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញចែកជា២វគ្គ គឺវគ្គជម្រុះជើងឯកថ្នាក់ខេត្ត និងវគ្គជម្រុះជើងឯកថ្នាក់ជាតិ។ ពេលនេះជាយុទ្ធនាការប្រកួតក្នុងវគ្គជម្រុះតាមពូលនៃជើងឯកថ្នាក់ខេត្តនៅឡើយ។ ដោយឡែកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ វិញនឹងចាប់ផ្ដើមដំណើរការប្រកួតចាប់ពីសប្ដាហ៍ក្រោយតទៅហើយ៕
អត្ថបទ៖ ម៉េង ហួរ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


