កីឡា
សហព័ន្ធបាល់ទះបរិច្ចាគប្រាក់៩៩៩៩ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផាជាមួយក្តីរំពឹងធ្វើរាល់ឆ្នាំ
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានយកថវិកាចំនួន ៩៩៩៩ដុល្លារអាមេរិកបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។

លោក អាំង សិរីពិសិដ្ឋ បានរៀបរាប់ថា ថវិកាទាំងអស់នេះទទួលបានកីឡាករបាល់ទះវិសាខាដែលបានឈ្នះពានរង្វាន់ Win-Streak Volleyball Invitation ឆ្នាំ២០២៤ បូករួមទាំងក្រុមបាល់ទះស្នងការដ្ឋាននគរបាលទាំង២៥ខេត្ត-ក្រុងដែលមួយតំបន់១លានរៀល ស្មើនឹង២៥លានរៀលដើម្បីចូលរួមជាមួយថវិការបស់កីឡាករ។

លោកអគ្គលេខាធិការ និងជាអនុប្រធានមានប្រសាស៍ថា ៖«ហេតុអ្វីបានជាមិនបន្ថែម១ដុល្លារដើម្បីឲ្យគ្រប់១ម៉ឺនដុល្លារ? ក្នុងន័យនេះគឺយើងចង់បង្ហាញថា យើងនៅតែត្រូវការ១ដុល្លារជានិច្ចសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាពីអត្តពលិក ពីសប្បុរសជនដែលអាចចូលរួមបរិច្ចាគ១ដុល្លារក្តី ២ដុល្លារក្តី ឬក៏យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកតែងតែអំពាវនាវ ហើយអំពាវនាវទៀត។ យើងសង្ឃឹម និងជឿថា យុទ្ធនាការមួយនេះនឹងទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាឲ្យក្លាយជាមន្ទីរពេទ្យមួយមានលទ្ធភាពគ្រប់គ្រាន់ និងនិរន្តរភាពសម្រាប់ព្យាបាលកុមារកម្ពុជា»។

តំណាងសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះរំពឹងថា កិច្ចការសប្បុរសធម៌នេះនឹងបន្តកើតមានជារៀងរាល់ឆ្នាំរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា។ លោកថា ៖«មិនមែនចាំតែទទួលបានជោគជ័យទើបបរិច្ចាគនោះទេ ហើយក៏មិនមែនចាំក្លាយខ្លួនជាសេដ្ឋីទើបបរិច្ចាគដែរ។ ទឹកចិត្តសប្បុរសធម៌ តិចក្តី ច្រើនក្តីគឺកើតចេញពីបេះដូងដ៏បរិសុទ្ធ ហើយខ្ញុំជឿជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជា អត្តពលិកដែលជាជម្រើសជាតិបច្ចុប្បន្ន និងយុវជននឹងក្លាយជាយុវជនបន្តវេនទៀតលើពីកិច្ចការសប្បុរសធម៌ជាប់ជានិច្ច»។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ៖«ខ្ញុំជឿជាក់ថា កិច្ចសប្បុរសធម៌នេះនឹងបន្តមានជារៀងរាល់ឆ្នាំ មិនមែនចាំតែយើងទទួលបានជ័យជម្នះទើបយើងសាទរ ហើយបរាជ័យមិនសាទរ មិនដូច្នេះទេ»៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


