Connect with us

កីឡា

Pepe ក្លាយជា​កីឡាករចាស់​ជាង​គេ​​បំផុត​​បង្ហាញ​ខ្លួន​នៅ​ EURO ជុំចុងក្រោយ

បានផុស

នៅ

ខ្សែការពារជម្រើសជាតិព័រទុយហ្គាល់ Pepe បានបង្កើតកំណត់ត្រាថ្មីមួយ ដែល​បាន​ក្លាយជាកីឡាករចាស់ជាងគេ​បំផុត​​បង្ហាញខ្លួនលើទីលានក្នុងព្រឹត្តិការណ៍ EURO ជុំចុងក្រោយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ការពារ Pepe ក្លាយ​ជាកីឡាករវ័យចំណាស់ទី១ ក្នុងប្រវត្តិសាស្រ្ដបាល់ទាត់អឺរ៉ូ ដែលមានបង្ហាញលើទីលាន ក្នុងវ័យ៤១ឆ្នាំនិង១១៣ថ្ងៃ នៅ​ជំនួបវគ្គសន្សំពិន្ទុក្នុងពូលរវាងក្រុមព័រទុយហ្គាល់ ជា​មួយ​​សាធារណរដ្ឋឆេក។ លោក​បានបំបែកកំណត់ត្រារបស់អតីតអ្នកចាំទីហុងគ្រី Király ​ដែល​មានវ័យ៤០ឆ្នាំនិង៨៦ថ្ងៃ ធ្លាប់ជា​កីឡាករចាស់ជាងគេក្នុងព្រឹត្តិការណ៍ជុំចុងក្រោយ ការប្រកួតរវាងហុងគ្រី ទល់​នឹង បែលហ្ស៊ិក វគ្គ១៦ក្រុមចុងក្រោយ កាល​ពីឆ្នាំ២០១៦។

ស្ថិតក្នុងវ័យ៤១ឆ្នាំ កីឡាករ Pepe បង្ហាញខ្លួនសរុបឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់បានចំនួន១៣៨លើក ហើយស៊ុតបញ្ចូលទី៨គ្រាប់ក្នុងនាមជាខ្សែការពារ។ ក្នុងការប្រកួតយប់មិញ​ កីឡាករ​នៅតែធ្វើបានល្អក្រោយបង្ហាញខ្លួនបាន៩០នាទីពេញនិងជួយ​ព័រទុយហ្គាល់ទទួលបាន៣ពិន្ទុ ក្រោយឈ្នះក្រុមឆេក ២-១។

បច្ចុប្បន្ន ព័រទុយហ្គាល់ កំពុងឈរលេខ២ ក្នុងពូល F។ ការប្រកួតបន្ទាប់ ពួកគេនឹងត្រូវជួបក្រុមតួកគី ដែលជាក្រុមឈរនៅលេខ១៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+២ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម