កីឡា
ច្បាស់ក្រឡែតបាល់ប៉ះដៃ តែ អាជ្ញាកណ្តាលមិនឲ្យប៉េណាល់ទីទៅ Man United
ការប្រកួតធំប្រចាំសប្តាហ៍នៅលីគបាល់ទាត់កំពូលអង់គ្លេសរវាងម្ចាស់ផ្ទះ តោខៀវ Chelsea និងភ្ញៀវបិសាចក្រហម Manchester United បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នាគ្មានគ្រាប់បាល់ទម្លាយសំណាញ់ទី។
រឿងមួយដែលធ្វើឲ្យលោក Ole Gunnar Solskjaer គ្រូបង្វឹករបស់បិសាចក្រហមខឹងសម្បាយ៉ាងខ្លាំងនោះគឺដៃបានប៉ះបាល់ ប៉ុន្តែលោកអាជ្ញាកណ្តាលមិនបានផ្តល់ពិន័យប៉េណាល់ទីដល់ក្រុមរបស់លោកឡើយ បើទោះជាពិនិត្យមើលវីដេអូជំនួយអាជ្ញាកណ្តាលក៏ដោយ។

បាល់បានប៉ះដៃរបស់កីឡាករតោខៀវ Callum Hudon-Odoi នៅក្នុងប្រអប់គ្រោះថ្នាក់។ អាជ្ញាកណ្តាលលោក Stuart Attwell បានពិនិត្យមើលវីដេអូ(VAR)ជាច្រើន ប៉ុន្តែមិនបានផ្តល់បាល់ពិន័យប៉េណាល់ទី។
លោក Ole បានប្រាប់ Sky Sports ថា ច្បាស់ណាស់គឺ១០០%គឺបាល់ប៉ះដៃយ៉ាងច្បាស់ក្រឡែត។ វាបានយកពីរពីន្ទុពីក្រុមរបស់លោក។
ក្រុម Manchester United ត្រូវបានអ្នកគាំទ្រទូទាំងពិភពលោកឃើញថា ជាក្រុមដែលទទួលបានពិន័យប៉េណាល់ទីច្រើនជាងគេ។ ដូច្នេះនេះជារឿងកម្រដែលអាជ្ញាកណ្តាលមិនផ្តល់ពិន័យប៉េណាល់ទីដល់ក្រុមមួយនេះ។
បន្ទាប់ពីរកបានតែ១ពិន្ទុនៅក្រៅដី ក្រុមរបស់លោក Ole នៅតែឈរលេខ២ក្នុងតារាងដែលឃ្លាតឆ្ងាយពីក្រុមចំណាត់ថ្នាក់លេខ១ Manchester City រហូតដល់១២ពិន្ទុឯណោះ៕

អានបន្ថែម៖ ជើងខ្លាំងថៃ២នាក់ ធ្លាប់ឈ្នះ សុខ ធី និង ឡៅ ចិត្រា បោះជំហានចូលវ៉ៃឃីកបុកសីង
ប្រែសម្រួល៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ