កីឡា
ល្ងាចនេះ កម្ពុជាសម្តែងយុទ្ធគុនខ្មែរបុរាណ៦ប្រភេទដល់ភ្ញៀវ១៨ប្រទេស
កម្ពុជានឹងសម្តែងបង្ហាញយុទ្ធគុនខ្មែរបុរាណចំនួន៦ប្រភេទផ្សេងគ្នាដល់ភ្ញៀវអន្តរជាតិ១៨ប្រទេសដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ នាល្ងាចថ្ងៃទី១១ ខែកក្កដា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីបើកការប្រកួតគុនចម្រុះអាស៊ីជាផ្លូវការ នឹងមានរបាំជូនពរ ពិធីដង្ហែគណៈប្រតិភូ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងពិធីសច្ចាប្រណិធានរបស់អត្តពលិក និងអាជ្ញាកកណ្តាល។ បន្ទាប់មកមានការថ្លែងសុន្ទរកថារបស់លោកទេសរដ្ឋមន្ត្រី ថោង ខុន ទទួលបន្ទុកអភិវឌ្ឍចលនាកីឡា សុន្ទរកថារបស់លោក Gordon Tang អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងជាប្រធានសមាគមកីឡាគុនចម្រុះអាស៊ី និងជាពិសេសសុន្ទរកថា និងគោះឃ្មោះដើម្បីបើកជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកនឹងមានពិធីសម្តែងយុទ្ធគុនខ្មែរបុរាណដែលមាន៦ផ្សេងគ្នាគឺ ការសម្តែងគុនខ្មែរ យុទ្ធក្រមខម ក្បាច់គុនកងយោធពលខេមរភូមិន្ទ គុនចំបាប់ខ្មែរបុរាណ គុនខែល និងគុនល្បុក្កតោ ហើយចុងក្រោយជាការសម្តែងរួមគ្នា។
នេះជាលើកទី១ហើយដែលកម្ពុជាសម្តែងបង្ហាញយុទ្ធគុនខ្មែរជាច្រើនប្រភេទក្នុងព្រឹត្តិការណ៍ផ្លូវការធំៗ។ កន្លងមកភាគច្រើនសម្តែងតែល្បុក្កតោ ក្បាច់គុនកងយោធពលខេមរភូមិន្ទ ក៏ដូចជាសិល្បៈផ្សេងៗ។
ការប្រកួតគុនចម្រុះអាស៊ី លើកទី២ នៅថ្ងៃទី១១-១២-១៤ ខែកក្កដា ឆ្នាំ២០២៤ ដែល១៨ប្រទេសចូលរួមនេះរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ គោលបំណងធំបំផុតនៃការរៀបចំព្រឹត្តិការណ៍នេះដើម្បីជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃកីឡាគុនចម្រុះឲ្យក្លាយជាកីឡាផ្លូវការ ស្តង់ដាត្រឹមត្រូវដើម្បីចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងកីឡាអូឡាំពិក។

ការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅប្រទេសកម្ពុជា ក៏ជាការប្រកួតជម្រុះដើម្បីជ្រើសរើសជ័យលាភីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍«កីឡាក្នុងសាល និងក្បាច់គុនអាស៊ី (Asian Indoor and Martial Arts Games) នាខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសថៃ។
កម្ពុជាបានត្រៀមអត្តពលិកទាំង១៦រូបរួចហើយគឺកីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី ខណៈកីឡាការិនីមានដូចជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


