កីឡា
ប៊ីវីអឹម សហការជាមួយ វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ រៀបចំកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍”
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) បានរៀបចំកម្មវិធីទំនួលខុសត្រូវសង្គមមួយ ដោយសហការជាមួយវិទ្យាល័យ ជាស៊ីម ព្រែកអញ្ចាញ ក្រោមប្រធានបទ “រត់ដើម្បីសុខភាពសហគមន៍” នៅថ្ងៃទី ២០ ខែ កក្កដា។

“រត់ដើម្បីសុខភាពសហគមន៍” គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងកៀរគរសិស្សានុសិស្សចូលរួមលេងកីឡាតាមរយៈការប្រកួតរត់រយៈចម្ងាយ។

លោកស្រី មាស គន្ធា នាយិការងនៃក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានមានប្រសាសន៍ថា “តាមរយៈកីឡា ពួកយើងជឿជាក់យ៉ាងមុតមាំថា ពួកយើងបានចូលរួមចំណែកក្នុងការដឹកនាំសិស្សានុសិស្ស បណ្តុះស្មារតី និងរាងកាយពួកគេឱ្យមានសុខភាពល្អ ដែលនេះក៏ជាផ្នែកមួយនៃការត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់ របស់ពួកគេផងដែរ។ ជាងនេះទៅទៀត នៅពេលដែលសិស្សានុសិស្សមានសុខភាពល្អ សាលារៀនក៏មានសុខភាពល្អ នៅពេលដែលសាលារៀនមានសុខភាពល្អ សហគមន៍ទាំងមូលក៏មានសុខភាពល្អដូចគ្នា!”
តាមរយៈកម្មវិធីប្រកួតរត់ចម្ងាយនេះ សិស្សានុសិស្សដែលទទួលជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត រួមទាំងឱកាសទទួលបានទស្សនកិច្ចសិក្សា ពីខ្សែសង្វាក់ការងាររបស់ក្រុមការងារ នៅការិយាល័យកណ្តាល មណ្ឌលសន្និធិប្រេងឥន្ធនៈ និងស្ថានីយលក់រាយ របស់ ប៊ីវីអឹម ។

បន្ថែមពីនេះ ពួកគេនឹងចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិដ៏មានកិត្យានុភាពដែលធ្វើឡើងនៅខេត្តសៀមរាប ឈ្មោះថា “ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ” នៅថ្ងៃទី៣-៤ សីហា នេះ។ ពួកគេ ក៏អាចនឹងទទួលបានរង្វាន់ជាថវិការរហូតដល់ ១លានរៀលក្នុងម្នាក់ ដើម្បីជាកញ្ចប់ឧបត្ថម្ភដល់ការសិក្សាររបស់ពួកគេ ប្រសិនបើពួកគេអាចរត់តាមរយៈចំងាយ និងរយៈពេលកំណត់។

ដើម្បីជាការចូលរួមចំណែកក្នុងវិស័យអប់រំ ក៏ដូចជាដើម្បីការអភិវឌ្ឍវិទ្យាល័យ និងតបស្នងដល់ការខិតខំប្រឹងប្រែងចូលរួមរបស់សិស្សានុសិស្ស និងការជ្រោមជ្រែងរបស់វិទ្យាល័យ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ក៏នឹងចូលរួមជាវិភាគទានជំនួយ ចំនួន ៤ លានរៀល ទៅកាន់សាលាដូចគ្នា។

បន្ថែមពីលើនេះផងដែរ ដើម្បីជាផ្នែកមួយក្នុងការជួយសម្រាលបន្ទុកខ្លះៗដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិករបស់វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានរៀបចំផ្តល់ជាកម្មវិធីដែលយើងឱ្យឈ្មោះថា “អានុភាព ដើម្បីការអប់រំ” (ANUPHEAP-Fueling Education) ។ តាមរយៈកម្មវិធី “អានុភាព ដើម្បីការអប់រំ” បុគ្គលិករបស់វិទ្យាល័យ ជា ស៊ីមព្រែកអញ្ចាញ នឹងអាចទទួលប្រេងឥន្ធនៈ ឬទឹកប្រាក់ត្រឡប់មកវិញចំនួន ៥% ជារៀងរាល់ចុងខែនៅពេលដែលពួកគាត់ចាក់ប្រេងតាមកម្មវិធីទូរស័ព្ទ អានុភាព (ANUPHEAP) នៅស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ផងដែរ។
តាមរយៈ សកម្មភាពទំនួលខុសត្រូវសង្គម ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម សង្ឃឹមក្នុងការចូលរួមចំណែកជំរុញការផ្លាស់ប្តូរ និងការកែលម្អប្រកបដោយអត្ថន័យ និងភាពវិជ្ជមានសម្រាប់សហគមន៍ និងសង្គមរបស់យើង។ នេះ មិនគ្រាន់តែជាការផ្តល់ត្រឡប់ទៅកាន់សហគមន៍ទេ ប៉ុន្តែវាជាការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា។
លោកស្រី មាស គន្ធា បានមានប្រសាសន៍ថា “ទំនួលខុសត្រូវសង្គម តែងតែជាផ្នែកមួយនៃសកម្មភាព និងការធ្វើការងាររបស់ ប៊ីវីអឹម ព្រោះវាបានផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនយើង ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមាន និងនិរន្តរភាពដល់សង្គម និងភាគីពាក់ព័ន្ធទាំងអស់។”
លោកស្រី បានបន្តថា “ចាប់តាំងពីដំណើរការនៃក្រុមហ៊ុនមក យើងបានចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងសុខុមាលភាពរបស់សហគមន៍ ក្រោមទម្រង់ផ្សេងៗជាច្រើនតាមរយៈការផ្តល់ និងចែករំលែក ទៅតាមវិធីសាស្រ្តរបស់ពួកយើង ដោយសង្ឃឹមថាសកម្មភាពទាំងនោះ នឹងរួមចំណែកដល់ផលវិជ្ជមានដល់សហគមន៍ទាំងមូល។”
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ដែលបានដំណើរការតាំងពីឆ្នាំ ២០០៨ មក បានក្លាយជាក្រុមហ៊ុនប្រេងឥន្ធនៈ នាំចូល លក់ និងចែកចាយ ប្រេងឥន្ធនៈ ក្នុងស្រុកឈានមុខមួយនៅក្នុងវិស័យប្រេងឥន្ធនៈនៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី មាស គន្ធា បានបន្តថា “ពួកយើង មានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនក្នុងស្រុក ផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលពួកគាត់ជាអ្នកប្រើប្រាស់ចុងក្រោយ ម្ចាស់អាជីវកម្មដែលប្រើប្រាស់ប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយតាមបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


