កីឡា
ប្រទេសអាស៊ាន៣បានឈ្នះមេដាយមាស៥គ្រឿងនៅកីឡាអូឡាំពិក២០២៤
គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ មានប្រទេសអាស៊ាន៣ហើយបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប្រទេសបារាំង ប៉ុន្តែមានប្រទេសមួយចំនួនទៀតមិនទាន់ស្គាល់មេដាយមួយឡើយ។
ប្រទេសហ្វីលីពីនបានឈ្នះមេដាយចំនួន៤គ្រឿងគឺមាស២ និងសំរិទ្ធ។ មេដាយមាស២រកបានដោយកីឡាករកាយសម្ព័ន្ធ Carlos Yulo លើវិញ្ញាសា Men’s Foloor និងវិញ្ញាសា Men’s Vualt។ ចំណែកមេដាយសំរិទ្ធរកបានដោយកីឡាការិនីប្រដាល់សកល Aira Villegas លើប្រភេទទម្ងន់ Flyweight និងកីឡាការិនី Nesthly Petecio លើប្រភេទទម្ងន់ Featherweight។

ប្រទេសឥណ្ឌូណេស៊ី ឈ្នះមេដាយមាស២ និងសំរិទ្ធ១។ មេដាយមាសរកបានដោយកឡាករ Veddriq Leonardo លើប្រភេទកីឡាឡើងភ្នំ វិញ្ញាសា Men’s Speed និងកីឡាករ Rizki Juniasyah លើប្រភេទកីឡាលើកទម្ងន់ វិញ្ញាសាបុរសក្រោម៧៣គីឡូក្រាម ខណៈមេដាយសំរិទ្ធរកបានដោយកីឡាការិនី Gregoria Mariska Junjjung លើប្រភេទកីឡាវាយសី វិញ្ញាសា Women’s Single។

ប្រទេសថៃបានឈ្នះមេដាយមាស១ ប្រាក់៣ និងសំរិទ្ធ២។ មេដាយមាសរកបានដោយកីឡាការិនី Panipak Wongpattanakit កីឡាតេក្វាន់ដូ វិញ្ញាសាទម្ងន់ក្រោម៤៩គីឡូក្រាម។ មេដាយប្រាក់រកបានដោយកីឡាករ Kunlavut Vitidsrn កីឡាវាយសី វិញ្ញាសា Men’s Single។ កីឡាករ Theerapong Silachai កីឡាលើកទម្ងន់ វិញ្ញាសាទម្ងន់ក្រោម៦១គីឡូក្រាម និងកីឡាករ Weeraphon Wichuma កីឡាលើកទម្ងន់ វិញ្ញាសាទម្ងន់ក្រោម៧៣គីឡូក្រាម។ មេដាយសំរិទ្ធរកបានដោយកីឡាការិនី Janjaem Suwannapheng កីឡាប្រដាល់សកល វិញ្ញាសា Women’s Welterweight និងកីឡាការិនី Surodchana Khambao កីឡាលើកនទម្ងន់ វិញ្ញាសាទម្ងន់ក្រោម៤៩គីឡូក្រាម។

ប្រទេសម៉ាឡេស៊ី ឈ្នះមេដាយសំរិទ្ធ២ដោយកីឡាករ Aaron Chia និង Soh Wooi Yik កីឡាវាយសី វិញ្ញាសាបុរសគូ ហើយកីឡាករ Lee Zii Jia កីឡាវាយសី វិញ្ញាសាបុរសទោល Men’s Singles។

ដោយឡែកប្រទេសសិង្ហបុរី វៀតណាម មីយ៉ាន់ម៉ា ឡាវ ព្រុយណេ និងកម្ពុជា មិនបានឈ្នះមេដាយណាមួយទេ។ សហរដ្ឋអាមេរិក កំពុងឈរលើតារាងមេដាយអូឡាំពិក ឆ្នាំ២០២៤ ជាមួយមេដាយមាស៣០ ប្រាក់៣៨ និងសំរិទ្ធ៣៥ តាមពីក្រោយដោយចិនមេដាយមាស២៩ ប្រាក់២៥ និងសំរិទ្ធ១៩ ខណៈអូស្ត្រាលី លេខ៣ ហើយម្ចាស់ផ្ទះបារាំងលេខ៤៕




អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


