កីឡា
ប្រធានកីឡាអូឡាំពិកអន្តរជាតិនឹងចុះចេញពីតំណែងឆ្នាំ២០២៥
លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងចុះចេញពីតំណែង បន្ទាប់ពីបញ្ចប់អាណត្តិទីពីររបស់លោក នៅក្នុងឆ្នាំ ២០២៥។

លោក Bach ដែលបានកាន់តួនាទីជាប្រធាន IOC តាំងពីឆ្នាំ២០១៣ នៅក្នុងកិច្ចប្រជុំមួយ ក្នុងកីឡាអូឡាំពិកទីក្រុងបារីស បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលដល់សមាជិកអូឡាំពិក ដោយបានទម្លាយថា លោកនឹងមិនបន្តតំណែងទៀតឡើយ ទោះមានការគាំទ្រឱ្យបន្តកាន់តំណែងនេះក៏ដោយ។
ប្រធាន IOC បានអះអាងបន្ថែមថា ការបោះឆ្នោតដើម្បីតែងតាំងប្រធាន IOC ថ្មីនឹងត្រូវធ្វើនៅក្នុងខែមីនា ឆ្នាំ២០២៥ នាសម័យប្រជុំស្ថិតក្នុងទីក្រុងអូឡាំពិកបុរាណ ប្រទេសក្រិក ហើយប្រធាន IOC ថ្មីបន្ទាប់ នឹងត្រូវចូលកាន់តំណែងនៅក្នុងខែមិថុនា ក្នុងឆ្នាំដដែល។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ នៅមិនទាន់មានសមាជិកណាម្នាក់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់បន្តតំណែងពីលោក Bach នៅឡើយ។

លោក Bach បានកាន់តំណែងជាប្រធាន IOC ចំនួន២អាណត្តិ ពោលអាណត្តិទី១ របស់លោកមានរយៈពេល ៨ឆ្នាំ ហើយអាណត្តិទី២ មានរយៈពេល៤ឆ្នាំ។ ប្រធាន IOC វ័យ ៧០ឆ្នាំ ក៏ធ្លាប់បានអនុម័តច្បាប់សម្រាប់តំណែងជាប្រធានស្ថាប័នកីឡាដ៏ធំប្រចាំពិភពលោក ត្រូវតែផ្លាស់ប្តូរបន្ទាប់ពីដឹកនាំបានរយៈពេល១២ឆ្នាំ។
លោក Bach ដែលធ្លាប់ជាម្ចាស់មេដាយមាសអូឡាំពិកកីឡាគុនដាវ ឆ្នាំ១៩៧៦ បានចូលរួមធ្វើជាសមាជិកគណៈកម្មាធិការអូឡាំពិកក្នុងឆ្នាំ១៩៩១ បានចូលស្នងតំណែងបន្តពីលោក Jacques Rogge អតីតប្រធាន IOC នៅក្នុងឆ្នាំ ២០១៣។ អំឡុងការកាន់តំណែង លោកបានណែនាំឱ្យមានកំណែទម្រង់កីឡាយ៉ាងទូលំទូលាយ ដើម្បីអាចធ្វើឱ្យកីឡាមួយចំនួនត្រូវបានដាក់បញ្ចូនទៅក្នុងប្រកួតអូឡាំពិក។

លោក Bach ក៏បានណែនាំពីកំណែទម្រង់សម្រាប់ការរៀបចំកម្មវិធីប្រកួត ដែលជួយកាត់បន្ថយការចំណាយច្រើន និងធ្វើឱ្យព្រឹត្តិការណ៍កាន់តែមានភាពទាក់ទាញខ្លាំងជាមុនសម្រាប់ទីក្រុងដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


