កីឡា
ការដាំស្មៅថ្មីនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីការប្រកួតសំខាន់ចុងឆ្នាំ
ទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានចាប់ផ្តើមជួសជុលថ្មី បន្ទាប់ពីបើកដំណើរប្រើប្រាស់អសៈពេលប្រមាណ៤ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០២១។ ការជួសជុលកែលំអថ្មីនេះគឺដើម្បីត្រៀមរៀបចំការប្រកួតសំខាន់ៗ ក៏ដូចជាកម្មវិធីផ្សេងៗនៅចុងឆ្នាំ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ការជួសជួលកែលំអថ្មីនេះគឺជាការសម្រេចរបស់ក្រុមប្រឹក្សាគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អ៊ូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន។

លោកបានបន្តថា ៖«ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានប្រើប្រាស់តាំងពីឆ្នាំ២០២១។ កន្លែងខ្លះ រចនាសម្ព័ន្ធខ្លះបានខូចខាត ធ្វើឲ្យខុសនឹងស្តង់ដាបច្ចេកទេស ខ្វះនិយាមបច្ចេកទេសសម្រាប់ការប្រកួត។ ឥឡូវនេះតាមការសម្រេចពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអនុញ្ញាតឲ្យធ្វើការរៀបចំជួសជុល កែលំអឡើងវិញនូវទីលានបាល់ទាត់នៅក្នុងពហុកីឡដ្ឋានដ៏ប្រណីតរបស់យើងនេះ»។

«ការជួសជុលនេះគឺជាការរៀបចំមូលដ្ឋានគ្រឹះឡើងវិញ។ ការរៀបចំស្មៅឡើងវិញដែលជាស្មៅធម្មជាតិស្តង់ដាខ្ពស់សម្រាប់ការប្រកួតបាល់ទាត់ និងរៀបចំកម្មវិធីផ្សេងៗទៀតបានល្អប្រសើរ។ ក្នុងរយៈពេលបីបួនខែខាងមុខ យើងនឹងមានទីលានស្តង់ស្មៅកម្រិតអន្តរជាតិ។ យើងធ្វើនេះគឺផ្អែកទៅលើស្ថានការណ៍ចាំបាច់ ជាពិសេសត្រៀមសម្រាប់ការប្រកួតនៅចុងឆ្នាំ និងដើមឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់»។ លោក វ៉ាត់ ចំរើន បានរៀបរាប់។
ទីលានពហុកីឡដ្ឋានជាតិមរតកតេជោធ្លាប់រៀបចំការប្រកួតបាល់ទាត់អន្តរជាតិដូចជា ការប្រកួតជើងឯកអាស៊ាន AFF Championship ការប្រកួតបាល់ទាត់យុវជនអាស៊ាន និងការប្រកួតមិត្តភាពអន្តរជាតិ មុនពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងខែឧសភា ឆ្នាំ២០២៣។

ក្នុងព្រឹត្តិការណ៍កីឡាស៊ី ឆ្នាំ២០២៣ មិនបានរៀបចំការប្រកួតបាល់ទាត់នៅទីលានក្នុងពហុកីឡដ្ឋានជាតិមរតកតេជោទេ ដោយរៀបចំសម្រាប់ពិធីបើក និងពិធីបិទ ព្រមទាំងរៀបចំការប្រកួតកីឡាផ្សេងដូចជាអត្តពលកម្មជាដើម។ បន្ទាប់មករៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ខែកក្កដា ឆ្នាំ២០២៣។
ចាប់តាំងពីចប់កីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពហុកីឡដ្ឋានជាតិមរតកតេជោមិនមានរៀបចំបាល់ទាត់សំខាន់ៗទេ ដោយសារការប្រកួតភាគច្រើនធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលជាហេតុធ្វើឲ្យស្ងប់ស្ងាត់ និងមានការខូចខាតខ្លះ។

នៅចុងឆ្នាំ២០២៤ខាងមុខ កម្ពុជានឹងមានការប្រកួតបាល់ទាត់ជើងឯកអាស៊ាន AFF Championship ដែលទំនងជាត្រូវរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


