កីឡា
Jean Patry ជាកីឡាករបាល់ទះជោគជ័យបំផុតក្នុងឆ្នាំ២០២៤
តារាបាល់ទះជម្រើសជាតិបារាំង Jean Patry ជាកីឡាករទទួលបានជោគជ័យបំផុតក្នុងឆ្នាំ២០២៤ បន្ទាប់ពីជួយក្រុមបាល់ទះជម្រើសជាតិបារាំងឈ្នះជើងឯក Volleyball Nation League ឈ្នះមេដាយមាសកីឡាអូឡាំពិក និងក្លិបឈ្នះបានពានរង្វាន់ជាច្រើន។

Jean Patry អាយុ២៧ឆ្នាំបានលេងឲ្យក្លិបអាជីព៣ផ្សេងគ្នា។ រូបគេបានជួយក្លិប Jastrzębski Węgiel ឈ្នះជើងឯកលីគកំពូលបាល់ទះប៉ូឡូញ ទទួលបានជើងឯករងបាល់ទះខាប់ប៉ូឡូញ ទទួលបានជើងឯករងស៊ុបភើខាប់ប៉ូឡូញ និងជើងឯករង CEV Champions League។

បន្ទាប់ពីជោគជ័យជាក្លិបនៅប្រទេសប៉ូឡូញ កីឡាករ Jean Patry បានផ្លាស់ទៅលេងឲ្យក្រុម Jakarta Bhayangkara ក្នុងប្រទេសឥណ្ឌូណេសុី ហើយជួយក្រុមមួយនេះឈ្នះជើងឯកលីគកំពូលបាល់ទះឥណ្ឌូណេសុី និងទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ក្លិបអាស៊ី Asian Club Championship ឆ្នាំ២០២៤។ ឥឡូវនេះ រូបគេបានចូលរួមជាមួយក្លិបបាល់ទះតួកគី Galatasaray។

សមិទ្ធផលជាមួយក្រុមជម្រើសជាតិវិញ Jean Patry បានជួយក្រុមបារាំងឈ្នះជើងឯកពិភពលោក Volleyball Nation League និងឈ្នះមេដាយមាស កីឡាអូឡាំពិកទីក្រុងប៉ារីស។

បើនិយាយពីពានរង្វាន់ឯកត្តជនវិញ រូបគេបានឈ្នះពានរង្វាន់«អ្នកវាយផ្តាច់ស្តាំ ឬ Best opposite) ចំនួន៤ក្នុងព្រឹត្តិការណ៍៤ផ្សេងគ្នា នៅក្នុងឆ្នាំ២០២៤គឺក្នុងព្រឹត្តិការណ៍ Asian Club Championship, ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស, ព្រឹត្តិការណ៍បាល់ទះពិភពលោក Volley Nation League និងក្នុងលីគបាល់ទះកំពូលប៉ូឡូញ។

ក្រោយសម្រេចសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤ បានធ្វើឲ្យកីឡាករកម្ពស់២.០៧ម៉ែត្រ ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាងពិន្ទុកីឡាករបាល់ទះរកបានពិន្ទុសរុបច្រើនបំផុតទូទាំងពិភពលោក ដែលរៀចចំដោយ Volleybox ជាមួយពិន្ទុចំនួន៩៤២,៥០ពិន្ទុ៕
អត្ថបទ៖ ផា រតនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


