កីឡា
ព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក នៅប្រទេសក្រិក ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជា
ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវ៉ាត់ជើងឯកគ្រុឌគុនខ្មែរ នៅប្រទេសក្រិក បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាមហាកិត្តិយសមួយសម្រាប់ប្រទេសកម្ពុជា។ កម្មវិធីដ៏អស្ចារ្យនេះ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយសហព័ន្ធប្រដាល់ក្រិកដែលទទួលបានការសហការជួយឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលះបង់ទាំងពេលវេលា និងការចំណាយថវិកា ដើម្បីធ្វើយ៉ាងណាជម្រុញការផ្សព្វផ្សាយគុនខ្មែរ សិល្បៈ និងអត្តសញ្ញាណខ្មែរ ទៅកាន់ឆាកអន្តរជាតិ។

ជាមួយនឹងភាពជោគជ័យនៃព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក “សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីឱ្យសហព័ន្ធប្រដាល់គុនខ្មែរ និងការរួចចំណែកពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធ្វើយ៉ាងណាបន្តគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ក្នុងការបញ្ជ្រាបគុនខ្មែរឱ្យកាន់រីកសុសសាយរិតតែខ្លាំងនៅលើឆាកអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើបណ្តាញសង្គមផ្លូវការផ្ទាល់របស់សម្តេចតេជោ ពីសារៈសំខាន់នៃការផ្សព្វផ្សាយគុនខ្មែរ ដែលជាសិល្បៈក្បាច់គុនបុរាណរបស់ខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ពីក្បាច់គុនខ្មែរកាន់តែច្បាស់។

គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរ នៅប្រទេសក្រិក ដែលរៀបចំដោយ វឌ្ឍនៈ ប្រ៊ូវើរី នេះឡើង កម្ពុជា ទទួលបានខ្សែក្រវ៉ាត់ជើងឯកចំនួន ៤ ដែលបង្ហាញពីសមត្ថភាព និងការរីកចម្រើនរបស់កីឡាករគុនខ្មែរនៅលើឆាកអន្តរជាតិ។ ជោគជ័យនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការជម្រុញវិស័យកីឡាគុនខ្មែរ ឱ្យកាន់តែរីកចម្រើន និងទទួលបានការគាំទ្រទាំងក្នុង និងក្រៅប្រទេស។ ក្រោមដំបូលសន្តិភាព និងស្មារតីខ្មែរតែមួយ! វឌ្ឍនៈ ប្រ៊ូវើរី បានប្តេជ្ញាចិត្តបន្តនាំគុនខ្មែរទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតចំណងមិត្តភាព និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ និងប្រជាជនទាំងពីរ៕












#គ្រុឌគុនខ្មែរថែអត្តសញ្ញាណខ្មែរនាំគុនខ្មែរល្បីលើឆាកអន្តរជាតិ
#គាំទ្រគុនខ្មែរជាមួយគ្រុឌ
#ទទួលយកថាមពលជាមួយគ្រុឌ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


