កីឡា
អតីតខ្សែការពារ Liverpool ជឿថា Arnold នឹង បន្ដនៅជាមួយក្លិប
ខ្សែការពារ Trent Alexander-Arnold អាចបន្ដស្នាក់នៅជាមួយក្រុមហង្សក្រហម Liverpool ទៀត ប្រសិនបើរូបគេឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលនេះ។

អនាគតរបស់ Alexander-Arnold នៅតែជាប្រធានបទក្ដៅ ខណៈកីឡាករអង់គ្លេសឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយ Liverpool ហើយមិនទាន់យល់ព្រមលើការបន្តកិច្ចសន្យាថ្មីទេ។ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ពីការចាប់អារម្មណ៍ ខែ្សការពារវ័យ២៦ឆ្នាំរូបនេះ ដោយគ្មានតម្លៃខ្លួននៅពេលបញ្ចប់នៃរដូវកាល។
Liverpool បច្ចុប្បន្នកំពុងរីករាយនឹងរដូវកាលដ៏ត្រចះត្រចង់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arne Slot ។ ក្រុមហង្សក្រហមកំពុងឈរនៅលើកំពូលតារាង Premier League និងស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ក្នុងតារាងក្របខ័ណ្ឌ Champions League ជាមួយនឹងកំណត់ត្រាដ៏ល្អឥតខ្ចោះ បន្ទាប់ពីឈ្នះទាំង៦ប្រកួត។
អតីតខ្សែការពារក្រុម Liverpool លោក Glen Johnson បានបង្ហាញចំណាប់អារម្មណ៍ថា ប្រសិនបើ Alexander-Arnold អាចឈ្នះ Premier League ជាលើកទី២ គាត់នឹងបន្តកុងត្រាថ្មីជាមួយក្លិបអង់គ្លេស។

លោក Glen Johnson បានប្រាប់ BetFred បាននិយាយថា ៖«បើ Liverpool ឈ្នះ Premier League នោះខ្ញុំជឿថា គាត់នឹងបន្តស្នាក់នៅ។ ខ្ញុំមិនគិតថា គាត់ចង់ចាកចេញទេ ហើយខ្ញុំគិតថា Liverpool ក៏មិនចង់ឱ្យគាត់ចាកចេញដែរ»។
Alexander-Arnold មិនមែនជាកីឡាករសំខាន់តែមួយគត់របស់ Liverpool ដែលឈានទៅដល់ប៉ុន្មានខែចុងក្រោយនៃកិច្ចសន្យា។ សូម្បីខ្សែការពារ Virgil van Dijk និង Mohamed Salah ដូចគ្នាដែរ៕

ប្រែសម្រូល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


