កីឡា
កម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាល៤លើកត្រៀម«ពានរង្វាន់សម្តេចបវរធិបតី»លើកទី២
គណៈកម្មការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ«ពានរង្វាន់បវរធិបតី» គ្រោងបើកវគ្គបណ្តុះបណ្តាលចំនួន៤លើកដើម្បីត្រៀមឆ្ពោះទៅរៀបចំការប្រកួតលើកទី២ នៅឆ្នាំ២០២៥ ឲ្យកាន់តែទទួលបានជោគជ័យ និងធំទូលំទូលាយ។

តាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានបង្ហាញថា វគ្គបណ្តុះបណ្តាលជំនាញគឺមានចំនួន៥។ ទី១ វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ នៅក្នុងខែមករា, ទី២ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម នៅក្នុងខែមីនា, ទី៣ វគ្គបណ្តុះបណ្តាលបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ នៅក្នុងខែឧសភា និងទី៤ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម នៅក្នុងខែសីហា ឆ្នាំ២០២៥។
ទន្ទឹមជាមួយនឹងវគ្គបណ្តុះបណ្តាលជំនាញខាងលើ គណៈកម្មការរៀបចំការប្រកួតចាប់ផ្តើមការងារចាប់ពីចុងឆ្នាំ២០២៤នេះទៅមានដូចជា សម្រេចលើទីលានប្រកួត កាលបរិច្ឆេទប្រកួត និងកែសម្រួលបទបញ្ជា បច្ចេកទេស-បញ្ជាការប្រកួត។ ចូលដល់ខែកុម្ភៈ ឆ្នាំ២០២៥ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកួតលើកទី២, នៅក្នុងខែមេសាសម្រេចលើគម្រោងថវិការៀបចំការប្រកួត, ចន្លោះខែមិថុនា-កក្កដា នឹងបើកចុះឈ្មោះការប្រកួត និងចុងក្រោយធ្វើសន្និសីទសារព័ត៌មានលើកទី២នៅក្នុងខែកញ្ញា។

តាមការកំណត់ ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ«ពានរង្វាន់បវរធិបតី»លើកទី២ នឹងធ្វើនៅក្នុងខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ«ពានរង្វាន់បវរធិបតី»លើកទី១បានធ្វើពីថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយមានអត្តពលិកចំនួន៤៨២នាក់ (កីឡាករចំនួន៣៤៨នាក់ និងកីឡាការិនីចំនួន៧៧នាក់។ ព្រឹទ្ធាចារ្យយុទ្ធគុន៣៥នាក់ គ្រូបង្វឹកចំនួន៥៧នាក់ និងអាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងគ្រូពេទ្យចំនួន១៧១នាក់។
ការប្រកួតចែកចែកជា៤ប្រភេទកីឡា ស្មើនឹង១៤វិញ្ញាសាគឺ១-ការប្រកួតស្ម័គ្រចិត្តបុរសចំនួន៤វិញ្ញាសាគឺទម្ងន់-៥០គីឡូក្រាម -៦០គីឡូក្រាម -៦៥គីឡូក្រាម និង-៧០គីឡូក្រាម។ ២-ការប្រកួតស្ម័គ្រចិត្តនារីចំនួន៤វិញ្ញាសាគឺ-៤៥គីឡូក្រាម -៥០គីឡូក្រាម -៥៥គីឡូក្រាម និង-៦០គីឡូក្រាម។ ៣-ការប្រកួតប្រយុទ្ធអាជីពបុរសចំនួន២វិញ្ញាសាគឺ -៦៧គីឡូក្រាម និង-៧៥គីឡូក្រាម និង៤-ការប្រកួតសម្តែងចំនួន៤វិញ្ញាសាគឺ ថ្វាយបង្គំគ្រូឯកត្តជន មេគុនដៃឯកត្តជន មេគុនអាវុធក្រុម៣នាក់ និងមេគុនសមយុទ្ធក្រុម៥នាក់។

ប្រាក់រង្វាន់ការប្រកួតអាជីពជ័យលាភីមេដាយមាសទទួលបាន១២លានរៀល, ជ័យលាភីមេដាយប្រាក់ ទទួលបាន៨លានរៀល និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លានរៀល។ សម្រាប់ប្រាក់រង្វាន់ការប្រកួតស្ម័គ្រចិត្ត ជ័យលាភីមេដាយមាស ទទួលបាន៨លានរៀល, ជ័យលាភីមេដាយប្រាក់ទទួលបាន៦លាន និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លាន។ ជាមួយគ្នានេះអត្តពលិកឆ្នើមប្រចាំវិញ្ញាសានីមួយៗ និងអាជ្ញាកណ្តាលឆ្នើមប្រចាំព្រឹត្តិការណ៍ទទួលបានពាន១ និងម៉ូតូ១គ្រឿងដូចគ្នា៕


អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


