កីឡា
ខេត្តត្បូងឃ្មុំជាក្រុមជោគជ័យជាងគេ ក្នុងពានសម្តេចតេជោថ្នាក់ខេត្ត
ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ បានក្លាយជាក្រុមដែលទទួលបានជោគជ័យបំផុតក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បន្ទាប់ពីបានឈ្នះជើងឯកជាថ្មីក្នុងឆ្នាំ២០២៤។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ថ្នាក់ខេត្ត កាលពីល្ងាចថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមខេត្តត្បូងឃ្មុំបានយកឈ្នះក្រុមខេត្តកំពង់ចាមដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៣-២ បន្ទាប់ពីស្មើគ្នាដោយលទ្ធផល ១-១។
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោថ្នាក់ខេត្តបានចាប់ផ្តើមលើកដំបូងតាំងពីឆ្នាំ២០១៨។ ក្នុងនោះក្រុមខេត្តត្បូងឃ្មុំជាក្រុមតែមួយគត់ដែលឈ្នះជើងឯក២ដង និងរងជើងឯកដល់ទី៣ដង ក្នុងចំណោមការឡើងដល់វគ្គផផ្តាច់ព្រ័ត្រ៥ដង៕

ពានសម្តេចតេជោ ថ្នាក់ខេត្ត
- ឆ្នាំ២០១៨៖ ក្រុមយុវជនបាល់ទាត់ជាតិបាទី ជាជើងឯក
- ឆ្នាំ២០១៩៖ ក្រុមខេត្តត្បូងឃ្មុំ ជាជើងឯក
- ឆ្នាំ២០២០៖ ក្រុមខេត្តព្រៃវែង ជាជើងឯក ហើយក្រុមខេត្តត្បូងឃ្មុំ រងជើងឯក
- ឆ្នាំ២០២១៖ ក្រុមខេត្តកោះកុង ជាជើងឯក ហើយក្រុមខេត្តត្បូងឃ្មុំ រងជើងឯក
- ឆ្នាំ២០២២៖ ក្រុមភ្នំពេញហ្គាឡាក់ស៊ី ជាជើងឯក
- ឆ្នាំ២០២៣/២៤៖ ក្រុមខេត្តកំពង់ចាម ជាជើងឯក ហើយ ក្រុមខេត្ត ត្បូងឃ្មុំ រងជើងងឯក
- ឆ្នាំ២០២៤/២៥៖ ក្រុមខេត្តត្បូងឃ្មុំ ជាជើងឯក
ជ័យលាភីថ្នាក់ខេត្តឆ្នាំ២០២៤
-ជើងឯក៖ ក្រុមខេត្តត្បូងឃ្មុំ ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់២០លានរៀល
-រងជើងឯក៖ ក្រុមខេត្តកំពង់ចាម ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់១០លានរៀល
-លេខ៣៖ ក្រុមខេត្តសៀមរាប ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់៨លានរៀល
-ក្រុម Fair Play៖ ក្រុមខេត្តត្បូងឃ្មុំ ទទួលបាន៤លានរៀល
-កីឡាករល្អជាងគេ៖ កីឡាករ ស៊ាង នីរ៉ាត់ធន មកពីក្រុមខេត្តកែប ទទួលបានប្រាក់២លានរៀល
-កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ៖ កីឡាករ សារី តៃម៉ូ (១៦គ្រាប់) ទទួលបានប្រាក់២លានរៀល
-អ្នកចាំទីល្អជាងគេ៖ កីឡាករ គង់ រ៉ាហ្វាត់ មកពីក្រុមខេត្តត្បូងឃ្មុំ ទទួលបានប្រាក់២លានរៀល
-គ្រូបង្វឹកល្អ៖ លោក ប៊ុល រតនៈ មកពីក្រុមខេត្តត្បូងឃ្មុំ ទទួលបានប្រាក់២លានរៀល
-ក្រុមអាជ្ញាកណ្តាលល្អ៖ យ៉ុង សិលា, សយ មាស, សេង ឌីណា និង សឿន សុវណ្ណដេត ទទួលបានប្រាក់៣លានរៀល









អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


