កីឡា
អតីតកីឡាករជម្រើសជាតិវៀតណាមត្រូវចាប់ខ្លួនក្រោយប្រើហិង្សាលើអាជ្ញាកណ្ដាល
លោក Le Sy Manh អាយុ៤១ឆ្នាំ ជាអតីតកីឡាករជម្រើសជាតិវៀតណាម ត្រូវបានចាប់ខ្លួនក្រោយការប្រើហិង្សាលើអាជ្ញាកណ្តាល ក្នុងការប្រកួតកីឡាបាល់ទាត់ស្ម័គ្រចិត្តនៅទីក្រុងហូជីមិញ។

ប៉ូលីសខណ្ឌ Tan Binh ក្នុងទីក្រុង HCMC បានឃុំខ្លួនលោក Manh កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីបទរំខានសណ្តាប់ធ្នាប់សាធារណៈ។ ការចាប់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីមានការផ្ទុះកំហឹងជាសាធារណៈមួយសប្តាហ៍។ តាមរយៈវីដេអូបានបង្ហាញពីការវាយដំ អំឡុងពេលការប្រកួតកាលពីថ្ងៃទី២២ ខែធ្នូ ដែលត្រូវបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម។
ឧបទ្ទវហេតុនេះបានទាក់ទាញមតិរាប់ពាន់នាក់ថ្កោលទោសចំពោះសកម្មភាពរបស់លោក Manh ។ អាជ្ញាធរបានបញ្ជាក់ថា ការចាប់ខ្លួននេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់នាយកដ្ឋាននគរបាលក្រុងហូជីមិញ ក្នុងការដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវទង្វើដែលមិនគោរពច្បាប់។

ក្នុងអំឡុងពេលប្រកួត Manh ទទួលបានកាតលឿងដោយសារការប្រើកែងទៅលើគូប្រកួត។ បន្ទាប់មករូបគេបានប្រឈមមុខនឹងអាជ្ញាកណ្តាលលោក Pham Van Nguyen ហើយបានវាយមុខគាត់ ដែលនាំឲ្យគាត់ទទួលបានកាតលឿងទី២។ បន្ទាប់ពីបានកាតក្រហម Manh បានទាត់អាជ្ញាកណ្តាលពីក្រោយ និងដាល់ចំមុខ បើទោះបីជាមានការអន្តរាគមន៍ពីមិត្តរួមក្រុម និងសន្តិសុខក៏ដោយ។
Manh កើតក្នុងឆ្នាំ១៩៨៤ លេងបាន៧ប្រកួតឲ្យក្រុមជម្រើសជាតិវៀតណាមក្រោមការបង្វឹក Henrique Calisto ពីឆ្នាំ២០០៩ ដល់២០១០។ ក្នុងអាជីពបាល់ទាត់របស់របស់គាត់បានលេឲ្យក្លិបជាច្រើនរួមមាន Hanoi FC, Ninh Binh FC, Thanh Hoa FC, Quang Nam FC, Sai Gon Xuan Thanh និង Hai Phong FC ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


