កីឡា
ថៃគ្រោងអញ្ជើញវៀតណាមចូលរួមប្រកួតពាន King’s Cup 2025
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាចនឹងចូលរួមប្រកួតពានស្តេចថៃ King’s Cup ឆ្នាំ២០២៥ បន្ទាប់ពីលោកស្រី Pang ប្រធានសមាគមបាល់ទាត់ថៃគ្រោងនឹងអញ្ជើញពួកគេចូលរួម។

យោងតាមការផ្សាយរបស់ Siam Sport ប្រធានសមាគមកីឡាបាល់ទាត់ថៃ លោកស្រី Madam Pang ចង់អញ្ជើញវៀតណាម ដែលជាម្ចាស់ជើងឯក ASEAN Cup ឆ្នាំ២០២៤ មកចូលរួមប្រកួតពានរង្វាន់ King’s Cup ឆ្នាំ២០២៥។
លោកស្រី Pang បាននិយាយថា ៖«យើងចង់អញ្ជើញក្រុមវៀតណាមឲ្យចូលរួមក្នុងការប្រកួតពាន King’s Cup ឆ្នាំ២០២៥។ ការចូលរួមរបស់ពួកគេអាចជួយយើងឲ្យទទួលបានជោគជ័យ ក្នុងការនាំយកការប្រកួតទៅកាន់ខេត្តផ្សេងៗដូចជា Chiang Mai និង Songkhla»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃបានផ្លាស់ប្តូរទីតាំងការប្រកួតក្នុងពានរង្វាន់ King’s Cup ពីកន្លែងដែលធ្លាប់ធ្វើនៅកីឡដ្ឋានជាតិ Rajamangala ទៅកាន់កីដ្បដ្ឋានតូចៗ ដើម្បីបង្កើនភាពទាក់ទាញ។
សម្រាប់ឆ្នាំ២០២៥ កីឡដ្ឋាន Supachalasai ក្នុងទីក្រុងបាងកក កំពុងស្ថិតក្រោមការពិចារណា។ កីឡដ្ឋាននេះត្រូវបានសាងសង់តាំងពីឆ្នាំ១៩៣៧ បានទាក់ទាញសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រាប់ការកែប្រែមុខមាត់ឡើងវិញ។ FIFA ត្រូវបានគេរាយការណ៍ថា គ្រោងផ្តល់កញ្ចប់ថវិកា ២.៨៨លានដុល្លារ ក្នុងការជួសជុលកីឡដ្ឋាននេះ។

ទោះយ៉ាងណា មិនប្រាកដថា ក្រុមវៀតណាមនឹងទទួលយកការអញ្ជើញនោះឬយ៉ាងណា។ ឆ្នាំ២០២៤ វៀតណាមក្រោមការបង្វឹក Kim Sang-sik មិនបានចូលរួមក្នុងការប្រកួតពាននោះទេ។ វៀតណាមបានប្រកួតចុងក្រោយក្នុងពានរង្វាន់ King’s Cup ក្នុងឆ្នាំ២០១៩។ ពានរង្វាន់ King’s Cup ឆ្នាំ២០២៤ មានម្ចាស់ផ្ទះថៃ តាហ្ស៊ីគីស្ថាន ស៊ីរី និងហ្វីលីពីន។ ទីបំផុតថៃឈ្នះជើងឯកដោយយកឈ្នះស៊ីរី ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ៕
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍២០ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២០ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


