KPT+
ភ្ញាក់ផ្អើលមិនខាន ពេលដឹងសាវតារពិត របស់ Madam Pang ដែលជាកម្លាំងជំរុញក្នុងវិស័យកីឡាបាល់ទាត់ថៃ
ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានក្លាយជាជើងឯកពានរង្វាន់ AFF Cup 2022 ក្រោយយកឈ្នះវៀតណាម សរុបទាំង២ជើងក្នុងលទ្ធផល ៣-២។

សមិទ្ធផលនេះ កើតចេញពីកិច្ចខិតខំប្រឹងរបស់ក្រុមកីឡាករ និងគ្រូបង្វឹក ព្រមទាំងក្រុមការងារទាំងអស់។ ក្នុងនោះក៏មានចំណែកស្រ្តីម្នាក់ដែលគេស្គាល់ថា Madam Pang ផងដែរ។
តើ Madam Pang ជានរណា?

លោកស្រីគឺជាកូនចៅជំនាន់ទី៥នៃគ្រួសារត្រកូល Lamsam ថៃកាត់ចិនដ៏មានឥទ្ធិពល។ ទោះស្ថិតក្នុងវង្សត្រកូលខ្ពង់ខ្ពស់ ប៉ុន្តែលោកស្រីដែលមានឈ្មោះពិត Nualphan “Pang” Lamsam អាយុ៥៧ឆ្នាំ បានកំណត់ជោគវាសនាផ្ទាល់ខ្លួន ដើម្បីឆ្ពោះទៅរកជោគជ័យ។
គ្រួសារ Lamsam បានបង្កើតធនាគារ Kasikorn ឬ KBank។ ក្នុងនាមជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេមួយរបស់ប្រទេសថៃ ធនាគារនេះមានទ្រព្យសកម្មចំនួន៩៨ពាន់លានដុល្លារអាមេរិក និងផលប័ត្រទំហំធំដែលរួមមានក្រុមហ៊ុនធានារ៉ាប់រងធំៗ (នេះគិតត្រឹមឆ្នាំ២០២០)។

បងប្អូនជីដូនមួយរបស់លោកស្រី Pang ដែលជានាយកប្រតិបត្តិធនាគារ Kasikorn គឺលោក Banthoon Lamsam និងក្រុមគ្រួសាររបស់គាត់ ត្រូវបានចុះបញ្ជីដោយទស្សនាវដ្តី Forbes ថាជាអ្នកមានលំដាប់ទី៣១នៅប្រទេសថៃ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៨៦០លានដុល្លារអាមេរិក។ ប្អូនស្រីទាំងពីររបស់ Pang ក៏មានជំនួញផ្ទាល់ខ្លួនផងដែរដោយ Wannaporn Phornprapa គ្រប់គ្រងក្រុមហ៊ុនស្ទូឌីយោទេសភាព និងឌីហ្សាញផ្ទាល់ខ្លួន ជាមួយគម្រោងទូទាំងទ្វីបអាស៊ី និងអឺរ៉ុប ចំណែក Sara Lamsam គ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រង Muang Thai។
Madam Pang កើតនៅឆ្នាំ១៩៦៦ ក្នុងទីក្រុងបាងកក ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារពីសកលវិទ្យាល័យ Chulalongkorn ដ៏មានកិត្យានុភាព ដែលជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេមួយនៅក្នុងប្រទេសថៃ។

ក្រោយមកលោកស្រីបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យបូស្តុន។ បច្ចុប្បន្នលោកស្រីមានស្វាមីឈ្មោះ Naras Savestanan ដែលជាអគ្គនាយកនៃនាយកដ្ឋានកែតម្រូវក្នុងប្រទេសថៃ។
Madam Pang បានបង្ហាញភាពលេចធ្លោក្នុងឧស្សាហកម្មផ្សេងៗរួចមកហើយ ដោយលោកស្រីគឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង Muang Thai Insurance, ជាកម្លាំងជំរុញក្នុងក្រុមបាល់ទាត់ទាំងបុរស និងនារីនៅក្នុងប្រទេសថៃ, ជាកុងស៊ុលកិត្តិយសដល់ស្ថានកុងស៊ុលរបស់លីទុយអានីនៅទីក្រុងបាងកក ក៏ដូចជាអ្នកល្បីល្បាញក្នុងសង្គមផងដែរ។

ប៉ុន្តែការងារចម្បងរបស់លោកស្រីគឺជាប្រធាន និងនាយកប្រតិបត្តិនៅក្រុមហ៊ុន Muang Thai Insurance ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅក្នុងប្រទេសថៃ។ លោកស្រីថែមទាំង ដឹកនាំយុទ្ធនាការផ្សព្វផ្សាយម៉ាកយីហោថ្មីៗបំផុតរបស់ក្រុមហ៊ុន “Believe Pang” ហើយមុខរបស់លោកស្រីត្រូវបានបង្ហាញលើការផ្សាយ និងផ្ទាំងប៉ាណូពាសពេញប្រទេសផងដែរ។
លើសពីនេះ លោកស្រីមានចំណែកនៅក្នុងពិភពកីឡាដែលគ្រប់គ្រងដោយបុរស និងជាប្រធានក្រុមបាល់ទាត់ Port Football Club ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសថៃ។

ស្ត្រីអ្នកជំនួញដែលឈ្នះពានរង្វាន់រូបនេះ ក៏ស្ថិតក្នុងចំណោមអ្នកនាំចូលស្លាកយីហោល្បីៗនៅក្នុងប្រទេសថៃ និងជាម្ចាស់ក្រុមហ៊ុនចែកចាយ Hermès គឺ Saint Honorè (បាងកក) ផងដែរ។ លោកស្រីក៏ជាសហម្ចាស់ក្រុមហ៊ុន Meister Technik ដែលជាអ្នកចែកចាយផ្លូវការនៃរថយន្ត Audi នៅក្នុងប្រទេសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ សេដ្ឋីនី Pang ចែក iPhone 13 និងរបស់ប្រេនៗ ជូនជម្រើសជាតិថៃ មុនប៉ះវៀតណាម

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង