កីឡា
លោក ខូវ ឆាយ ពន្យល់ធ្ងន់ៗពីសហព័ន្ធគុនខ្មែរអន្តរជាតិចង់នៅលើសហព័ន្ធគុនខ្មែរ
សហព័ន្ធប្រដាល់គុនខ្មែរជាតិ និង សហព័ន្ធប្រដាល់អន្តរជាតិ កំពុងមានបញ្ហាប្រឈមជាមួយគ្នា បន្ទាប់ពីសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិបានចេញគោលការណ៍ថ្មីដោយតម្រូវឲ្យគ្រប់កម្មវិធីប្រកួតទាំងក្នុងស្រុក និងក្រៅប្រទេសត្រូវស្នើសុំច្បាប់រៀបចំការប្រកួតត្រឹមត្រូវពីសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ ប្រសិនបើកម្មវិធីនោះមានកីឡាករ កីឡាការិនីចាប់ពី៥ប្រទេសឡើង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
មិនត្រឹមតែប៉ុណ្ណោះ កីឡាករ កីឡាការិនីគុនខ្មែរទាំងជាតិ និងអន្តរជាតិ ដែលចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ត្រូវមានអាជ្ញាប័ណ្ណ (Fighter License) ពីសហព័ន្ធគុនខ្មែរអន្តរជាតិ ទើបអាចចូលរួមប្រកួតជាផ្លូវការរបស់សហព័ន្ធគុនខ្មែរអន្តរជាតិបាន។
បន្ទាប់មកនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ សហព័ន្ធប្រដាល់គុនខ្មែរជាតិ បានចេញសេចក្តីប្រកាសពីគោលជំហររបស់ខ្លួនថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានបុព្វសិទ្ធិ និងស្វ័យភាពពេញលេញ ក្នុងការផ្សព្វផ្សាយ និងរៀបចំរាល់ការប្រកួតកីឡាប្រដាល់គុនខ្មែរគ្រប់ទម្រង់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមិនអនុញ្ញាតឲ្យសហព័ន្ធគុនខ្មែរអន្តរជាតិមកជ្រៀតជ្រែកជាដាច់ខាត។

នៅយប់នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានពន្យល់នៅតាមបណ្តាញទំនាក់ទំនងសង្គមថា ៖«សហព័ន្ធគុនខ្មែរអន្តរជាតិតំណាងគុនខ្មែរលើឆាកអន្តរជាតិ ត្រូវតែកើតចេញពីសហព័ន្ធប្រដាល់គុនខ្មែរជាតិ ដែលជាម្ចាស់ក្បាច់គុនបង្កើតឡើងតាំងពីឆ្នាំ១៩៨០។ បើគ្មានសហព័ន្ធជាតិក៏មិនអាចមានសហព័ន្ធអន្តរជាតិបានដែរ។ សហព័ន្ធជាតិជាអ្នករៀបចំ តាក់តែងលក្ខន្តិកៈ បទបញ្ជាការប្រកួត ក្បួនច្បាប់សព្វបែបយ៉ាង ព្រមទាំងបណ្តុះបណ្តាលគ្រូបង្វឹក កីឡាករ កីឡាការិនីគុនខ្មែរគ្រប់ជំនាន់ សហព័ន្ធអន្តរជាតិត្រូវតែអនុលោមតាមក្បួនច្បាប់ របស់ជាតិ ទៅធ្វើការនៅឆាកអន្តរជាតិ ទើបអាចអភិរក្សមរតកដូនតាខ្មែរនេះបាន។ មិនមែនមករៀបចំការប្រកួតមិត្តភាព-អន្តរជាតិក្នុងដែនអធិបតេយ្យភាពរបស់សហព័ន្ធជាតិ ដោយមិនមានការឯកភាពពីសហព័ន្ធជាតិនោះឡើយ»។
លោកបានបន្តថា ៖«ម្យ៉ាងទៀត សួរថា សព្វថ្ងៃ តើបរទេសទាំង៦០ដែលជាសមាជិកគុនខ្មែរអន្តរជាតិមានប្រទេសណាខ្លះ? មានសកម្មភាពអ្វីខ្លះ? មានក្លិបចំណុះប៉ុន្មាន? មានកីឡាករប៉ុន្មាននាក់? មានការហ្វឹកហាត់ដែរឬទេ? មានការប្រកួតដែរឬទេ? បានរៀបចំព្រឹត្តិការណ៍នៅក្រៅប្រទេសប៉ុន្មានដង?
តាមដឹង ព្រឹត្តិការណ៍ក្រៅប្រទេសកន្លងមកគឺសហព័ន្ធជាតិជាអ្នកដឹកនាំទៅទេ។ សហព័ន្ធអន្តរជាតិមិនដែលបានរៀបចំព្រឹត្តិការណ៍នៅក្រៅប្រទេសសូម្បីម្តង។ តើផ្សព្វផ្សាយគុនខ្មែរតាមវិធីណា? ចូលអូឡាំពិកពិភពលោកតាមវិធីណា? តើអាចទេថា ៦០ប្រទេសមានតែក្នុងក្រដាស់? កីឡាប្រដាល់គុនខ្មែរជាកីឡាប្រពៃណីរបស់ខ្មែរ តើសហព័ន្ធជាតិដែលជាម្ចាស់កើតមុន ឬក៏សហព័ន្ធអន្តរជាតិកើតមុន? ឬក៏ពាក្យចាស់លោកថា «កូនកើតមុនឪ ពតាដើរលេង»? គ្មានធ្វើអីសោះចង់មកទទួលប្រយោជន៍? ហើយចង់មកគ្រប់គ្រងម្ចាស់ផ្ទះគេទៀត»៕


អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


