កីឡា
ចាន់ រតនា ជឿលើ Andriano ការពារខ្សែក្រវាត់ជោគជ័យថ្ងៃ៧ មេសា ខាងមុខនេះ
ម្ចាស់ខ្សែក្រវាត់គុនចម្រុះពិភពលោក Adriano Moraes ត្រូវវិលមកកាន់សង្វៀនវិញ ដើម្បីការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួន បន្ទាប់ពីខកខានឡើងសង្វៀនអស់រយៈពេលជាច្រើនខែមក។

ការឡើងការពារខ្សែក្រវាត់របស់ខ្លួនលើកនេះ Adriano Moraes ជាជើងខ្លាំងប្រេស៊ីលត្រូវប្រឈមនឹងជើងខ្លាំងអាមេរិក Demetrious Johnson ដែលជាអតីតជើងឯកពិភពលោក UFC ជាច្រើនឆ្នាំ។ សម្រាប់ជំនួបដ៏សំខាន់នៅក្នុងតំណែងគូឯកនៅព្រឹត្តិការណ៍ “ONE on TNT I“ដែលនឹងផ្សាយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃពុធ ទី៧ ខែមេសា ខាងមុខនេះ មានអ្នកជំនាញ ក៏ដូចជាអ្នកតាមវិស័យកីឡាជាច្រើនបានធ្វើការព្យាករ។
ក្នុងចំណោមនោះ ជើងខ្លាំងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ក៏បានបង្ហាញចំណាប់អារម្មណ៍រវាង Adriano Moraes និង Demetrious Johnson។ ចាន់ រតនា បានឲ្យដឹងថា អ្នកទាំងពីរសុទ្ធតែមានចំណុចល្អ និងលក្ខណៈពិសេសរៀងៗខ្លួនដែលមិនងាយធ្វើឲ្យដៃគូណម្នាក់សន្លប់ស្រួលៗឡើយ។ «សម្រាប់ខ្ញុំ អ្នកទាំងពីរមានចំណុចល្អរៀងៗខ្លួន។ ម្ចាស់ខ្សែក្រវាត់មានកម្ពស់ខ្ពស់ជាង និងបទពិសោធជំនាញក្រោមជឺជីតស៊ូរបស់គាត់គឺល្អ ពីព្រោះគាត់ជាជនជាតិប្រេស៊ីល។ គាត់មានក្បាច់វ៉ៃល្អ ហើយកម្លាំងស៊ុហ្វក៏ល្អ»។ នេះជាសំដីរបស់ទូតសុច្ឆន្ទៈរបស់សែលកាត។ អ្នកលេងគុនចម្រុះកម្ពុជាលេចធ្លោលើឆាកអន្តរជាតិយល់ឃើញពីកីឡាករមកដណ្តើមខ្សែក្រវាត់ថា ៖« Johnson ជាកីឡាករដែលមានបទពិសោធច្រើន អាយុច្រើនបន្តិច ហើយក្បាច់MMA ដ៏ល្អ។ និយាយទៅទាំងពីរនាក់ប្រដុំប្រសងគ្នា»។

ទោះបីជាយ៉ាងណា ប្រសិនបើឲ្យជ្រើសរើស ចាន់ រតនា បានប្រាប់ថា ៖«សម្រាប់ខ្ញុំ ខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង»។ បើទោះជាទុកចិត្តលើម្ចាស់ខ្សែក្រវាត់ ប៉ុន្តែត្រូវបានតារាប្រដាល់ទូតសុច្ឆន្ទសសែលកាតមានការព្រួយបារម្ភលើកម្លាំងស៊ុហ្វ។ រតនា លើកឡើងថា ៖«ម្ចាស់ខ្សែក្រវាត់ខានឡើងប្រកួតយូរហើយ ដូច្នេះអាចធ្វើឲ្យប៉ះពាល់ដល់កម្លាំងស៊ុហ្វរបស់គាត់ដែរ។ តែដូចខ្ញុំគិតអីចឹង សម្រាប់ពីរនាក់ ល្អដូចគ្នា មានចំណុចខ្លាំងដូចគ្នា តែខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង»។

អ្នកគាំទ្រកម្ពុជាប្រហែលជានៅចាំចំពោះម្ចាស់ខ្សែក្រវាត់ខ្សែក្រវាត់ពិភពលោក ONE Flyweight ពីកីឡាករ Adriano Moraes បានឈ្នះខ្សែក្រវាត់នេះលើកដំបូងនៅទឹកដីកម្ពុជាកាលពីឆ្នាំ២០១៤ ដែលពេលនោះក៏មានវត្តមានកីឡាករ ចាន់ រតនា ប្រកួតក្នុងព្រឹត្តិការណ៍ ONE: Rise of the Kingdom ដែរ។ ក្រោយពេលឡើងការពារខ្សែក្រវាត់ជោគជ័យបាន១ដង ក៏បានរបូតខ្សែក្រវាត់ខាងលើនេះទៅវិញ ប៉ុន្តែនៅឆ្នាំ២០១៩ទើបដណ្តើមបានខ្សែក្រវាត់នេះមកវិញដើម្បីគ្រប់គ្រងដល់ឥឡូវ។ គិតចាប់តាំងពីខែមករា ឆ្នាំ២០១៩មក កីឡាករប្រេស៊ីលរូបនេះមិនបានឡើងប្រកួតទេ។ ចំណែកកីឡាករអាមេរិក Demetrious Johnson ទើបតែបោះជំហានចូលសង្វៀន ONE នៅឆ្នាំ២០១៨ ប៉ុន្តែរូបគេបានឈ្នះខ្សែក្រវាត់ពិភពលោក ONE Flyweight World Grand Prix មួយគ្រឿងហើយកាលពីឆ្នាំ២០១៩។
ប៉ុន្តែនិយាយពីបទពិសោធវិញគឺ Johnson អាយុ៣៤ឆ្នាំបានចូលប្រឡូកក្នុងអាជីពប្រដាល់គុនចម្រុះស្ទើរមួយជីវិតហើយ។ រូបគេជាជើងឯកគុនចម្រុះពិភពលោកនៅស្ថាប័ន UFC តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០១៨មុនពេលធ្វើដំណើរមកប្រឡូកក្នុងទឹកដីអាស៊ី៕
សូមចុចអាន៖ anet Todd បង្ហាញការតាំងចិត្តឆ្ពោះទៅខ្សែក្រវាត់ទី២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


