កីឡា
រដូវកាលថ្មី ក្លិបបាល់ទាត់កម្ពុជា ៣ ប្រកួតពានអាស៊ី វគ្គសន្សំពិន្ទុក្នុងពូល
ក្រុមបាល់ទាត់កម្ពុជាចំនួន ៣ ទទួលបានកៅអីប្រកួតក្នុងពានរង្វាន់ក្លិបទ្វីបអាស៊ី រដូវកាល ២០២៥-២៦ ដែលបានក្លាយជាជំហានថ្មីមួយទៀតសម្រាប់បាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ។
ក្រុមបុរសភ្នំពេញក្រោន

ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្នុងនាមជាជើងឯករងនៃលីគបាល់ទាត់កំពូលកម្ពុជាទទួលបានកៅអីវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Challenge League នៅរដូវកាលថ្មី។ ក្រុមតំណាងកម្ពុជាមួយនេះទទួលបានកៅអីឡើងទៅកាន់វគ្គសន្សំពិន្ទុក្នុងពូល ដោយសារក្លិបនៅប្រទេសមិនអាចបំពេញទៅតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី។
ក្រុមបុរសព្រះខ័នរាជស្វាយរៀង
ក្លិបព្រះខ័នរាជស្វាយរៀង ទទួលបានកៅអីប្រកួតក្នុងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League នៅវគ្គសន្សំក្នុងពូលជាលើកទី២ បន្ទាប់ពីធ្វើបានល្អរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពានរង្វាន់មួយនេះ។

កាលពីរដូវកាលមុន ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតវគ្គជម្រុះ (Playoffs) ជាមួយក្រុមផ្សេង ដោយសារម្ចាស់ជើងឯកលីគកំពូលកម្ពុជាមានត្រឹមតែកន្លះកៅអីប៉ុណ្ណោះ ប៉ុន្តែក្លិបនៅកូរ៉េខាងជើងមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតទើបផ្តល់ឲ្យក្លិបកម្ពុជាមួយនេះចូលដល់វគ្គសន្សំពិន្ទុក្នុងពូលតែម្តង។
យ៉ាងណា ព្រះខ័នរាជស្វាយរៀង បង្ហាញទម្រង់លេងដ៏ល្អចាប់ពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ ហើយបានជួយឲ្យក្លិបលីគកំពូលកម្ពុជាទទួលបានពិន្ទុយ៉ាងច្រើនរហូតទទួលបាន១កៅអីកន្លះនៅក្នុងរដូវកាលថ្មី។
ក្រុមនារីភ្នំពេញក្រោន
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានក្លាយជាក្រុមនារីកម្ពុជាដំបូងគេបង្អស់ដែលចូលរួមប្រកួតក្នុងពានក្លិបអាស៊ីអាស៊ីលំដាប់ទី១ AFC Women’s Champions League ក្នុងនាមជាជើងឯកលីគនារីកម្ពុជាឆ្នាំ២០២៥។

ពាននារីអាស៊ី AFC Women’s Champions League ទើបតែត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២៤ ហើយរដូវកាល ២០២៥-២៦ ខាងមុខគឺជាព្រឹត្តិការណ៍ប្រកួតលើកទី២ដែលប្រជុំដោយក្លិបបាល់ទាត់នារីខ្លាំងៗទូទាំងទ្វីបអាស៊ី៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


