កីឡា
ជម្រើសជាតិអាមេរិកកំណើតខ្មែរ ពិសី ជាប់ឈ្មោះជា«អ្នកលោតទឹកឆ្នើមប្រចាំឆ្នាំ»
កីឡាករជម្រើសជាតិអាមេរិកដើមកំណើតខ្មែរ ចូដាន ពិសី វីនដល (Jordan Pisey Windle) បានជាប់ឈ្មោះជា«កីឡាករលោតទឹកឆ្នើមប្រចាំឆ្នាំ២០២១» បន្ទាប់ពីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតជើងឯកជាតិឆ្នាំ២០២១នេះ។
ការប្រកួតហែលទឹក និងលោតទឹកជ្រើសរើសជើងឯកថ្នាក់ជាតិអាមេរិក (NCAA Championships)ទើបបញ្ចប់ទៅកាលពីចុងសប្តាហ៍កន្លងទៅនេះ កីឡាករ ចូដាន ពិសី វីនដល បានឈ្នះជើងឯក (មេដាយមាស) សម្រាប់វិញ្ញាសាបុរសលោតទឹក១ម៉ែត្រ ។ រូបគេក៏ឈ្នះបានមេដាយប្រាក់សម្រាប់វវិញ្ញាសា៣ម៉ែត្រ និងទទួលបានចំណាត់ថ្នាក់លេខ៤សម្រាប់វិញ្ញាសា Platform។

តាមរយៈសមិទ្ធផលនេះ សមាគមគ្រូបង្វឹកហែលទឹក និងលោតទឹកមហាវិទ្យាល័យសហរដ្ឋអាមេរិក (CSCAA) បានជ្រើសរើស ពិសី ជាកីឡាករលោតទឹកឆ្នើមប្រចាំឆ្នាំ២០២១។
កាលពីឆ្នាំ២០១៩ ចូដាន ពិសី បានឈ្នះជើងឯកលោតទឹកលើវិញ្ញាសា Platform។
កីឡាករអាមេរិកដើមកំណើតខ្មែរ ពិសី បានជាប់ជម្រើសជាតិអាមេរិកតងពីឆ្នាំ២០១៥ដែលឆ្នាំនោះរូបគេបានចូលរួមប្រកួតជើងឯកពិភពលោកស្ថិតនៅចំណាត់ថ្នាក់លេខ៣លើវិញ្ញាសា៣ម៉ែត្រ។ ការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៧ រូបគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២៦លើវិញ្ញាសា Platform។
Jordan Pisey Windle ជាកុមារកំព្រាមានស្រុកកំណើតនៅខេត្តព្រៃវែងបានទៅដល់សហរដ្ឋអាមេរិកតាំងពីរូបគេទើបអាយុបាន២ឆ្នាំ។ រូបគេត្រូវបានដាក់ឲ្យរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងនៅទីក្រុងភ្នំពេញ បន្ទាប់មកបុរសជនជាតិអាមេរិក Jerry Windle បានយកទៅចិញ្ចឹមធ្វើជាកូន និងរស់នៅសហរដ្ឋអាមេរិករហូតដល់បច្ចុប្បន្ន។

កាលពីខែឧសភា ឆ្នាំ២០១៦ ពិសី បានមកលេងប្រទេសកម្ពុជាដែលទឹកដីកំណើតម្តងហើយទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីប្រជាជនខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំផ្នែកកីឡាខ្មែរ។ ទោះជាយ៉ាងណា រូបគេនៅតែជាកីឡាករជម្រើសជាតិអាមេរិកសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


