កីឡា
លោក ឃួន ឡាប៊ូរ៉ាវី ថា ឆន្ទៈលេងរបស់ក្រុមនារីកម្ពុជា នឹងទៅដល់អ្នកគ្រប់គ្នា
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា ធ្វើបានល្អក្នុងការប្រកួតជាមួយ ក្រុមខ្លាំង នារីចិនហុងកុង ដោយលទ្ធផល ១-១ វគ្គជម្រុះបាល់ទាត់នារីជើងឯកអាស៊ី AFC Women’s Asian Cup កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅវគ្គទី១ ក្រុមនារីកម្ពុជា ពិតជាបាកក្នុងការបង្កើតឱកាសនៅតំបន់ប្រយុទ្ធ ដោយសារខ្សែការពាររបស់ នារីហុងកុង ពិតជារឹងមាំខ្លាំងមែនទែន។ ភាគច្រើនក្រុមនារីហុងកុង ដាក់សម្ពាធ និងបានរកបានគ្រាប់បាល់នាំមុខ ១-០ នៅទីទី៣១ ដោយកីឡាការិនី Hong Kiu Anke Leong តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារ វិបុល សេរីសេដ្ឋា បានបង្កកំហុស នៅប្រអប់ទី។

ចូលវគ្គទី២ ក្រុមនារីកម្ពុជា បានកែប្រែនៅតំបន់ប្រយុទ្ធ បន្ទាប់ពីផ្លាស់ប្តូរកីឡាការិនីថ្មីមួយចំនួនចូលគឺ ពឿន គន្ធា, សឹម ម៉ៃសុំ និង វឿន សុថាន ដែលបានធ្វើឲ្យតំបន់ប្រយុទ្ធរបស់ក្រុមនារីកម្ពុជារស់រវើក។ ការដាក់សម្ពាធជាបន្តបន្ទាប់ ទីបំផុត ក្រុមនារីកម្ពុជា រកបានគ្រាប់បាល់តាមស្មើ ១-១ ដោយការស៊ុតរបស់កីឡាការិនី វឿន សុថាន នៅនាទី៨១ តាមរយៈការបង្កើតឱកាសពីខ្សែការពារ វិបុល សេរីសេដ្ឋា និងកីឡាការិនី ហុក សៅឌី។

លោក ឃួន ឡាប៊ូរ៉ាវី គ្រូបង្វឹកក្រុមនារីកម្ពុជា បានលើកឡើងថា ៖«ក្រុមនារីធ្វើបានយ៉ាងល្អ ដោយបានបង្ហាញនូវឆន្ទៈ និងរបៀបលេងរបស់ពួកយើងឲ្យអ្នកគ្រប់គ្នាបានឃើញ។ សូមបន្តធ្វើបែបនេះទៀត សំឡេងរបស់យើងនឹងទៅដល់អ្នករាល់គ្នា»។
សម្រាប់ការប្រកួតនេះ អ្នកគាំទ្របានទៅទស្សនាផ្ទាល់ប្រមាណជាង ១000 នាក់ ប៉ុណ្ណោះដែលជាចំនួនមែនទែន បើប្រៀបធៀបនឹងការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិបុរស ប៉ុន្តែនិយាយពីលទ្ធផលវិញមិនសូវធ្វើឲ្យអ្នកគាំទ្រខកបំណងប៉ុន្មានឡើយនាពីរឆ្នាំចុងក្រោយ។

តាមរយៈការបង្ហាញសមត្ថភាព និងលទ្ធផលល្អ សង្ឃឹមថា អ្នកគាំទ្រចាប់អារម្មណ៍ និងគាំទ្រផ្ទាល់ឲ្យបានច្រើនកុះករដល់ក្រុមបាល់ទាត់នារីកម្ពុជា។
កាលពីឆ្នាំ២០២៣ ក្រុមបាល់ទាត់នារីកម្ពុជា បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។ បន្ទាប់មក ពួកគេទទួលបានជើងឯករង ក្នុងពាននារីអាស៊ាន ASEAN Women’s Cup ឆ្នាំ២០២៤ នៅប្រទេសឡាវ។

ក្រៅពីវគ្គជម្រុះ AFC Women’s Asian Cup ដែលកម្ពុជាធ្វើម្ចាស់ផ្ទុះពូល G ក្រុមនារីកម្ពុជានៅមានភារកិច្ចសំខាន់ក្នុងពានរង្វាន់អន្តរជាតិ២ទៀតគឺ ASEAN Women’s Championship នៅប្រទេសវៀតណាម ខែសីហា និងកីឡាស៊ីហ្គេម ខែធ្នូ នៅប្រទេសថៃ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ១ សប្តាហ៍ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង