Connect with us

កីឡា

ម៉ឺន​ សុភា​ បង្ហោះសារ​រម្លឹក​គុណ​លោក​ ភេនឌី ខាសិន​ បន្ទាប់​ពីលោក​មរណៈភាព​កាល​​ពេល​ថ្មីៗ​នេះ​

បានផុស

នៅ

កីឡាករ​ ម៉ឺន​ សុភា​ បាន​បង្ហោះ​សារ​លើ​ហ្វេសបុក​របស់​ខ្លួន​រម្លឹក​ដឹងគុណ​ដល់​អតីត​គ្រូ​ប្រដាល់​ដំបូង​របស់​ខ្លួន​គឺ​លោក​ ភេនឌី​ ខាសិន​ ដែល​ជួយ​ជ្រោមជ្រែង​ខ្លួន​ឲ្យ​មាន​ថ្មី​នេះ​ និង​ក្លាយ​ជា​កីឡាករ​អាជីព​មក​ដល់​សព្វថ្ងៃ​​ ខណៈ​លោក​បាន​ទទួល​មរណៈភាព​កាល​ពី​ថ្មីៗ​នេះ​ទៅ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ឺន​ សុភា និង​លោក​ ភេនឌី ខាសិន​

កីឡាករ​ ម៉ឺន​ សុភា ​បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា​ លោក​ ភេនឌី​ ខាសិន​ នេះ​ហើយ​ជា​មនុស្ស​ទីមួយ​ដែល​បាន​យក​រូប​គេ​ចេញ​ពី​ការងារ​សន្តិសុខ​ និង​បណ្ដុះ​ឲ្យ​ក្លាយ​ជា​កីឡាករ​ប្រដាល់​មួយ​រូប​មក​ដល់​សព្វ​ថ្ងៃ​នេះ។​ លោក​ ភេនឌី​ ខាសិន​ មិន​ដែល​យក​ថវិកា​សូម្បី​មួយ​រៀល​ខ្មែរ​ពី​ខ្លួន​ម្ដង​ណា​ហើយ​ បើ​ទោះ​ជា​សិស្ស​ខំ​ជូន​ជា​ទឹក​ចិត្ត​គោរពស្រឡាញ់ ដឹងគុណ យ៉ាងណា​ក៏​ដោយ​គឺ​មិន​ទទួល​នោះ​ឡើយ។​

រូបភាពហ្វេសបុក ម៉ឺន​ សុភា

អ្នក​លេង​កណ្ដាប់ដៃ​ខាង​លើ​បន្ថែម​ទៀត​ថា​ «សូម​លោក​គ្រូ​ទៅ​ឱ្យ​ស្ងប់​ចិត្ត​ចុះ​ សិស្ស​នឹង​ដើរ​តាម​គន្លង​របស់​គ្រូ​ជា​និច្ច»។​ ក្នុង​ន័យ​នេះ​ ម៉ឺន​ សុភា​ ចង់​បញ្ជាក់​ថា​នឹង​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​ ក្រៅ​ពី​នេះ​ចូលរួម​ចែករំលែក​ក្បាច់​គុន​ បណ្ដុះ​ធនធាន ​ឲ្យ​មាន​សមត្ថភាព​កាន់​តែ​ច្រើន​ដូច​ទៅ​ហ្នឹង​អ្វី​ដែល​គ្រូ​របស់​ខ្លួន​ស្រឡាញ់​ និង​បាន​ជួយ​សិស្ស​ៗកន្លង​ទៅ​ដែរ។​

រូបភាពហ្វេសបុក ម៉ឺន​ សុភា

បញ្ជាក់​ដែរ​ថា​ លោក​ ភេនឌី​ ខាសិន​ នេះ​ហើយ​ជា​អ្នក​ហៅ​ ម៉ឺន​ សុភា​ និង​បាន​បណ្ដុះ​បណ្ដាល​ស្នៀត​កណ្ដាប់ដៃ​ដល់​រូប​គេ​ និង​ផ្ដល់​ឱកាស​ឡើង​ប្រកួត​មាន​កេរ្តិ៍ឈ្មោះ​ល្បី​មក​ដល់​សព្វ​ថ្ងៃ​នេះ។​ លោក​នេះ​ហើយ​ជា​ស្ថាបនិក​ប្រដាល់​គុន​ខ្មែរ​ល្បីឈ្មោះ​ជា​មួយ​លោក​ ម៉ាសេរី​ ជំនាន់​ការ​ប្រកួត​ខ្សែក្រវាត់​ពិភពលោក​ ISKA​ ដែល​មាន​ វ៉ន់​ វីវា​ មាស​ ចន្ថា​ ជា​ដើម។​ កាល​ពី​ថ្ងៃ​ទី៤​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ នេះ​ដំណឹង​ផ្សព្វផ្សាយ​លោក​បាន​ទទួល​មរណៈភាព​ទៅ​ហើយ​ដោយ​រោគាពាធ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាស៊ីអាគ្មេយ៍រង​ការគំរាមកំហែងថ្មីពី ត្រាំ: ពន្ធ ១០% បន្ថែម ចំពោះទំនាក់ទំនងជាមួយ​ BRICS

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះថៃ​​ ផ្តើម​សង្ស័យ​​បក្ស​​​ក្រៅរដ្ឋាភិបាល ជុំវិញ​​​​ស្នើ​នាយករដ្ឋមន្ត្រីថ្មី​ ឆ្ពោះទៅ​​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​

ព័ត៌មានជាតិ១៤ នាទីutes មុន

មេ CMA អំពាវនាវដល់សមាជិកផ្តល់​សេវាជាមួយនឹងស្មារតីទំនួលខុសត្រូវខ្ពស់ ទោះបីស្ថានភាពសេដ្ឋកិច្ចប្រឈមកត្តាខាងក្រៅ

នយោបាយ១៩ នាទីutes មុន

បញ្ហាព្រំដែន៖ កម្ពុជា អំពាវនាវឱ្យថៃគោរពដោយសុទ្ធចិត្តចំពោះMoU 2000 និងត្រូវបញ្ឈប់រាល់សកម្មភាពជាឯកតោភាគី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវកាកបាទក្រហមកម្ពុជាគ្រប់សាខា បន្តស្វែងរកអ្នកខ្វះខាតបំផុត ដើម្បីជួយអ្នកលំបាក

Sokha Hotels

ព័ត៌មានពេញនិយម