កីឡា
ម្ចាស់មេដាយអន្តរជាតិ ៨គ្រឿង សុខុន សីហនុត ពេលនៅសាលារៀនមិនសូវហ៊ានលេងច្រើនទេខ្លាចជ្រុលដៃជើង
កីឡាករជើងខ្លាំងប្រចាំកីឡាហាប់គីដូ សុខុន សីហនុត ថានៅពេលទៅសាលារៀនម្ដងៗមិនសូវហ៊ានលេងច្រើន ឬប្រើដៃជើងទេ ព្រោះខ្លួនខ្លាចជ្រុលដោយសារមិត្តភ័ត្រមិនចេះក្បាច់គុនដូចខ្លួនឡើយអាចបណ្ដាឲ្យមានគ្រោះថ្នាក់។

សុខុន សីហនុត ពេលប្រកួតកន្លងទៅ
សុខុន សីហនុត ដែលកំពុងសិក្សានៅវិទ្យាល័យទួលទំពូង ថ្នាក់ទី៨ បានឲ្យដឹងមកថា គ្រូធំលោក គង់ ចាន់ធីណា បានប្រាប់សិស្សៗទាំងអស់រួមទាំងខ្លួនផងដែរគឺពេលទៅរៀនក្ដីកុំវាយគេឯង ឬមិត្តភ័ត្រដាច់ខាត។ កាលណាដែលខ្លួនចេះក្បាច់គុនបែបនេះបើលេងដៃជើង ឬជ្រុលអាចនឹងមានគ្រោះថ្នាក់ដល់ដ៏អ្នកដទៃ ដូច្នេះអ្នកចេះត្រូវមានការអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់។

សុខុន សីហនុត ពេលប្រកួតកន្លងទៅ
កីឡាករឆ្នើមរបស់ ហាប់គីដូ ខាងលើបន្ថែមទៀតថា ពេលខ្លះមិត្តភ័ត្របបួលលេងដៃជើងគឺរូបគេដើរចេញហើយ និងមិនសូវតបតច្រើននោះឡើយ។ ព្រោះខ្លួនខ្លាចមានគ្រោះថ្នាក់ចៃដន្យណាមួយដោយសារមិត្តភ័ត្រភាគច្រើនមិនចេះក្បាច់គុនអ្វីឡើយ។

សុខុន សីហនុត ពេលប្រកួតកន្លងទៅ
បញ្ជាក់ដែរថា សុខុន សីហនុត ជាកីឡាករវ័យក្មេងឆ្នើមមួយរូបរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ។ រូបគេចេញទៅប្រកួតនៅក្រៅប្រទេស ២ដងឈ្នះមេដាយសរុប ៨គ្រឿងនៅឯប្រទេសថៃ និងឥណ្ឌូណេស៊ី។ កីឡាករវ័យ ១៣ឆ្នាំរូបនេះចេះទាំងវិញ្ញាសាសម្ដែងកាច់ វិញ្ញាសាលោតចម្ងាយ លោតកម្ពស់ និងវិញ្ញាសាធំគឺផ្នែកប្រយុទ្ធតែម្ដង។ រូបគេបច្ចុប្បន្ននេះក៏ទទួលភារកិច្ចជួយបង្ហាត់ក្មេងៗនៅក្លឹបហាប់គីដូសាលាបឋមសិក្សាបាក់ទូកផងដែរ៕





សុខុន សីហនុត និងមិត្តរួមក្លឹប
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


