កីឡា
គ្រូខ្មែរ ៣ រូប ប្រជែងគ្រូបរទេស ៨ រូប ក្នុងលីគកម្ពុជា ចាប់ផ្តើមចុងសប្តាហ៍នេះ
លីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦ នឹងចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រនៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ ២០២៥ ដោយមានក្លិបចំនួន ១១ ត្រូវប្រកួតប្រជែង។
រដូវកាលថ្មីនេះត្រូវបានចាត់ទុកជាការប្រកួតដែលមានការប្រកួតប្រជែងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន បន្ទាប់ពីក្លិបជាច្រើនបានរៀបចំក្រុមយ៉ាងខ្លាំងបំផុតគឺការបញ្ចេញកីឡាករ និងនាំចូលកីឡាករថ្មី។ ក្នុងនោះក្រុមការងារគ្រូបង្វឹកក៏កាន់តែឈានដល់កម្រិតស្តង់ដា។
ក្លិបទាំង ១១ នាក់ដឹកនាំដោយគ្រូបង្វឹកជនជាតិខ្មែរ ៣ រូប និងជនជាតិបរទេស ៨ រូបដែលត្រូវប្រជែងគ្នា។ លោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងក្មេងជាងគេ និង លោក Satyasagara គ្រូបង្វឹកគិរីវង់សុខសែនជ័យអាយុច្រើនជាង។
- លោក ទុំ សារ៉ាយ / អាយអេសអាយ ដង្កោសែនជ័យ

លោក ទុំ សារ៉ាយ ជនជាតិខ្មែរ អាយុ ៣៣ ឆ្នាំ បានដឹកនាំ អាយអេសអាយ ដង្កោសែនជ័យ កាលពីពាក់កណ្តាលរដូវកាលមុន (២០២៤-២៥)។ លោកធ្លាប់ដឹកនាំក្រុមអគ្គិសនីកម្ពុជា និងក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ ពីឆ្នាំ ២០២២ ដល់ ២០២៣។
- លោក ឃីម បូរី / ណាហ្គាវើលដ៍

លោក ឃីម បូរី ជនជាតិខ្មែរ អាយុ ៣៥ ឆ្នាំ បានដឹកនាំណាហ្គាវើលដ៍ កាលពីឆ្នាំ ២០២២។ ណាហ្គាវើលដ៍ជាក្លិបទី១សម្រាប់លោកក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីមានបទពិសោធច្រើនក្នុងអាជីពជាកីឡាករ។
- លោក ភា សុភក្ត្រា / កងយោធពលខេមរភូមិន្ទ

លោក ភា សុភក្ត្រា ជនជាតិខ្មែរ អាយុ ៤៣ ឆ្នាំ ធ្លាប់បានដឹកនាំក្រុម កងយោធពលខេមរភូមិន្ទជាច្រើនលើក និងធ្លាប់ដឹកនាំក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាផងដែរ។
- លោក Sotaro Yasunaga / អង្គរថាយហ្គឺរ

លោក Sotaro Yasunaga ជនជាតិជប៉ុន អាយុ ៤៩ ឆ្នាំ ចូលមកដឹកនាំ អង្គរថាយហ្គឺរ នៅឆ្នាំ ២០២៥ បន្ទាប់ពីលោកដឹកនាំក្រុម SC Sagamihara ក្នុងលីគជប៉ុនលំដាប់ទី៣។
- លោក Conor Nestor / បឹងកេត

លោក Conor Nestor ជនជាតិអៀរឡង់ អាយុ ៤១ ឆ្នាំ ចូលដឹកនាំ បឹងកេត តាំងពីពាក់កណ្តាលរដូវកាលមុន។ លោកធ្លាប់ដឹកនាំ ព្រះខ័នរាជស្វាយរៀងពីឆ្នាំ ២០១៨ ដល់ ២០២៣។
- លោក Satyasagara / គិរីវង់សុខសែនជ័យ

លោក Satyasagara ជនជាតិសិង្ហបុរី អាយុ ៦១ ឆ្នាំ បានចូលមកដឹកនាំ គិរីវង់សុខសែនជ័យ នៅឆ្នាំ ២០២៥។ លោកមានបទពិសោធច្រើនដឹកនាំក្រុមដូចជា Houngang United, Chennai City និង Young Elephants ព្រមទាំងក្រុមនារីសិង្ហបុរី ពីឆ្នាំ ២០១៥ ដល់ ២០២៣។
- លោក Heo Jae-won / ឡាយហ្វ ខេត្តព្រះសីហនុ

លោក Heo Jae-won ជនជាតិកូរ៉េខាងត្បូង អាយុ ៤១ ឆ្នាំ ចូលមកដឹកនាំ ឡាយហ្វ ខេត្តព្រះសីហនុ នៅឆ្នាំ ២០២៥។ លោកជាអតីតកីឡាករជម្រើសជាតិកូរ៉េកម្រិត U20 និង U23 ហើយក្លិបនៅកម្ពុជាគឺជាលើកដំបូងដែលបានក្លាយជាគ្រូបង្វឹក។
- លោកគ្រូ Alex Dorado / អឹមអូអាយ កំពង់ដេវ៉ា

លោកគ្រូ Alex Dorado សញ្ជាតិអេស្ប៉ាញ អាយុ ៤០ ឆ្នាំ បានក្លាយជាគ្រូបង្វឹក អឹមអូអាយ កំពង់ដេវ៉ា នៅឆ្នាំ ២០២៥។ លោកធ្លាប់ជាគ្រូបង្វឹករបស់ក្រុមថ្នាលយុវជន Real Madrid ពីឆ្នាំ ២០១២-១៨។
- លោក Oleg Starynskyi / ភ្នំពេញក្រោន

លោក Oleg Starynskyi ជនជាតិអ៊ុយក្រែន អាយុ ៣៩ ឆ្នាំ បានដឹកនាំភ្នំពេញក្រោន ទាំងកម្រិត U19 នៅឆ្នាំ ២០១៦ ដឹកនាំក្រុមធំលើកទី១ ចន្លោះឆ្នាំ ២០១៦-១៧ និងដឹកនាំលើកទី២ តាំងពីឆ្នាំ ២០២០។ លោកជាគ្រូបង្វឹកដែលមានបទពិសោធច្រើនក្នុងលីគកំពូលកម្ពុជា។
- លោក Gerard Jones / វិសាខា

លោក Gerard Jones ជនជាតិអង់គ្លេស អាយុ ៣៦ឆ្នាំ បានចូលមកដឹកនាំ វិសាខា នៅឆ្នាំ ២០២៥។ លោកមានបទពិសោធច្រើនទាំងគ្រូបង្វឹក និងគ្រូបង្រៀនជំនាញគ្រូបង្វឹកបាល់ទាត់ពីឆ្នាំ ២០១០ រហូតដល់ ២០២៥។
- លោក Mattew McConkey / ព្រះខ័នរាជស្វាយរៀង

លោក Mattew McConkey ជនជាតិអៀរឡង់ អាយុ ៣២ ឆ្នាំ បានក្លាយជាគ្រូបង្គោលក្លិប ព្រះខ័នរាជស្វាយរៀង នៅឆ្នាំ ២០២៥ បន្ទាប់ពីធ្វើការនៅក្លិបជើងឯកលីគកម្ពុជាមួយនេះក្នុងនាមជាគ្រូជំនួយអស់រយៈពេល ៤ រដូវកាល៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


