Connect with us

កីឡា

Klopp ចោទអាជ្ញាកណ្តាលសម្រេចចិត្តផ្ទាល់ខ្លួន ពេល Liverpool ចាញ់ Real Madrid ១-៣

បានផុស

នៅ

លោក Jurgen Klopp បាន​បន្ទោស​​អាជ្ញា​កណ្តាល​​នៅ​​ពេល​ក្រុមហង្សក្រហម Liverpool បាន​ចាញ់​អធិរាជ​ស Real Madrid ដោយ​លទ្ធផល ៣-១ វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ Champions League យប់​មិញ។

លោក Klopp និង​អាជ្ញាកណ្តាល Felix
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​​បាន​តែ​២៧​នាទី​ ម្ចាស់​ផ្ទះ Real Madrid បើក​ការ​នាំ​មុខ ១-០ នៅ​ពេល​កីឡាករ​វ័យ​ក្មេង Vinicius Junior ស៊ុត​បាន​សម្រេច ក្រោយពេល​បញ្ជូន​បាល់ពី​​​ Toni  Kroos។ មុន​ពេល Real Madrid រក​គ្រាប់​បាល់ទី​២ កីឡាករ​ជួរ​មុខ Sadio Mane មាន​ឱកាស​រត់​ឆ្ពោះ​ទៅ​តំបន់​គ្រោះ​​ថ្នាក់ ប៉ុន្តែ​​ត្រូវ​បាន​​ Lucas Vazquez បុក​ឲ្យ​ដួល​នៅ​ខាង​ក្រៅ​​​ប្រអប់​គ្រោះ​ថ្នាក់។

ពេល​នោះ​លោក​អាជ្ញាកណ្តាល  Felix Brych មិន​បាន​ពិន័យ (Free-Kicks) ​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ចាត់ការ Liverpool ខឹង​សម្បា និង​​ចោទលោក​អាជ្ញាកណ្តាល​ថា​ ជា​ការ​សម្រេច​​ផ្ទាល់​ខ្លួន​ទៅ​លើ Sadio  Mane។

Sadio ដួល ពេល Lucas បុក​ពី​ក្រោយ

Klopp និយាយ​ថា ៖«ខ្ញុំ​បាន​ប្រាប់​គាត់ (អាជ្ញាកណ្តាល)​ បន្ទាប់​​ពី​ចប់​ការ​ប្រកួត។ ខ្ញុំ​ចេះ​តែ​គិត​ថា គាត់​អយុត្តិធម៌​ចំពោះ​ Sadio ។ ស្ថានភាព​ជា​មួយ​ Sadio ខ្ញុំ​មិន​ប្រាកដ​ច្បាស់​ទេ​ថា អ្វី​ដែល​អាជ្ញាកណ្តាល​បាន​ធ្វើ​ការ​យប់​នេះ។ វា​​ជា​ប្រភេទ​រឿង​ផ្ទាល់​ខ្លួន»

ប្រសិន​បើ​ឱកាស​ Sadio  Mane នៅ​ពេល​នោះ​អាច​តាម​ស្មើ គឺ​ជា​​ទំនុក​ចិត្ត​សំខាន់​មួយ​ដើម្បី​វាយ​បក និង​រក្សា​ក្តី​សង្ឃឹម​ឡើងទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង Real Madrid បន្ថែម​គ្រាប់​ទី​២​ដោយ Marco Asensio។

រហូត​ដល់​នាទី​៥១ នៃ​វគ្គ​ទី​២ ទើប Mahamed Salah បំប៉ោង​សំណាញ់​ទី​របស់​ម្ចាស់​ផ្ទះ​ដើម្បី​តាម​ពី​ក្រោយ ២-១ ប៉ុន្តែ​ Vinicius Junior រក​បាន​១​គ្រាប់​ទៀតនៅ​នាទី​ទី៦៥​ដើម្បី​ឲ្យ Real Madrid នាំមុខ ៣-១។ លទ្ធផល​នេះ​រក្សា​ដល់​ចប់​ការ​ប្រកួត។

តាម​រយៈ​លទ្ធផល​នេះ Liverpool ត្រូវ​ធ្វើ​ការ​ធ្ងន់​ណាស់​នៅ​ជើង​ទី​២ នា​ថ្ងៃពុធ សប្តាហ៍​ក្រោយ​នៅ​ផ្ទះ​របស់​ខ្លួន​ដែល​យ៉ាង​ហោច​ណាស់​ត្រូវ​ការ​រក​គ្រាប់​បាល់​ឲ្យ​​បាន​២​គ្រាប់ និង​ Real Madrid មិន​អាច​ស៊ុត​ចូល​វិញ​ទើប​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Champions League។

ជា​មួយ​គ្នា​នេះ Manchester City បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ Borussia Dortmund ដោយ​លទ្ធផល ២-១ ក្នុង​ផ្ទះ​របស់​ខ្លួន។ ២​គ្រាប់​របស់​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​កីឡាករ Kavin De Bruyne និង  Phil Foden ខណៈ​ភ្ញៀវ​រក​បាន១​គ្រាប់​​ដោយ​ម Marco Reu៕

កីឡាករ Vinicius Junior រក​បាន​២​គ្រាប់​ម្នាក់​ឯង

អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម