កីឡា
កម្មវិធីប្រកួតពានអាស៊ី ACGL សម្រាប់ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន
ការប្រកួតពាន AFC Challenge League រដូវកាល ២០២៥-២៦ វគ្គសន្សំពិន្ទុក្នុងពូល នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៥ ទាំងតំបន់អាស៊ីខាងលិច និងតំបន់អាស៊ីខាងកើត។

តំបន់អាស៊ីខាងលិចមាន ៣ ពូល ខណៈ តំបន់អាស៊ីខាងកើត មាន ២ ពូល ក្នុងនោះ កម្ពុជា ជាប្រទេសតែមួយគត់ដែលមានក្លិបចំនួន ២ លេងនៅតំបន់អាស៊ីខាងកើត។ ដោយសារប្រទេសមួយមានក្លិបពីរទើបត្រូវបានចាប់ឆ្នោតឲ្យពូលផ្សេងគ្នា។
ព្រះខ័នរាជស្វាយរៀង ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត សម្រាប់ពូល D ដែលក្រុម Manila Digger (ហ្វីលីពីន) SP Falcons (ម៉ុងហ្គោលី) និង Ezra FC (ឡាវ)។ ចំណែក ភ្នំពេញក្រោន ស្ថិតនៅពូល E ជាមួយក្រុម Dewa United FC (ម្ចាស់ផ្ទះឥណ្ឌូណេស៊ី) Shan United (មីយ៉ាន់ម៉ា) និង Tainan City FC (ឆាយនីយ តៃប៉ិ)។

តាមការធ្វើបច្ចុប្បន្នភាពថ្មី កម្មវិធីប្រកួត មានដូចខាងក្រោម
ពូល D
- Manila Digger vs Ezra FC (ថ្ងៃអាទិត្យ ២៦ តុលា នៅពហុកីឡដ្ឋានជាតិមរតកតេជោ)
- ព្រះខ័នរាជស្វាយរៀង Vs SP Falcons (ថ្ងៃអាទិត្យ ២៦ តុលា នៅពហុកីឡដ្ឋានជាតិមរតកតេជោ)
- ព្រះខ័នរាជស្វាយរៀង vs Ezra FC (ថ្ងៃពុធ ២៩ តុលា នៅពហុកីឡដ្ឋានជាតិមរតកតេជោ)
- SP Falcons vs Manila Digger fc (ថ្ងៃពុធ ២៩ តុលា នៅពហុកីឡដ្ឋានជាតិមរតកតេជោ)
- ព្រះខ័នរាជស្វាយរៀង vs Manila Digger (ថ្ងៃសៅរ៍ ទី១ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ)
- SP Falcons vs Ezra FC (ថ្ងៃសៅរ៍ ទី១ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ)

ពូល E
- Dewa United vs ភ្នំពញក្រោន (ថ្ងៃអាទិត្យ ២៦ តុលា នៅឥណ្ឌូណេស៊ី)
- Shan United vs Tainan City FC (ថ្ងៃអាទិត្យ ២៦ តុលា នៅឥណ្ឌូណេស៊ី)
- ភ្នំពេញក្រោន VS Shane United (ថ្ងៃពុធ ២៩ តុលា នៅឥណ្ឌូណេស៊ី)
- Tainan City FC vs Dewa United FC (ថ្ងៃពុធ ២៩ តុលា នៅឥណ្ឌូណេស៊ី)
- Dewa United vs Shan United (ថ្ងៃសៅរ៍ ១ វិច្ឆិកា នៅឥណ្ឌូណេស៊ី)
- Tainan City FC vs ភ្នំពេញក្រោន (ថ្ងៃសៅរ៍ ១ វិច្ឆិកា នៅឥណ្ឌូណេស៊ី)

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


