កីឡា
ក្រោយស៊ុត ៣ គ្រាប់ យប់មិញ Mbappe បានសាងកំណត់ត្រាមួយល្អជាង Ronaldo នៅ UCL
ខ្សែប្រយុទ្ធសញ្ជាតិ បារាំង Kylian Mbappe រកបានគ្រាប់បាល់ទី ៦០ នៅក្នុងអាជីពរបស់ខ្លួន សម្រាប់ពានរង្វាន់ Champions League បន្ទាប់ពីរូបគេស៊ុត ៣ គ្រាប់ (hat-trick) ជួយឱ្យ Real Madrid យកឈ្នះលើក្រុម Kairat របស់ កាហ្សាក់ស្ថាន ក្នុងលទ្ធផល ៥-០ កាលពីយប់មិញ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥។

Mbappe បានចំណាយពេលសរុបចំនួន ៨៩ ប្រកួត តាមរយៈការលេងជាមួយ Monaco, Paris Saint-Germain និង Real Madrid ដើម្បីអាចរកបានគ្រាប់បាល់ទី ៦០ ក្នុងពានរង្វាន់ទ្វីបអឺរ៉ុប UCL ។ យ៉ាងណា បើមើលទៅលើស្ថិតិនេះ គឺ Mbappe ធ្វើបានកំណត់ត្រាល្អជាងវីរបុរស Real Madrid កីឡាករ Cristiano Ronaldo ដែលជានិមិត្តរូបរបស់ខ្លួនទៅទៀត។

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ បានចំណាយពេលដល់ទៅ ៩៨ ប្រកួត ទើបអាចរកបានគ្រាប់បាល់ ៦០ គ្រាប់ នៅក្នុងពាន UCL ខណៈ Mbappe គឺចំណាយពេលត្រឹម ៨៩ ប្រកួតប៉ុណ្ណោះ។ ដូច្នេះ Mbappe បានចំណាយពេលប្រកួតតិចជាង Ronaldo ចំនួន ៩ ប្រកួត៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ One Football
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


