Connect with us

កីឡា

មនុស្ស​ដែក Rodtang បង្កើត​កំណត់ត្រា​ជា​កីឡាករ​ថៃ​ឈ្នះ​ច្រើន​បំផុត​នៅ ONE

បានផុស

នៅ

​អ្នកមួយ​ថៃ​រហស្សនាម​«​មនុស្ស​ដែក​» Rodtang Jitmuangnon បាន​បង្កើត​កំណត់ត្រា​មួយ​លើ​ស្ថាប័ន​ពិភពលោក ONE បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​លើ​កីឡាករ​អូស្ត្រាលី Danial Williams ដោយ​ពិន្ទុ​នៅ​ព្រឹត្តិការណ៍​ផ្សាយ​បន្ត​ផ្ទាល់​ទៅកាន់​ទឹកដី​អាមេរិក ONE on TNT I កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែមេសា កន្លងទៅនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការប្រកួត​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពីរ​អ្នកទស្សនា​នៅពេល​អ្នក​ទាំងពីរ​ប្រើ​កណ្តាប់ដៃ និង​កែង​យ៉ាង​សាហាវ​។​

នៅ​ទឹក​ទី​១ មិន​ថា ជើងឯក​ពិភពលោក ONE Flyweight កីឡាករ​ថៃ Rodtang និង​សំ​ណូ​ល​ថ្មី​នៅលើ​សង្វៀន ONE មកពី​អូស្ត្រាលី​ទេ​គឺ​អ្នក​ទាំង​វ៉ៃ​ប្តូរ​គ្នា​ទៅវិញទៅមក​ខ្លាំងៗ​តាមរយៈ​កណ្តាប់ដៃ ប៉ុន្តែ​កីឡាករ​ថៃ​មាន​កណ្តាប់ដៃ​ច្បាស់​ទេ​។ ទោះជា​យ៉ាងណា កីឡាករ​ទើប​ឡើង​ប្រកួត​លើកដំបូង​អត់​ញញើត​ឡើយ​ដោយ​ហ៊ាន​ឈរ​ប្តូ​រទាំង​កណ្តាប់ដៃ កែង និង​កែង​បក​វិញ​សាហាវៗ​លើ​ជើង​ខ្លាំង​ថៃ​។​ នៅ​ទឹក​ទី​២ រឹតតែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​នៅពេល​អ្នក​ទាំងពីរ​ឈរ​ប្តូរ​កណ្តាប់ដៃ​គ្នា ហើយ​កណ្តាប់ដៃ​ទម្ងន់​ឥត​មេត្តា​របស់ Rodtang បានធ្វើ​ឲ្យ Williams ដួល​អុកគូថ បន្ទាប់ពី​ត្រូវចំ​ថ្គាម​ពេញ​មួយ​ថៃ​។ ការ​ដួល​នេះ​ត្រូវបាន​អាជ្ញាកណ្តាល​រាប់​៨ ប៉ុន្តែ​កីឡាករ​អូស្ត្រាលី​នៅ​តស៊ូ​បាន​។​

​ក្រោយ​ក្រោក​ពី​ដួល Williams រឹតតែ​ហ៊ាន​ប្តូរ​ដោយ​ព្យាយាម​ដើរចូល​វ៉ៃ​ជាមួយនឹង​កណ្តាប់ដៃ និង​កែង​បក ហើយ​ក៏មាន​ប្រសិទ្ធភាព​ដែរ​ដែល​ធ្វើ​ឲ្យ Rodtang ស្រុត​លូត​ជង្គង់ ប៉ុន្តែ​មិនសូវ​ធ្ងន់ធ្ងរ​ទេ​ហើយ​អាជ្ញាកណ្តាល​ក៏​មិន​រាប់​ដែរ​។​
​ទោះបីជា​យ៉ាងណា កីឡាករ​អូស្ត្រាលី​ហាក់​មាន​ជំហរ​ទន់​បន្តិច ហើយ​អាវុធ​របស់គេ​ក៏​ចេញ​មិនសូវ​ចំ​គោលដៅ​ដែរ បើទោះជា​ចេញ​ច្រើន​។ ចំណែក Rodtang វិញ​តាមមើលទៅ​ចង់​វ៉ៃ​ឲ្យ​សន្លប់ ប៉ុន្តែ​ដៃគូ​ពូកែ​ទ្រាំ បើទោះជា​ត្រូវ​ច្រើន និង​ជំហរ​ត្រេក​ត្រួត​ក៏​នៅតែ​តស៊ូ​បាន​ដល់​ចប់​ទឹក​ទី​២​។​ នៅ​ទឹក​ទី​៣ Williams ដឹងខ្លួន​ថា ប្រសិនបើ​រូបគេ​មិន​វ៉ៃ​ឲ្យ Rodtang សន្លប់ ឬ​អាជ្ញាកណ្តាល​រាប់​ទេ រូបគេ​អាច​នឹង​ចាញ់​ពិន្ទុ ដូច្នេះ​រូបគេ​បាន​ព្យាយាម​វ៉ៃ​សម្រុក​យ៉ាងខ្លាំង ប៉ុន្តែ​ធ្វើ​អ្វី​មិនកើត​លើ​កីឡាករ​ថៃ​មាន​ជំហរ​រឹងមាំ និង​អាវុធ​ធ្ងន់ៗ​។​ បន្ទាប់ពី​ចប់​ការប្រកួត​៣​ទឹក​ពេញ​ក្នុង​តំណែង​គូ​ឯក​ចុងក្រោយ​គេ ចៅក្រម​ទាំង​៣​រូប​បាន​កាត់សេចក្តី​ឲ្យ Rodtang ឈ្នះ​ដោយ​ពិន្ទុ​ដាច់​តែម្តង​។​

​អ្នកគាំទ្រ​ប្រហែលជា​សរសើរ​មិន​ស្ទើរ​ទៅលើ​កីឡាករ​អូស្ត្រាលី Williams ដែល​ទើប​ឡើង​ប្រកួត​លើកដំបូង​នៅ​សង្វៀន​អន្តរជាតិ​នេះ ប៉ុន្តែ​រូបគេ​តស៊ូ​រហូត​ចប់​ទឹក និង​ហ៊ាន​ប្រឈម​ដើម្បី​ប្តូរ​ជាមួយ​កីឡាករ​ថៃ​ដែល​គេ​ដឹង​គ្រប់គ្នា​ថា​ជា​កីឡាករ​រឹងមាំ​ដូច​ដែក និង​មាន​ប្រវត្តិ​ប្រកួត​មិនដែល​ចាញ់​សោះ​នៅ ONE​។​ តាមរយៈ​ជ័យជម្នះ​នេះ Rodtang បាន​បង្កើត​កំណត់ត្រា​ជា​កីឡាករ​ថៃ​តែ​ម្នាក់​គត់​ដែល​ទទួលបាន​ជ័យជម្នះ​១០​លើក​ជាប់​គ្នា​នៅ ONE Super Series និង​មិនទាន់​ស្គាល់​បរាជ័យ​សោះ​លើស​ង្វៀន​អន្តរជាតិ​មួយ​នេះ​។ រហូត​ប​ដល់ពេលនេះ Rodtang មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​២៦៧​ដង ចាញ់​៤២​ដង និង​ស្មើ​១០​ដង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម