ការប្រកួតដ៏ល្អរបស់កីឡាករ ពេជ្រ សម្បត្តិ យកឈ្នះម្ចាស់ផ្ទះចិនដោយដេញវាយរហូតដៃគូត្រូវអាជ្ញាកណ្ដាលរាប់ និងការបង្ហាញលេចធ្លោបែបនេះអ្នកកាន់កម្មវិធីនៅទីនោះថាអាចឈានទៅប្រកួតតាមកម្មវិធីធំលំដាប់ពិភពលោកបានហើយ។
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ មួយប្រកួតយប់មិញធ្វើឲ្យអ្នកគាំទ្រពេញចិត្តពេញបេះដូងបន្ទាប់ពីយកឈ្នះពិន្ទុកីឡាករចិន ខាឡូ សូ (Carlos SU) ខណៈម្ចាស់ខ្លួនថាចិនម្នាក់នេះដៃធ្ងន់ល្អ វាយចូលប៉ុន្មានដៃដូចឆក់ខ្សែភ្លើង។
នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះគឺមានពីរកម្មវិធីប្រដាល់ធំៗដែលមហាជនពិសេសអ្នកគាំទ្ររង់ចាំទស្សនាខានមិនបាន ព្រោះសុទ្ធសឹងជាកីឡាករល្បីឈ្មោះជួរមុខ និងយុវជនថ្នាលដូចជា រិទ្ធី បូរិន និង រិទ្ធី គីងកុង ទៀតផង។
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ទៅប្រកួតនៅឯប្រទេសចិនលើកនេះនាំភរិយាទៅជាមួយផងដែរ ដែលនេះជាការផ្ដល់កម្លាំងចិត្តជាខ្លាំងសម្រាប់រូបគេត្រៀមប៉ះកីឡាករជើងខ្លាំងរបស់ម្ចាស់ផ្ទះស្អែកនេះ។
លោក ពេជ្រ សុផាន់ ហៅគ្រូឆ្នើម ថាកូនសិស្សរបស់ខ្លួនគឺកីឡាករ ពេជ្រ សម្បត្តិ បានហ្វឹកហាត់ពេញល្អមានរយៈពេល ៣សប្ដាហ៍មកហើយត្រៀមសម្រាប់ប៉ះកីឡាករជើងខ្លាំងដែលជាម្ចាស់ផ្ទះចិន។
កីឡាករ ពេជ្រ សម្បត្តិ ក្រៅតែប្រកួតខ្លាំងល្បីឈ្មោះហើយនោះរូបគេក៏ជាកីឡាករមានស្ដានចិត្តល្អពិសេសចូលចិត្តថ្នាល និងតែងតែលើកទឺកចិត្តកន្លងមកដូជា វីរៈ ហោះហើរ ធ្លាប់ទទួលបានការឧបត្ថម្ភទឹក ១០ម៉ឺនរៀល ២ដងមកហើយ។
អ្នកប្រដាល់គុនខ្មែររហស្សនាមក្របីព្រៃពេជ្រ សម្បត្តិ នឹងត្រូវឆ្លងដែនចេញទៅប្រកួតនៅប្រទេស ចិន ក្នុងកម្មវិធី EM-Legend Kun Khmer Fighting Championship នាថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥ ខាងមុខ