កីឡា
ពីរកម្មវិធីធំៗប្រកួតល្ងាចនេះ រិទ្ធី បូរិន ប្រកួតម៉ោង ៦នៅប្រទេសឡាវ ពេជ្រ សម្បត្តិ ប្រកួតម៉ោង ៦នៅប្រទេសចិន
នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះគឺមានពីរកម្មវិធីប្រដាល់ធំៗដែលមហាជនពិសេសអ្នកគាំទ្រគុនខ្មែររង់ចាំទស្សនាខានមិនបាន ព្រោះសុទ្ធសឹងជាកីឡាករល្បីឈ្មោះជួរមុខ និងយុវជនថ្នាលដូចជា រិទ្ធី បូរិន និង រិទ្ធី គីងកុង ទៀតផង។

ទី១ ការប្រកួតថ្នាលនៅឯប្រទេសឡាវដែលដឹកនាំដោយលោក សឿ វណ្ណៈ
ការប្រកតនេះនឹងចាប់ផ្ដើមឡើងនៅវេលាម៉ោង ៦ល្ងាចតទៅ។ ការប្រកួតនេះដែរគឺធ្វើឡើងដើម្បីអបអរពិធីបុណ្យអុំទុកប្រពៃណីឡាវផងដែរ។ នៅឯប្រទេសឡាវនេះមានគូថ្នាលល្អៗជាច្រើនដូចជា រិទ្ធី បូរិន រិទ្ធី បញ្ញា រិទ្ធី គីងកុង រិទ្ធី លីហួរ និងកីឡាករមួយចំនួនទៀត។ ការប្រកួតនេះនឹងផ្សាយតាមហ្វេសបុកផេកលោក Soeur Vannak។ ដំណឹងល្អពីម្ចាស់ឧបត្ថម្ភសម្រាប់អ្នកឈ្នះល្ងាចនេះនឹងទទួលបានថវិកាលើកទឹកចិត្តម្នាក់ ២លានរៀលទៀតផង។

កម្មវិធីប្រកួតនៅប្រទេសឡាវ
ទី២ ការប្រកួតនៅឯប្រទេសចិនដែលដឹកនាំដោយប្រធានសហព័ន្ធគុនខ្មែរ លោក ខូវ ឆាយ
ការប្រកួតនៅឯប្រទេសចិននេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៦យប់ដូចកម្មវិធីខាងលើដែរ។ ការប្រកួតនេះគឺជាព្រឹត្តិការណ៍ធំមួយប្រមូលកីឡាករគុនខ្មែរល្បីៗជាច្រើនពីកម្ពុជាទៅចូលរួមមាន ពេជ្រ សម្បត្តិ ឡៅ ចិត្រា ពេជ្រ អាទិទេព និងកីឡាករ កីឡាការិនីមួយចំនួនទៀត។ ការប្រកួតនេះផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ BTV ផងដែរ។
ជឿជាក់ថាអ្នកគាំទ្រគុនខ្មែរមិនថានៅក្នុងស្រុក ឬនៅក្រៅស្រុកនោះទេគឺសុទ្ធតែរង់ចាំទស្សនាការប្រកួតនៅល្ងាចនេះពិសេសនោះគឺការប៉ះគ្នារវាងជើងខ្លាំងរបស់កម្ពុជា ពេជ្រ សម្បត្តិ និងកីឡាករល្អសាច់របស់ប្រទេសចិន។ កុំភ្លេចទស្សនាគាំទ្រក្រុមកីឡាករខ្មែរចេញទៅផ្សព្វផ្សាយគុនខ្មែរលើកឆាកអន្តរជាតិ៕

កម្មវិធីប្រកួតនៅចិន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


