រាជរដ្ឋាភិបាលកម្ពុជាបានប្រើមធ្យោបាយគ្រប់រូបភាពដើម្បីប្រឆាំងទៅនឹងប្រទេសថៃដែលបានចូលរាយលួសបន្លាយកផ្ទះពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមានក្នុងនោះរួមមានការតវ៉ាផ្លូវទូត ការប្រជុំគណៈកម្មការព្រំដែន យន្តការស្នងការសិទ្ធិមនុស្ស និងការផ្ដល់ព័ត៌មានទៅមេដឹកនាំពិភពលោកពីការបំពានរបស់ថៃ។
លោក អ៊ុំ រាត្រី បានផ្ញើលិខិតតវ៉ាទៅអភិបាលខេត្តស្រះកែវប្រទេសថៃ ឱ្យស្គាល់និងគោរពច្បាប់ទម្លាប់ គោរពការសន្យារស់ខ្លួនទាក់ទងនឹងព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីរដ្ឋបាលខេត្តស្រះកែវចុះវាស់វែងដីឈ្លានពានដេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យឱ្យពលរដ្ឋរបស់ខ្លួន។
រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីយកចិត្តទុកដាក់ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរដែលធ្វើការនៅថៃដែលវិលត្រលប់មកកម្ពុជាវិញ។
សមាគមពាណិជ្ជកម្មលក់ដុំ និងរាយថៃ បានសម្ដែងការព្រួយបារម្ភថា វិស័យលក់រាយរបស់ថៃកំពុងប្រឈមមុខនឹងការលំបាកដោយសារតែបញ្ហាពាក់ព័ន្ធ
សម្ដេចសភាធិបតី ឃួន សុដារី អំពាវនាវពលរដ្ឋខ្មែរបន្តរក្សានូវសាមគ្គីភាពបង្ហាញសំឡេងតែមួយទៅអន្តរជាតិ លាតត្រដាងពីមហិចិ្ឆតាឈ្លានពានរបស់ថៃចំពោះកម្ពុជា។
អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាលោក ធន់ វឌ្ឍនា បានដឹកនាំតំណាងសភាពាណិជ្ជកម្មបរទេសមួយចំនួនរួមមានសភាពាណិជ្ជកម្មអាម៉េរិក អឺរ៉ុប អូស្រ្តាលី អ៊ីស្រាអែល ឥណ្ឌា ហ្វ៊ីលីពីន សិង្ហបុរី និងក្រុមហ៊ុនឯកជនមួយចំនួនទៀត បានអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន កម្ពុជា-ថៃ
លោក លី ធុជ បានបញ្ជាក់ថា «កម្ពុជាត្រូវការជាបន្ទាន់ក្នុងកិច្ចការងារបោសសម្អាតគ្រឿងផ្ទុះទាំងនេះ»។