បើតាមក្រុមប្រឹក្សាមាសពិភពលោក តម្លៃមាសបានកើនឡើង ២៧ ភាគរយ កាលពីឆ្នាំមុន ដែលជំរុញខ្លាំងដោយការទិញធនាគារកណ្ដាល
មាស ដែលជាទ្រព្យសម្បត្តិសុវត្ថិភាពពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងហិរញ្ញវត្ថុ បានកើនឡើងច្រើនជាង ២៦ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៥
អ្នកជំនាញដដែលលើកឡើងថា តម្រូវការមាសបច្ចុប្បន្ន គឺមានការទិញច្រើនជ្រុល ហើយថា តម្លៃអាចនឹងបន្តហក់ឡើងដល់ ៣ ៥០០ ដុល្លារ/អោន
គេមើលឃើញថា ការហក់ឡើងនៃតម្លៃមាសនេះ ជំរុញដោយការវិវត្តចុងក្រោយទាក់ទិននឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ លើចិន
ពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបង្កើនក្ដីបារម្ភពីសម្ពាធអតិផរណា និងសេដ្ឋកិច្ច ហើយធ្វើឱ្យតម្រូវការមាសកើនឡើង។
តម្លៃមាសបានហក់ឡើងដល់ ៣ ០៣៨ ដុល្លារ/អោន ក្នុងការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ ដែលនេះជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។
រាប់តាំងពីដើមឆ្នាំ ២០២៥ មក តម្លៃមាសបានកើនឡើង ១៤ ភាគរយ រួចទៅហើយ ដោយសារតែការព្រួយបារម្ភសេដ្ឋកិច្ច និងបញ្ហាភូមិសាស្រ្តនយោបាយ។