ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិកើនជាង ១៣០ ដុល្លារ ជុំវិញភាពមិនប្រាកដប្រជា
តម្លៃមាសសម្រាប់ការជួញដូរនៅថ្ងៃចន្ទ បានហក់ឡើងជាង ១៣០ ដុល្លារ ដោយសារតែភាពមិនប្រាកដប្រជាជុំវិញការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិកពាក់ព័ន្ធនឹងអត្រាការប្រាក់ និងសញ្ញានៃភាពតានតឹងជាថ្មីនៃសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គិតត្រឹមម៉ោង ៩: ៥៥ នាទី យប់ ថ្ងៃចន្ទ នាទីក្រុងញូវយ៉ក (ម៉ោង ៩:៥៥ នាទី ព្រឹកនៅក្រុងហុងកុង) តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើងប្រមាណ ៤,១៧ ភាគរយ ឬ ១៣៥ ដុល្លារ ដោយជួញដូរនៅតម្លៃ ៣ ៣៧៧ ដុល្លារ/អោន។ តម្លៃមាសនាពេលអនាគតរបស់អាមេរិកវិញ បានបញ្ចប់ការជួញដូរនៅតម្លៃ ៣ ៣២២,៣ ដុល្លារ/អោន កើនឡើង ២,៤ ភាគរយ។
ការធ្លាក់ចុះនៃប្រាក់ដុល្លារ ០,១ ភាគរយ ធៀបនឹងរូបិយប័ណ្ណដទៃ ក៏ជួញជំរុញតម្លៃមាសផងដែរ។
ក្រោមភាពតានតឹងចុងក្រោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានប្រកាសដាក់ពន្ធ ១០០ ភាគរយ លើភាពយន្តដែលផលិតនៅក្រៅប្រទេស ដោយបង្កក្ដីបារម្ភជាថ្មីលើភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មពិភពលោក ដែលហាក់បានស្រាកស្រាន្តក្នុងរយៈពេលជាងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

តម្លៃមាសក៏ជួញជំរុញដោយភាពស្រពិចស្រពិលលើការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិក ពាក់ព័ន្ធនឹងអត្រាការប្រាក់ផងដែរ ដោយវិនិយោគិនក៏កំពុងរងចាំមើលការប្រកាសយ៉ាងណារបស់ប្រធានធនាគារ លោក Jerome Powell នៅថ្ងៃពុធ ស្អែកនេះ។
ធនាគារកណ្តាល បានរក្សាអត្រាការប្រាក់ចន្លោះពី ៤,២៥-៤,៥០ ភាគរយ ចាប់តាំងពីខែធ្នូ ហើយត្រូវបានគេរំពឹងថានឹងរក្សាអត្រាដដែលក្រោយកិច្ចប្រជុំនៅសប្ដាហ៍នេះ។ យ៉ាងណាមិញ វាអាចនឹងមានការប្រែប្រួល ដោយហេតុថា ពន្ធគយរបស់លោក ត្រាំ កំពុងបង្កើតភាពមិនច្បាស់លាស់អំពីសេដ្ឋកិច្ច។ ការកាត់អត្រាការប្រាក់ ជាធម្មតាធ្វើឱ្យតម្លៃមាសកើនឡើង។
គួរបញ្ជាក់ថា តម្លៃមាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាពប្រឆាំងនឹងភាពមិនប្រាកដប្រជា បានកើនដល់កម្រិតខ្ពស់បំផុតជាបន្តបន្ទាប់រហូតដល់ ៣ ៥០០ ដុល្លារ/អោន នៅថ្ងៃទី ២២ មេសា។ គិតតាំងពីដើមឆ្នាំមក តម្លៃមាសបានកើនឡើងជាង ២៦ ភាគរយ រួចមកហើយ ដែលជំរុញដោយសង្រ្គាមពាណិជ្ជកម្មពន្ធគយរបស់ ត្រាំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


