កីឡា
លោក Pep វិភាគថា ភ្នំពេញក្រោន អាចមានលទ្ធភាពវាយបក ព្រះខ័នរាជស្វាយរៀង ជើងទី ២
អតីតគ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានចាប់អារម្មណ៍ពីក្រុម ភ្នំពេញក្រោន នឹងអាចមានលទ្ធភាពវាយបកយកឈ្នះក្រុម ព្រះខ័នរាជស្វាយរៀង នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League បាន។

អំឡុងពេលក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង ៤-១ ក្នុងការប្រកួតជើងទី ១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែ មីនា លោក Pep Munoz បានទៅទស្សនាផ្ទាល់ផងដែរ។ លោកយល់ ថា នៅវគ្គទី ១ ភ្នំពេញក្រោន ធ្វើបានល្អជាង ដោយពួកគេអាចមានឱកាសរកបានដល់ ២ គ្រាប់ ប៉ុន្តែពួកគេសម្រេចបានត្រឹមតែ ១ គ្រាប់។

យ៉ាងណា លោកបានសរសើរពី ព្រះខ័នរាជស្វាយរៀង នៅរដូវកាលនេះ ពិតជាល្អខ្លាំង។ ពួកគេមាន Kwame Peprah, Patrick Robson, Cristian Roque និង Connor។ តាមរយៈសមាសភាពកីឡាករទាំងនេះ លោកយល់ ថា ព្រះខ័នរាជស្វាយរៀង ពិតជាមិនពិបាកក្នុងការរកគ្រាប់បាល់ទេសម្រាប់ការប្រកួតនីមួយៗ យ៉ាងហោចណាស់ក៏ ១ ប្រកួតរកបាន ១ គ្រាប់ដែរ។
ដោយឡែកការប្រកួតជើងទី ២ នៅថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា ឆ្នាំ ២០២៦ លោកបានបង្ហាញនូវការវិភាគសុទិដ្ឋិនិយមមួយ ថា ភ្នំពេញក្រោន អាចមានលទ្ធភាព វាយបកយកឈ្នះ ព្រះខ័នរាជស្វាយរៀង វិញ ព្រោះ «បាល់ទាត់ អ្វីក៏អាចកើតឡើងបានដែរ»។ ជាមួយគ្នានេះ លោកបានបន្ថែម ថា ព្រះខ័នរាជស្វាយរៀង ជាក្រុមដែលមានគុណភាពខ្លាំង។ ដូច្នេះបើ ភ្នំពេញក្រោន ចង់យកឈ្នះ គឺត្រូវតែលេងឱ្យបាន«ល្អឥតខ្ចោះ»។

ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៦ ឆ្នាំបានមានប្រសាសន៍ ថា ៖ «ទោះជា ព្រះខ័នរាជស្វាយរៀងឈ្នះក្នុងលទ្ធផល ៤-១ ពិតមែន តែការប្រកួតទីពីរមិនទាន់ចប់ទេ។ វាជាបាល់ទាត់ អ្វីក៏អាចកើតឡើងបាន។ ដូចខ្ញុំបាននិយាយ វាពិបាកស្រមៃថា ស្វាយរៀង នឹងមិនអាចរកបានគ្រាប់បាល់ណាស់ ព្រោះពួកគេមានកីឡាករល្អនៅខាងមុខ ប៉ុន្តែ ភ្នំពេញក្រោន ត្រូវលេងឱ្យល្អឥតខ្ចោះ។ ប្រសិនបើពួកគេលេងបានល្អឥតខ្ចោះ ពួកគេក៏មានឱកាសដែរ។ វាមាន ៩០ ទៅ ៩៥ នាទី ។ ពួកគេត្រូវព្យាយាមឈ្នះនៅកន្លះម៉ោងដំបូង ហើយបន្ទាប់មកព្យាយាមឈ្នះវគ្គទីពីរ។ នៅចុងក្រោយ ចាំមើលលទ្ធផល»។
គួរបញ្ជាក់ជាថ្មី ថា ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមពាន ACGL រវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា ឆ្នាំ ២០២៦។ យ៉ាងណា សម្រាប់ការប្រកួតជើងទី ២ នេះ បើ ភ្នំពេញក្រោន ចង់ឡើងទៅវគ្គបន្ត គឺត្រូវតែយកឈ្នះ ព្រះខ័នរាជស្វាយរៀង ចាប់ពី ៤ គ្រាប់ឡើងទៅ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


