លោក Lavrov លើកឡើងថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា អន្តរាគមន៍យោធារបស់ខ្លួនក្នុងពេលកន្លងមកនៅក្នុងប្រទេសនានា រួមទាំងអ៊ីរ៉ង់ និងវេណេស៊ុយអេឡា គឺនិយាយអំពី«ប្រេង»
ដោយសារតែមើលឃើញថា លោក ដូណាល់ ត្រាំ ចូលចិត្តប្រើពាក្យគំរាមដាក់អ៊ីរ៉ង់ ធ្វើឲ្យសង្គ្រាមកាន់តែរីកធំទៅៗនោះ ស្រាប់តែពេលនេះ រុស្ស៊ីផ្តាំផ្ញើទៅប្រធានា...
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់ លោក Abbas Araqchi បានពិភាក្សាគ្នាតាមទ័ពស័ព្ទនៅថ្ងៃសុក្រអំពីលទ្ធភាពនៃការដោះស្រាយការទូតក្នុងសង្គ្រាមអ៊ីរ៉ង់ ខណៈមានក្តីរំពឹងជាច្រើនថា មន្ត្រីអ៊ីរ៉ង់និងអាមេរិកទំនងចូលតុចរចាក្នុងពេលឆាប់ៗ ស្របពេលលោកត្រាំលើកពេលឱសានវាទម្តងហើយម្តងទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី បានរៀបរាប់ថា៖«រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលម្អិតអំពីវិបត្តិយោធា-នយោបាយដ៏លំបាកស្មុគស្មាញបំផុតនៅមជ្ឈិមបូព៌ា» ដែលភាគីរុស្ស៊ី បានហៅសង្គ្រាមផ្ទុះឡើងនោះជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នោះបន្តថា៖«មានការផ្លាស់ប្តូរទស្សនៈលើទស្សនវិស័យនៃការផ្លាស់ប្តូរជម្លោះទៅជាបណ្តាញសម្រាប់ការដោះស្រាយនយោបាយ-ការទូតដោយផ្អែកលើច្បាប់អន្តរជាតិ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់នៅក្នុងតំបន់»។ សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា លោក Lavrov បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីៗបំផុតរបស់រុស្ស៊ីទៅកាន់អ៊ីរ៉ង់។ រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច...
ប្រតិកម្មទៅប្រតិបត្តិការយោធាដែលកាន់តែក្តៅគគុកនៅមជ្ឈិមបូព៌ា ប្រទេសរុស្ស៊ី បានទិតៀនសហរដ្ឋអាមេរិក ថា ប្រើលេសដដែល...
មួយលើកជាពីរលើក បណ្តាប្រទេសលោកខាងតែងចាត់ទុករុស្ស៊ីជាការគំរាមកំហែងដល់ពួកគេ ហើយថែមទាំងព្រមានអំពីការវាយប្រហាររបស់លោក...
លោក Sergey Lavrov បានចោទប្រកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង ក្រុមប្រទេសនៅអឺរ៉ុបថា មិនទាន់ត្រៀមខ្លួនរួចរាល់
ស្ថានភាពកាន់តែឡើងកម្តៅហើយដោយពេលនេះ ប្រទេសរុស្ស៊ីបានប្រកាសដោយចំហថា អង្គការណាតូ និងសហភាពអឺរ៉ុប (EU) កំពុងធ្វើសង្គ្រាមជាមួយនឹងខ្លួន...