Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Smart ផ្ដើម​យុទ្ធនាការ «Pleng សង្ខេបៗ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2021» ដោយ​បង្ហាញ​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​សិល្បករ​ខ្មែរ

បានផុស

នៅ

កម្មវិធី​តន្ត្រី​លើ​ទូរស័ព្ទ Pleng by Smart នឹង​ផ្ដើម​យុទ្ធនាការ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ខែ​នេះ ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​សិល្បករ​ខ្មែរ និង​បង្ហាញ​ស្នាដៃ​របស់​ពួកគេ ដោយ​បង្ហាញ​ឈ្មោះ​បទ​ចម្រៀង និង​សិល្បករ ដែល​ទទួល​បាន​ការ​ស្ដា​ប់​ច្រើនជាងគេ​បំផុត​នៅលើ​កម្មវិធី​ទូរសព្ទ​នេះ​។ យុទ្ធនាការ​នេះ​នឹងធ្វើ​ឲ្យ អ្នក​ចូលចិត្ត​ស្ដាប់​តន្ត្រី​មាន​ភាព​ងាយស្រួល​ស្វែងរក​ចម្រៀង និង សិល្បករ​ដែល​កំពុង​ពេញនិយម​លើ​កម្មវិធី Pleng by Smart​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​អ្នកគាំទ្រ​កម្មវិធី​របស់​ខ្លួន​ជាង ៦​សែន ២​ម៉ឺន នាក់​លើ Facebook យុទ្ធនាការ Pleng សង្ខេបៗ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2021 គឺ​ប្រាកដ​ថា​នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើបចិត្ត​ជាមិនខាន​។ ដើម្បី​អបអរ​ដល់​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​សិល្បករ​ខ្មែរ និង​ស្នាដៃ​របស់​ពួកគេ​។ អតិថិជន​ក្រុមហ៊ុន Smart អាច​ទាញយក​កម្មវិធី Pleng by Smart ឫ​អាច​រីករាយ​ជាមួយនឹង​បណ្ណាល័យ​តន្ត្រី និង​ប​ញ្ចី​បទ​ចម្រៀង​របស់​កម្មវិធី Pleng by Smart ឥតគិតថ្លៃ​ឬ ពួកគេ​អាច​ក្លាយជា​អតិថិជន Pleng Pro ដោយ​ចំណាយ​គ្រាន់តែ​ចំណាយ ៩៩ សេន​ក្នុង​មួយខែ​។

អតិថិជន ដែល​ប្រើប្រាស់​កម្មវិធី Premium អាច​រីករាយ​ការ​ស្ដាប់​តន្ត្រី​ដោយ​គ្មាន​ការ​ផ្សាយពាណិជ្ជកម្ម​ជាមួយនឹង​គុណភាព​សម្លេង​ដ៏​ល្អ​។ អតិថិជន Pleng Pro ក៏​អាច​ទាញ​យក​បទ​ចម្រៀង​ដោយ​គ្មាន​កំណត់​សម្រាប់​ស្ដាប់​ដោយ​មិន​ចាំ​បាច់​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ដូច្នេះ​ពួកគេ​អាច​បន្ត​ស្តាប់​តន្ត្រី​ដែល​ពួកគេ​ចូលចិត្ត ទោះបីជា​មិនមាន​អ៊ិន​ធឺ​ណិ​ត​ក៏ដោយ​។

កម្មវិធី Pleng by Smart បានបង្ហាញ​បទ​ចម្រៀង និង​សិល្បករ​ជាតិ និង​អន្តរជាតិ​ដែលមាន​អ្នក​ស្ដាប់​ច្រើន​បំផុត​លើ Pleng by Smart នឹង​ត្រូវ​បាន​ចាត់ថ្នាក់​ដូចខាងក្រោម​៖ សិល្បការិនី​ខ្មែរ​ទាំង១០ ដែល​ទទួលបាន​ការស្តា​ប់​ច្រើនជាងគេ នៅលើ Pleng ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២១ សិល្បករ ចំនួន​ការចូល​ស្ដាប់ ចំនួន​អ្នក​ចូល​ស្ដាប់1 តន់ ច័ន្ទ​សី​ម៉ា 23,724,579 ដង 526,753 នាក់​

2 អ៊ុក សុ​វណ្ណា​រី 3,473,980 ដង 260,985 នាក់​

3 ពេជ្រ សោភា 1,886,378 ដង 245,936 នាក់​

4 ឱក សុគន្ធ​កញ្ញា 1,838,594 ដង 250,571 នាក់​

5 សុគន្ធ នីសា 1,077,787 ដង 172,533 នាក់​

6 សុខ ពិសី 821,803 ដង 159,709 នាក់​

7 ចិត្ត ក​ញ្ច​នា 781,309 ដង 191,308 នាក់​

8 ស៊ី​រី​កា 630,404 ដង 192,895 នាក់​

9 មាស សុខ​សោភា 618,056 ដង 82,755 នាក់​

10 រ៉េត ស៊ូ​ហ្សា​ណា 544,535 ដង 164,684 នាក់​

​សិល្បករ​ខ្មែរ​ទាំង 10 ដែល​ទទួលបាន​ការស្តា​ប់​ច្រើនជាងគេ នៅលើ Pleng ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2021 សិល្បករ ចំនួន​ការចូល​ស្ដាប់ ចំនួន​អ្នក​ចូល​ស្ដាប់ 1 ខេ​ម 9,172,440 ដង 412,249 នាក់​

2 ស៊ូ​លី ផេង 5,919,265 ដង 473,030 នាក់ 3 ខេមរៈ សិរិ​មន្ត 5,596,141​ដង 383,353 នាក់​

4 ក្មេង​ខ្មែរ 4,627,443 ដង 292,072 នាក់ 5 4T5 4,129,514 ដង 399,381 នាក់​

6 ព្រាប សុវត្ថិ 3,245,034 ដង 296,515 នាក់ 7 ឆន សុ​វណ្ណា​រាជ 3,046,941 ដង 286,010 នាក់​

8 Jerm 2,058,864 ដង 247,690 នាក់ 9 ប្រុស​ឡា 1,890,935 ដង 276,842 នាក់​

10 Seav JKS 1,845,574 ដង 294,150 នាក់។

​ចម្រៀង​ខ្មែរ​ទាំង 10 បទ​ចេញ​ឆ្នាំ ២០២១ ដែល​ទទួល​បាន​ការស្តា​ប់​ច្រើន​ជាង​គេ នៅលើ Pleng បទ​ចម្រៀង ចំនួន​ការ​ចូល​ស្ដាប់ ចំនួន​អ្នក​ចូល​ស្ដាប់ 1 ប្រហុក 482,142 ដង 138,503 នាក់​

2 ខកខាន (feat. KZ) 435,011​ដង 119,263 នាក់ 3 ហួស​សម័យ 311,361​ដង 135,757 នាក់​

4 រកស៊ី​ជាមួយ​យក្ស 286,624 ដង92,716 នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម