បច្ចេកវិទ្យា
អេស៊ីលីដា ម៉ូបាល ផ្សាភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋកាន់តែច្រើន ក្នុងអំឡុងវិបត្តិកូវីដ១៩
វិបត្តិកូវីដ១៩រីករាតត្បាត បានបង្កជាការលំបាកជាច្រើនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ប៉ុន្ដែ វាក៏បានផ្ដល់នូវឱកាសសម្រាប់វិស័យបច្ចេកវិទ្យាអាចខិតចូលដើម្បីផ្សាភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋផងដែរ។ ជាមួយគ្នានេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មភាពក្នុងការបំពេញសេចក្ដីត្រូវការសម្រាប់របស់អ្នកប្រើប្រាស់សេវាធនាគារឌីជីថល តាមរយៈ app អេស៊ីលីដា ម៉ូបាល ដែលមានមុខងារសម្បូរបែប ពិសេសការទូទាត់តាមរយៈ QR កូដ ដ៏លឿនរហ័ស និងសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន អេស៊ីលីដាម៉ូបាល កំពុងផ្សារភ្ជាប់ខ្លួនជាមួយនឹងជីវភាពរស់ប្រចាំថ្ងៃរបស់ពលរដ្ឋកាន់តែខ្លាំងឡើង ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងជារៀងរាល់ថ្ងៃ។ យើងអាចមើលឃើញជាក់ស្ដែង នៅតាមហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មតូចធំៗជាច្រើនផ្សេងទៀត សុទ្ធតែបានដាក់ឲ្យមាន QR Code សម្រាប់ស្កែនក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ហើយអ្នកប្រើប្រាស់ក៏មានភាពងាយស្រួល និងពេញចិត្តក្នុងការប្រើប្រាស់ផងដែរ ដ្បិតថា វាចំណេញពេលវេលា និងកាត់បន្ថយនូវការប្រើប្រាស់ក្រដាសប្រាក់ ដែលជាមានមេរោគ ពិសេសមេរោគកូវីដ១៩តែម្ដង។

ក្រុមយុវវ័យ បច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា បានក្លាយជាអ្នកប្រើប្រាស់ច្រើនជាងគេ លើការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ក្នុងនោះ ពួកគេបានលើកឡើងថា ការប្រើប្រាស់អេស៊ីលីដាម៉ូបាលដើម្បីទូទាត់ វាពិតជាមានភាពងាយស្រួល លឿនរហ័ស និងស័ក្ដិសមសម្រាប់ការប្រើប្រាស់លើការទូទាត់នៅក្នុងយុគ្គសម័យបច្ចេកវិទ្យា។

មិនមែនតែក្រុមយុវវ័យទេ ដែលកំពុងនិយមប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងអ្នកធ្វើការតាមបណ្ដាក្រុមហ៊ុននានា ក៏កំពុងនិយមប្រើប្រាស់ អេស៊ីលីដាម៉ូបាល ដើម្បីទិញទំនិញ ការទូទាត់នានា ពិសេសគឺការទូទាត់ថ្លៃទឹកភ្លើង បង់ពន្ធ និងសេវាផ្សេងៗជាច្រើនទៀតផងដែរ។ ការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ គឺមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រមទាំងចំណេញពេលវេលាផងដែរ។
ប្រសិនបើលោកអ្នកចង់ប្រើប្រាស់អេស៊ីលីដាម៉ូបាល លោកអាចអាចបើកគណនី ទាំងប្រាក់រៀល ទាំងប្រាក់ដុល្លារ ដោយគ្រាន់តែដោនឡូត អេស៊ីលីដាម៉ូបាល នៅលើទូរស័ព្ទដៃរបស់លោកអ្នក និងធ្វើការចុះឈ្មោះដើម្បីប្រើប្រាស់ គឺជាការស្រេច។ លោកអ្នកអាចស្វែងរកនិងទាញយក (Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរស័ព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់៖ [email protected] ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


