បច្ចេកវិទ្យា
សាមសុង បានធ្វើការបង្ហាញជូនស្មាតហ្វូនដ៏អស្ចារ្យ Galaxy A ស៊េរីចុងក្រោយថ្មីឆ្នាំ 2022 និងដាក់ឱ្យ Pre-order ជាមួយប្រូម៉ូសិនថែមជូនឡើងម៉ាអ៊ែមម៉ង
បើមិនល្អ…មិនអស្ចារ្យ…មិនឡូយ…មិនទំនើប…ក៏មិនយកមកបង្ហាញ និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងដែរ! Galaxy A ស៊េរីថ្មីក្នុងឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូនតាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 9:00 យប់ រហូតដល់ ម៉ោង 10:00 យប់ រួមមាន៖ Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G ដោយមានវត្តមានចូលរួមពីសំណាក់អ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងអ្នក Review ស្មាតហ្វូនល្បីៗជាច្រើនរូបកាលពីពេលថ្មីៗកន្លងទៅនេះ គឺពិតជាមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនមិនចាញ់បងប្អូនរួមត្រកូលស៊េរី Flagship ប៉ុន្មានឡើយ! និយាយទៅម្យ៉ាងម្នាក់ទេ!

លោកស្រី សុន ច័ន្ទដានី ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “ក្រុមហ៊ុន សាមសុង តែងតែផ្តល់ជូននូវភាពអស្ចារ្យ និងភាពសប្បាយរំភើបរីករាយឥតឈប់ឈរតាមរយៈស្មាតហ្វូន ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបអមជាមួយលក្ខណៈពិសេសដាច់គេ…ប្លែកគេ…និងមិនច្រំដែរ សាំភ្នែកឡើយ…! សាមសុង តែងតែស្តាប់រាល់អ្វីដែលអតិថិជនទាំងអស់ចង់បាន និងរិះរកនូវកំពូលបច្ចេកវិទ្យាឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់ទទួលបានបទពិសោធន៍ស្មាតហ្វូនថ្មីៗ…ពិសេសៗ…អស្ចារ្យមិនធ្លាប់មាន”។


ជាក់ស្តែងថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនទាំងអស់បានភ្លក់នូវរសជាតិតាមរសនិយមរបស់ខ្លួននៃបច្ចេកវិទ្យាជំនាន់ចុងក្រោយដ៏ច្រើនសម្បូរបែបរបស់ Galaxy A ស៊េរី ប្រចាំឆ្នាំ 2022 នេះ ក្រុមហ៊ុនបានបើកឱ្យអតិថិជនទាំងអស់ទូទាំងប្រទេសធ្វើការកុម្ម៉ង់ទុកមុន Galaxy A53 5G (Pre-order) បានចាប់ពីថ្ងៃទី 18 ដល់ 25 ខែមីនា ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖
* កុម្ម៉ង់ទិញទុកមុន Galaxy A53 5G
– នឹងទទួលបាននាឡិកា Galaxy Fit2 ដែលមានតម្លៃស្មើនឹង $59 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ !!
សូមខ្សឹបបង្ហើបដាក់ប្រព័ន្ធផ្សព្វផ្សាយថា Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G មានលក្ខណៈពិសេស និងចំណុចលេចធ្លោច្រើនទៅលើផ្នែក៖
– កាមេរ៉ា ដែលមានភិចហ្សែលធំ ថតស្អាតភ្លឺច្បាស់
– កម្លាំងថាមពលថ្មខ្លាំងកាន់បានយូរ អាចប្រើបានរហូតដល់ 2 ថ្ងៃ!
– កញ្ចក់អេក្រង់ដ៏ភ្លឺត្រជាក់ភ្នែក Gorilla glass 5 ធន់មាំ
– ជាពិសេសប្រព័ន្ធការពារជម្រាបទឹក និងធូលីដីខ្ពស់ IP67
– រូបរាងដ៏សិចស៊ីស្តើងទាក់ទាញបំផុត
– តម្លៃ៖ Galaxy A33 5G $369, Galaxy A53 5G $449 និង Galaxy A73 5G $509
ហ៊ាននិយាយថាអតិថិជនទាំងអស់ ប្រាកដជាពេញចិត្តពេញថ្លើមញញឹមបិទមាត់មិនជិត និងមិនអស់ចិត្តថាហេតុអ្វីបានជាក្រុមហ៊ុន សាមសុង ហ៊ានផលិតក៏ដូចជាដាក់លក់ជូនជាមួយនឹងតម្លៃពិសេសបំផុតនឹកស្មានមិនដល់បែបនេះ!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត






-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ