Connect with us

បច្ចេកវិទ្យា

ទទួលបានការការពារប្រកបដោយផាសុកភាព ពេញ ២៤ ម៉ោងជាមួយនឹងម៉ាស៊ីនត្រជាក់ Panasonic ស៊េរីថ្មី XU

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងបេសកកម្មដ៏មុតមាំក្នុងការលើកកម្ពស់គុណភាពខ្យល់បរិសុទ្ធស្រស់ថ្លា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ក្រុមហ៊ុន Panasonic Cambodia បានបើកសម្ពោធនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី XU ដ៏ឆ្លាតវៃ គួរជាទីប្រាថ្នា។​

​ម៉ាស៊ីនត្រជាក់ Panasonic ស៊េរី​ថ្មី XU មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប nanoe™X អាច​ទប់ស្កាត់​ការបំពុល​ជាច្រើន រួមជាមួយ​នឹង​ការ​កម្ចាត់​ក្លិន​មិនល្អ ដែលមាន​នៅក្នុង​ខ្យល់​បរិយាកាស​នៅក្នុង​ផ្ទះ និង​នៅលើ​ផ្ទៃ​កម្រាល​នៃ​គ្រឿង​បរិក្ខារ​ផ្សេងៗ​នៅក្នុង​ផ្ទះ​របស់​អ្នក ដោយ​ការបញ្ចេញ​នូវ​ភាគល្អិត​ទឹក​ដ៏​តូច​ដែលមាន​ទំហំ​ណា​ណូ ដើម្បី​អាចជួយ​ការពារ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​បាន​ប្រសើរ​ជាង​មុន​។ មុខងារ​ថ្មី​នៃ ឧបករណ៍​ផលិត nanoe™X mark 2 រ៉ាឌីកាល់​អ៊ី​ដ្រុ​ក​ស៊ី​ល (OH) ដែល​ស្រោប​ដោយ​ទឹក​ក្នុង​ទំហំ​ដ៏​តូច ណា​ណូ​ម៉ែត្រ បាន​ច្រើនជាង​ឧបករណ៍​ផលិត nanoe™ ធម្មតា​។ ជា​លទ្ធផល ឧបករណ៍​ផលិត nanoe™X ជំនាន់​ចុងក្រោយ​បំផុត​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ក្នុងការ​សម្អាត​ខ្យល់​បរិយាកាស និង​អាច​កម្ចាត់​ក្លិន​មិនល្អ​នៅក្នុង​ផ្ទះ​របស់​អ្នក​បាន​យ៉ាង​អស្ចារ្យ​។​

ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី XU មាន​បំពាក់​បច្ចេកវិទ្យា nanoe™X ដែលជា​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​លក្ខណៈ​ច្នៃប្រឌិត​ថ្មី អាច​ថែរក្សា​លំនៅឋាន​រស់នៅ​របស់​អ្នក​ឲ្យ​មាន​បរិយាកាស​ស្រស់ថ្លា​ប្រកបដោយ​អនាម័យ​ខ្ពស់ សម្រាប់​អ្នក និង​គ្រួសារ​របស់​អ្នករស់នៅ​ប្រកបដោយ​ផាសុកភាព​។ វា​អាច​ទប់ស្កាត់​ការលូតលាស់​នៃ​សារធាតុបំពុល​ជាច្រើន មានដូចជា បាក់តេរី មេរោគ ពពួក​ផ្សិត​ផ្អួរ និង​ក្លិន​មិនល្អ​។

​លើសពីនេះ ម៉ូ​ដែល​ថ្មី​នេះ ក៏មាន​បំពាក់​មុខងារ​ពិសេស Comfort Cloud App ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​គ្រប់គ្រង​បញ្ជា​ម៉ាស៊ីនត្រជាក់​បាន​រហូត​ដល់ 200 គ្រឿង បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ ប្រព័ន្ធគ្រប់គ្រង​បណ្តាញ អាច​ឲ្យ​ឧបករណ៍​ចល័ត ដូចជា​ទូរស័ព្ទ​របស់​អ្នក ដើរតួ​ជា​ឧបករណ៍​គ្រប់គ្រង​បញ្ជា​ពី​ចម្ងាយ​បាន​យ៉ាង​ល្អ និង​ដ៏​ងាយស្រួល ដោយ​គ្រាន់តែ​ភ្ជាប់​ដំណើរការ​ជាមួយ​ម៉ាស៊ីនត្រជាក់​របស់​អ្នក ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ជាមួយនឹង​មុខងារ​ពិសេសៗ​នៃ​ការ​ផ្តល់នូវ​ភាព​ត្រជាក់​ប្រកបដោយ​ផាសុកភាព គឺមាន​តែ​នៅ Panasonic ។​

Panasonic បាន​បង្កើត nanoe™X ដោយមាន​គោលបំណង​ធ្វើ​ឲ្យ​គុណភាព​ខ្យល់​នៅ​ទូទាំង​ពិភពលោក​មាន​ភាពប្រសើ​រ​ឡើង និង​ផ្តល់នូវ​ដំណោះស្រាយ​នៃ​គុណភាព​ខ្យល់ ដែល​អាច​គ្រប់គ្រង​សីតុណ្ហភាព សំណើម ការផ្លាស់ប្តូរ​ចរន្ត​ខ្យល់​ចេញចូល និង​ចរន្ត​ខ្យល់​បាញ់​ចេញ ដើម្បី​ផ្តល់នូវ​ខ្យល់​បរិយាកាស ដែលមាន​គុណភាព​ខ្ពស់ ស័ក្ដិសម​សម្រាប់​ប្រើប្រាស់​នៅតាម​គេហដ្ឋាន ហាង​លក់ទំនិញ ការិយាល័យ និង​អគារ​ផ្សេងៗ​។ ប្រទេសមួយ​ចំនួន​ដូចជា ជប៉ុន សិង្ហ​បុរី និង​ម៉ាឡេស៊ី បាន​នាំមុខ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដ៏​ឆ្លាត​វៃ​នេះ ហើយ​ប្រទេស​ជាច្រើន​ទៀត​ក៏​នឹង​កំពុង​ប្រើប្រាស់​ជា​បន្តបន្ទាប់​។​

អំពី Panasonic Cambodia

​ក្រុមហ៊ុន Panasonic ប្រចាំ​នៅ​ប្រទេស​កម្ពុជា បង្កើតឡើង​នៅក្នុង​ឆ្នាំ 2010 គឺជា​ការិយាល័យ​តំណាង​ចែកចាយ​ផ្លូវការ​របស់ Panasonic Singapore មកកាន់​ប្រទេស​កម្ពុជា ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​ផលិតផល / លក់​គ្រឿងបន្លាស់ ផ្សព្វផ្សាយ​ទីផ្សារ និង​ចែកចាយ​ផលិតផល Panasonic ទាំង​ផ្នែក B2B និង B2C ។ Panasonic កម្ពុជា មាន​តួនាទី​យ៉ាងសកម្ម​ក្នុងការ​ផ្តល់នូវ​បរិយាកាស​រស់នៅ​កាន់តែ​ប្រសើរ​ដល់​សង្គម និង​សហគមន៍​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលក្នុង​គេហទំព័រ​៖ www.panasonic.com/kh។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម