Connect with us

បច្ចេកវិទ្យា

ប្រសិទ្ធភាពនៃការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ជាមួយម៉ាស៊ីនត្រជាក់ Panasonic ដែលបំពាក់នូវបច្ចេកវិទ្យា nanoe™ X

បានផុស

នៅ

Panasonic បានប្រកាសពីប្រសិទ្ធភាពរបស់ម៉ាស៊ីនត្រជាក់ Panasonic ដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើប nanoe™ X ក្នុងការ ទប់ស្កាត់មេរោគកូរ៉ូណា (SARS-Cov-2) ត្រូវបាន​ទទួលស្គាល់​ដោយ Global Cantract Research Organisaticn Texcell*1 ។ Texcell បានទទួល​ស្គាល់​ពី​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​មេរោគ​កូ​រ៉ូ​ណា បាន​ដល់​ទៅ 91.4% នៅក្នុង​បន្ទប់​ទំហំ 6.7m3 ក្នុង​រយៈពេល 8 ម៉ោង​។​

nanoe™ X គឺជា​បច្ចេកវិទ្យា​ទំនើប​មួយ ចាប់យក​សំណើម​ដែល​មើលមិនឃើញ​នៅក្នុង​ខ្យល់ ហើយ​ធ្វើ​ប្រតិកម្ម​នៅក្នុង​កម្រិត​តង់​ស្យុង​ខ្ពស់ ដើម្បី​បង្កើត “​រ៉ាឌីកាល់​អ៊ី​ដ្រូ​ស៊ី​ល​ដែលមាន​នៅក្នុង​ទឹក​”​។ រ៉ាឌីកាល់​អ៊ី​ដ្រូ​ក​ស៊ី​ល អាច​ទប់ស្កាត់​ការលូតលាស់​នៃ​សារធាតុបំពុល ទាំងឡាយ​មានដូចជា បាក់តេរី និង​មេរោគ​ជាដើម​។ រ៉ាឌីកាល់​អ៊ី​ដ្រូ​ក​ស៊ី​ល ត្រូវបាន​ទទួលរង​នូវ​ការធ្វើ​ប្រតិកម្ម និង​អុកស៊ីតកម្ម​ខ្លាំង ដូចនេះ​វា​មាន​អាយុកាល​ខ្លី​។ ប៉ុន្តែ​នៅពេលដែល​ភាគល្អិត​ដ៏​តូច​នេះ​ហ៊ុមព័ទ្ធ​ដោយ​ទឹក ដែលជា nanoe™ X វា​នឹងមាន​អាយុកាល​វង ហើយ​អាច​សាយភាយ​បាន​ឆ្ងាយ​ពេញ​ផ្ទៃ​បន្ទប់​។ វា​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ទាំង​សារធាតុបំពុល​ដែល​អណ្ដែត​ក្នុង​ខ្យល់ និង តោង​ជាប់​លើ​គ្រឿង​បរិក្ខារ​ផ្សេងៗ​។​

​នៅក្នុង​ខែកញ្ញា ឆ្នាំ 2020 ក្រុមហ៊ុន Panasoni បានទទួល​ស្គាល់​ពី​លទ្ធផល​ពិសោធន៍ ក្រោម​កិច្ចសហការ​ជាមួយ Texcell *1 ពី ប្រសិទ្ធភាព​នៃ​បច្ចេកវិទ្យា nanoe™ X ជាមួយនឹង​គុណប្រយោជន៍​នៃ​រ៉ាឌីកាល់​អ៊ី​ដ្រូ​ក​ស៊ុ​ល​ទៅលើ​មេរោគ​កូ​រ៉ូ​ណា នៅក្នុង​បន្ទប់​ពិសោធន៍​តូច​មួយ​ដែលមាន​ទំហំ 45L ដោយ​ការប្រើប្រាស់​ឧបករណ៍​ផលិត nanoe™ X។ សម្រាប់​ការស្រាវជ្រាវ​បន្ថែម ក្រុមហ៊ុន Panasonic បានធ្វើការ​សាកល្បង​ដោយ​ការប្រើ​ម៉ាស៊ីនត្រជាក់​ដែល​បំពាក់​បច្ចេកវិទ្យា nanoe™ X នៅក្នុង​បន្ទប់ពិសោធន៍​ដែល​ធំ ជាង​មុន​។ ទោះជា​យ៉ាងណា នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ Texcell ក៏បាន​ទទួលស្គាល់​ពី​លទ្ធផល​នេះ​ថា បច្ចេកវិទ្យា​ទំនើប nanoery X មាន​ប្រសិទ្ធភាព​ខ្ពស់​រហូតដល់ 91.4% ក្នុងការ​ទប់ស្កាត់​ទៅលើ​មេរោគ​កូ​រ៉ូ​ណា នៅក្នុង បន្ទប់​ទំហំ 6.7m3 ក្នុង​រយៈពេល 8 ម៉ោង ដោយ​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ ដែលមាន​បំពាក់​បច្ចេកវិទ្យា nancer X ។ គួរបញ្ជាក់ ផងដែរ​ថា ការធ្វើ​តេស្ត​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​បន្ទប់ពិសោធន៍​បិទ​ជិត និង​មិន​ត្រូវបាន​រៀបចំឡើង​ដើម្បី​វាយតម្លៃ​ពី​ប្រសិទ្ធភាព របស់​វា នៅ​កន្លែង​រស់នៅ​ដែល​មិនអាច​គ្រប់គ្រង​បាន​នោះទេ​។​

​ក្រុមហ៊ុន Panasonic បានធ្វើការ​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា nanoe™ អស់​រយៈពេល​ជាង 20​ឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ 1997 មកម្ល៉េះ ហើយ ការស្រាវជ្រាវ​នេះ ត្រូវបាន​ទទួលស្គាល់​ពី​ប្រសិទ្ធភាព​របស់​វា​នៅក្នុង​តំបន់​ជាច្រើន មានដូចជា​ការទប់ស្កាត់​មីក្រូ​សរីរាង្គ​បង្ក​ជំងឺ (​បាក់តេ​រី ផ្សិត និង​មេរោគ​) និង​ភ្នាក់ងារ​បង្ក​អាឡែកហ្ស៊ី បំបែក​សមាសធាតុ​ភាគល្អិត PM 2.5 ដែល​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ដល់ សារពាង្គកាយ​មនុស្ស *2 ។​

​ក្រុមហ៊ុន Panasonic នឹង​នៅ​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​នូវ​បច្ចេកវិទ្យា​ទំនើប nanoek X ដើម្បី​ដោះស្រាយ​ហានិភ័យ ដែល​ទាក់ទង នឹង​ការបំពុល​ផ្សេងៗ​នៅក្នុង​ខ្យល់ ដូចជា មីក្រូ​សរីរាង្គ​បង្ក​ជំងឺ (​ផ្សិត បាក់តេរី និង​មេរោគ​) ក្នុង​គោលបំណង ដើម្បី​បង្កើត​នូវ បរិយាកាស​ដែល​ប្រកបដោយ​ផាសុកភាព សម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​។​

ឯកសារយោង​៖

​ការពិសោធន៍​ពី​ប្រសិទ្ធភាព​នៃ​ម៉ាស៊ីនត្រជាក់​ដែលមាន​បំពាក់​នូវ​បច្ចេកវិទ្យា nanoe™ X ក្នុងការ​ទប់ស្កាត់​មេរោគ​កូ​រ៉ូ​ណា (SAFSCov-2) ក្នុង​ទំហំ​បន្ទប់ 6.7m3 ។​

ទិដ្ឋភាព​ទូទៅ​៖ វ​ពិសោធន៍​ប្រៀបធៀប​មួយ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បន្ទប់ ទំហំ 6.7” ដែលមាន​ផ្ទុក​នូវ​មេរោគ​កូ​រ៉ូ​ណា (SARS-Cov2) ។​

លទ្ធផល​៖ សកម្មភាព​របស់​មេរោគ​កូ​រ៉ូ​ណា (SARS-CoV-2) ជាង 91% ត្រូវបាន​ទប់ស្កាត់​ក្នុង​រយៈពេល 8 ម៉ោង​។​

​សម្គាល់​៖ ការទទួលស្គាល់​នេះ​ត្រូវបាន​ធ្វើឡើង ដើម្បី​បង្កើត​ទិន្នន័យ​ស្រាវជ្រាវ​ជា​មូលដ្ឋាន​ស្តីពី​ប្រសិទ្ធភាព​នៃ​បច្ចេកវិទ្យា nanoe™ X ក្នុងការ​ទប់ស្កាត់​នូវ​មេរោគ​កូ​រ៉ូ​ណា​ក្នុង​លក្ខខណ្ឌ​បន្ទប់ពិសោធន៍ ដែល​ខុសពី​មេរោគ​កូ​រ៉ូ​ណា​មាន​ក្នុង​កន្លែង​រស់នៅ​។​

​វិធីសាស្ត្រ និង​ទិន្នន័យ​

​ស្ថាប័ន​៖ TexCell ប្រទេស​បារាំង )

​ប្រធានបទ​៖ មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (SARS-CV-2)

ឧបករណ៍៖ ម៉ាស៊ីនត្រជាក់​ដែលមាន​បច្ចេកវិទ្យា nanoe™ X

វិធីសាស្ត្រ​៖

​ម៉ាស៊ីនត្រជាក់​ដែលមាន​បំពាក់​នូវ​បច្ចេកវិទ្យា nanoe™ X ត្រូវបាន​ដំឡើង​ក្នុង​បន្ទប់​ដែលមាន​ទំហំ 6.7m3 ។ ដំណោះស្រាយ​នៃ​ការ ទប់ស្កាត់​មេរោគ​កូ​រ៉ូ​ណា SARS-Cov-2 ដែលមាន​នៅលើ Gauze គឺ​ត្រូវ​បានដាក់​នៅក្នុង​បន្ទប់​ទំហំ 6.7 m3 ជាមួយ​ម៉ាស៊ីនត្រជាក់​ដែលមាន​បំពាក់​នូវ​បច្ចេក​វិទ្យា nanoe™ X ក្នុង​ចម្ងាយ 0.7 ម៉ែត្រ ក្នុង​រយៈពេល 24​ម៉ោង​។ ការពិសោធន៍​នៃ​ការចម្លង​មេរោគ​ត្រូវបាន វាយតម្លៃ និង​ប្រើប្រាស់​ដើម្បី​ការ​គណនា​អត្រា​នៃ​ការទប់ស្កាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំណត់សម្គាល់​៖

* Texcell គឺជា Global Contract Research Organisation ដែលមាន​ជំនាញ​ក្នុងការ​ធ្វើតេស្ត និង​កម្ចាត់​មេរោគ ការរៀបចំ​ប្រព័ន្ធ ការពារ​សរីរាង្គ និង R&D ឬ GMP cell banking សម្រាប់​គម្រោង R&D, GCIP, GLP និង​គម្រោង GMP របស់​អ្នក​។ ជាមួយនឹង​បទ ពិសោធន៍ និង​ប្រវត្តិ​ការងារ​ជាង 30​ឆ្នាំ នៅក្នុង​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ទីក្រុង​ប៉ារីស ដែល​ក្រុមហ៊ុន Texcell ត្រូវបាន​ទទួលស្គាល់​ក្នុង ជំនាញ​នេះ​ជា​យូរ​មកហើយ ក្នុងការ​ធ្វើតេស្ត​មេរោគ​ជាមួយនឹង​ការរៀបចំ​តាម​បទដ្ឋាន​ស្ដង់ដារ​ដ៏​ធំ សម្រាប់​ការរកឃើញ​ពពួក​មេរោគ ផ្សេងៗ​។​

Texcell គឺជា​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​បង្កើតឡើង​ដំបូង​គេ ប្រចាំ​នៅ​ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ 1997 ។​

* ការប្រកាស​សំខាន់ៗ​អំពី​ករណី​ដែល​ត្រូវបាន​ទទួលស្គាល់​

– ថ្ងៃទី​12 ខែឧសភា ឆ្នាំ​2009៖ ប្រសិទ្ធភាព វិជ្ជមាន​នៃ​ភាគល្អិត​ទឹក​ក្នុងការ​ទប់ស្កាត់​មេរោគ បាក់តេរី និង​សារធាតុ​គីមីកសិកម្ម ត្រូវ បានទទួល​ស្គាល់​។​

– ថ្ងៃទី​20 ខែតុលា ឆ្នាំ​2009៖ ប្រសិទ្ធភាព​នៃ​ភាគល្អិត​ទឹក​ក្នុងការ​ទប់ស្កាត់​មេរោគ​គ្រុនផ្ដាសាយ​ថ្មី ត្រូវ បានទទួល​ស្គាល់​។​

– ថ្ងៃទី​20 ខែកុម្ភៈ ឆ្នាំ​2012៖ ប្រសិទ្ធភាព​នៃ​ភាគល្អិត​ទឹក​ក្នុងការ​ទប់ស្កាត់​សារធាតុ​អាឡែកហ្ស៊ី បាក់តេរី ផ្សិត និង​មេរោគ​ដែល​ទាក់ទង​នឹង​សត្វ​ចិញ្ចឹម ត្រូវបាន​ទទួលស្គាល់​។​

-​ថ្ងៃទី​16 ខែមករា ឆ្នាំ​2014៖ ភាគល្អិត​ទឹក​ដែលមាន​អាតូម​អេ​ឡិច​ត្រូ​ស្តា​ទិ​ក​ទំហំ​ណា​ណូ មាន​ប្រសិទ្ធភាព​ក្នុងការ​បំបែក​សមាសធាតុ​PM2.5 និង​ទប់ស្កាត់​ការលូតលាស់​ពពួក​ផ្សិត​ដែល​ភ្ជាប់​ទៅនឹង Yellow Sand ។​

ស្វែងយល់​បន្ថែម​ពី​ភស្តុតាង​នៅទីនេះ​៖

ប្រភពដើម៖ https://www.panasonic.com/kh/nanoe/all/verification/evidence.html

សូម​ទស្សនា​វីដេអូ​

សូម​ទស្សនា​វីដេអូ​

អំពី Panasonic

Panasonic Corporation គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ទូទាំង​ពិភពលោក​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អេឡិចត្រូនិក និង​ដំណោះ ស្រាយ​ផ្សេងៗ​សម្រាប់​អតិថិជន​នៅក្នុង​វិស័យ​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន លំនៅដ្ឋាន រថយន្ត និង អាជីវកម្ម​។ Panasonic បាន​ប្រារព្ធ​ខួប 100 ឆ្នាំ​របស់ខ្លួន​នៅក្នុង​ឆ្នាំ 2018 ហើយ​បាន​ពង្រីក​ជាស​កល និង​កំពុង​ប្រតិបត្តិ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ចំនួន 528 និង​ក្រុមហ៊ុន​ដែល​ជាប់ទាក់ទង​ចំនួន 72 នៅ​ទូទាំង​ពិភពលោក ហើយ​មាន​ចំណូល​ពី​ការលក់​សរុប​ចំនួន 7,49 ទីលាន​

​ក្រុមហ៊ុន​ប្តេជ្ញា​បន្ត​ស្វែងរក​គុណ​តម្លៃ​តាមរយៈ​ការច្នៃប្រឌិត​ថ្មីៗ​នៅតាម​ខ្សែស្រឡាយ​លិ​ផត​ផល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ និង​ពិភពលោក​កាន់តែ​ស្រស់បំព្រង សម្រាប់​អតិថិជន​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលក្នុង​គេហទំព័រ​ Panasonic

Media Contact

Yasunobu Matsumoto

Country Head

[email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម