Connect with us

បច្ចេកវិទ្យា

​ប្រាក់​​ខែ​​ CEO របស់​ Intel​ បាន​​​​​ច្រើន​​ជាង១៧១១​ដង​នៃ​​​បុគ្គលិក​ជា​​មធ្យម​​​​​​​​​ឆ្នាំ​​២០២១

បានផុស

នៅ

នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Intel Corp លោក Pat Gelsinger ទទួល​បានប្រាក់​ខែ​១៧១១​ដង ច្រើន​ជាង​បុគ្គល​ជា​មធ្យម​​​ក្នុង​រយៈ​ពេល​១១​ខែ ចាប់​តាំង​ពី​លោក​​បាន​ចូល​កាន់​តំណែង​នេះ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។ នេះ​បើ​យោង​តាម​បទ​ប្បញ្ញត្តិ​មួយ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ។

ប្រៀប​ធៀប​ជា​មួយ​លោក Gelsinger, លោក Bob Swan ដែល​ជា​អតីត​​នាយក​ប្រតិបត្តិ​​ទទួល​បាន​​​​២១៧ដង​ ច្រើន​ជាង​បុគ្គលិក​ជា​មធ្យម​កាល​ពី​​ឆ្នាំ​២០២០។ លោក Gelsinger ទទួល​បានប្រាក់​​ចំនួន​១៧៨.៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​ជា​មួយនឹង​ប្រាក់​រង្វាន់​ភាគ​ហ៊ុន​​ដែលបង្កើត​បាន​ជិត​៧៩​%​នៃ​សំណង​សរុប​​ដល់​​លោក ដែល​ខ្ពស់​ជាងលោក Swan ប្រហែល​ជា​៦៩៨%ក្នុង​ឆ្នាំ​២០២០។

លោក Pat Gelsinger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់​​​សំណង​លើ​​នាយក​ប្រតិបត្តិ​បាន​កំពុងកើន​​ឡើង​នៅ​សហរដ្ឋ​អាមេរិក។ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Apple Inc លោក Tim Cook ទទួល​បាន​១៤៤៧​ដង​​ច្រើន​ជាង​​បុគ្គលិកជា​មធ្យម​នៅ​ក្នុង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស​ក្នុង​ឆ្នាំ​២០២១។

ក្រុម​ហ៊ុន Intel ​បាន​ស្នើ​ឲ្យ​ម្ចាស់​ភាគ​ហ៊ុន​បោះ​ឆ្នោត​គាំទ្រ​ចំពោះ​ប្រាក់​សំណង​​សម្រាប់​នាយក​ប្រតិបត្តិ​របស់​ខ្លួន​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​​របស់​ម្ចាស់​ភាគ​ហ៊ុន​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា។​​

បន្ទាប់​ពី​លោក Gelsinger ចូល​កាន់​តំណែង​នៅ Intel ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យាផលិត​​បន្ទះ​ឈីប​ឈាន​មុខ​គេ លោក​បាន​បង្ហាញ​យុទ្ធសាស្ត្រផ្លាស់​ប្តូរ​សម្រាប់​ក្រុម​ហ៊ុន​ក្នុង​ការ​ទទួល​បាន​ភាព​លេច​ធ្លោ​ឡើង​វិញ​នៅ​ក្នុង​ឧស្សាហកម្ម​​នេះ​ដែល​បច្ចុប្បន្ន​នាំ​មុខ​ដោយ​ក្រុម​ហ៊ុន​តៃវ៉ាន់ Semiconductor Manufacturing Co។

លោក Gelsinger ​ធ្លាប់​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន VMWare Inc មុន​ពេលវិល​ត្រឡប់​មក​កាន់​តំណែង​កំពូល​នៅ Intel។ តាម​ពិត​ទៅ លោក​ធ្លាប់​បាន​ចំណាយ​ពេល​៣០​ឆ្នាំ​នៅ​ជា​មួយ Intel មុន​ពេល​ចាក​ចេញ។

យោង​តាម​ឯកសារ ប្រាក់​សំណង​របស់​​លោករួម​បញ្ចូល​ពាន​រង្វាន់​សមធម៌​ថ្មី​ដែល​ជួល​ម្តង​ដែលមាន​តម្លៃ​គោល​ដៅ​ប្រហែល​១១០​​លានដុល្លារអាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម