ព័ត៌មានអន្ដរជាតិ
អាមេរិកនៅតែព្យាយាមដាក់សម្ពាធផ្នែកពាណិជ្ជកម្មបច្ចេកវិទ្យាលើប្រទេសចិន ពិសេសក្រុមហ៊ុន Huawei
ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្អាកអាជ្ញាប័ណ្ណលក់គ្រឿងបន្លាស់ទៅឱ្យក្រុមហ៊ុន SMIC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ប្រទេសចិននៅពីក្រោយភាពជោគជ័យនៃ Huawei Mate 60 Pro 5G ។

Huawei Mate 60 Pro 5G គឺជាទូរស័ព្ទម៉ូដែលកំពូលរបស់ក្រុមហ៊ុន Huawei ដែលបានប្រកាសចេញលក់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ ហើយទូរស័ព្ទមួយម៉ូដែលនេះហើយ ដែលបានលើកមុខមាត់ក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់ប្រចិនមួយនេះឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលធំ។ ហើយក្នុងរយ:ពេល ២សប្ដាហ៍ដំបូងនៃឆ្នាំនេះ តំណែងទីផ្សារទូរស័ព្ទស្មាតហ្វូនចំណាត់ថ្នាក់លេខ១ នៅប្រទេសចិន គឺ Huawei ជាអ្នកគ្រប់គ្រង ។
យោងតាម ប្រភព SCMP ផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ បានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងបង្កើនសម្ពាធលើក្រុមហ៊ុន SMIC ជាពិសេសចាប់តាំងពីចុងឆ្នាំ ២០២៣ មក ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានផ្ញើសំបុត្ររាប់សិបច្បាប់ទៅកាន់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ក្នុងប្រទេសចិន ដើម្បីប្រកាសពីការផ្អាកអាជ្ញាប័ណ្ណលក់គ្រឿងបន្លាស់ ។ប្រភពបានឱ្យដឹងទៀតថា ទាក់ទងនឹងការព្យាយាមដាក់សម្ពាធពាណិជ្ជកម្មបច្ចេកវិទ្យាពីសំណាក់អាមេរិក មកលើប្រទេសចិននេះផងដែរ ស្ថានទូតចិនប្រចាំនៅអាមេរិក បាននិយាយថា÷ “យើងសូមអំពាវនាវឱ្យភាគីអាមេរិក បញ្ឈប់ការបំផ្លើសគំនិតនៃសន្តិសុខជាតិ និងការរំលោភអំណាច ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន”។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់សហរដ្ឋអាមេរិកដើម្បីកាត់បន្ថយសមត្ថភាពរបស់ SMIC ក្នុងការផលិតបន្ទះឈីបដ៏ទំនើបសម្រាប់ក្រុមហ៊ុន Huawei ។
សូមជម្រាបជូនថា កន្លងមកបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសមិនអនុញ្ញាតឱ្យក្រុមហ៊ុន Google លក់ប្រព័ន្ធប្រតិបត្តិការ Android ទៅឱ្យក្រុមហ៊ុន Huawei បានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបច្ចេកវិទ្យា ព្រោះនេះគឺជាសកម្មភាពដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើ Huawei ។ យ៉ាងណាមិញដើម្បីឆ្លើយតប និងការជម្នះ Huawei ក៏បានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនមួយឈ្មោះ HarmonyOS ជំនួសឱ្យ Android ប៉ុន្តែដោយសារវាមិនអាចដំណើររាល់សេវាកម្មរបស់ Google ដូច្នេះហើយ ទើបការលក់ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះធ្លាក់ចុះយ៉ាងខ្លាំង ។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ Huawei បានប្រកាសចេញស្មាតហ្វូនម៉ូដែលកំពូលរបស់ខ្លួនមួយស៊េរី គឺ Huawei Mate 60 Pro 5G ដែលជាទូរស័ព្ទដៃដំបូងរបស់ខ្លួន ប្រើប្រាស់បន្ទះឈីប Kirin 9000S ផលិតដោយក្រុមហ៊ុន SMIC ។ ពេលនោះ Kirin 9000S បានធ្វើឱ្យ Huawei រស់ឡើងវិញម្ដងទៀត រហូតដល់ធ្វើឱ្យ Huawei Mate 60 Pro 5G ក្លាយជាស្មាតហ្វូនក្ដោបទីផ្សារខ្លាំងបំផុតចំណាត់ថ្នាក់លេខ១ នៅប្រទេសចិន ក្នុងរយ:ពេល ២សប្ដាហ៍ដំបូង នៃឆ្នាំ ២០២៤ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


