បច្ចេកវិទ្យា
ឆានលយូធូប (YouTube) របស់មិត្តហ្វូន ទទួលបានអ្នកគាំទ្រ ១ លាននាក់ហើយ
មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា សម្រេចបាននូវសមិទ្ធផលមួយទៀតលើបណ្ដាញសង្គម ពោលគឺមានអ្នកគាំទ្រ (Subscribe) លើឆានលយូធូប (YouTube) របស់ខ្លួនបាន ១ លាននាក់ហើយ ដែលធ្វើឲ្យក្រុមហ៊ុនមិត្តហ្វូនមានទំព័រ យូធូប ដែលមានកំណើនលឿនជាងគេបំផុត បើធៀបជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជា។

មិត្តហ្វូន បានឲ្យដឹងថា សមិទ្ធផលដ៏អស្ចារ្យនៅលើឆានលយូធូបនេះ ក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផលិតនូវវីដេអូកម្សាន្ត និងអប់រំ ដែលមានការពេញនិយមជាច្រើន ជាពិសេស វីដេអូភាគគំនូរជីវចល ដែលមានចំណងជើងថា “ក្រដាសស” ដែលជាវីដេអូកម្មវិធីអប់រំប្រចាំសប្ដាហ៍ផលិតដោយក្រុមហ៊ុនមិត្តហ្វូនផ្ទាល់។

វីដេអូភាគដែលមានការពេញនិយមមួយទៀតនៅលើឆានលយូធូបរបស់មិត្តហ្វូនដែរនោះ គឺ “មាគ៌ាព្រះធម៌” ជាវីដេអូអប់រំបែបសាសនាដែលទទួលបានការគាំទ្រ ហើយបានជួយរួមចំណែកក្នុងការបង្កើនការSubscribe ឆានលយូធូបរបស់ខ្លួនផងដែរ។
តាមរយៈសេវា និងមាតិកាបែបឌីជីថលរបស់ខ្លួន ធ្វើឲ្យមិត្តហ្វូន កាលពីឆ្នាំមុន បានឈ្នះពានរង្វាន់ជា “ផលិតផលអប់រំ និងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី Globee Awards ដែលផ្ដល់ជូនសម្រាប់វីដេអូភាគ “មាគ៌ាព្រះធម៌” នេះ។

នៅឆ្នាំនេះ ក្រុមហ៊ុនមិត្តហ្វូនក៏បានឈ្នះពានរង្វាន់ពី Globee Awards ផងដែរ សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមប្រចាំឆ្នាំ ដែលបានផ្ដល់ចំពោះកម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” របស់ខ្លួន។
មិត្តហ្វូន បាននិងកំពុងផលិតមាតិកាកម្សាន្តកាន់តែច្រើនឡើងនៅលើ YouTube Shorts ជាកម្មវិធីសម្រាប់វីដេអូខ្នាតខ្លី ហើយនេះជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រនានា ដែលខ្លួនបានអនុវត្តដើម្បីពង្រីកមាតិការបស់ខ្លួន និងធ្វើឲ្យឆានលយូធូបរបស់ខ្លួនកាន់តែមានភាពទាក់ទាញខ្លាំងឡើង។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា “ការដែលមានអ្នកគាំទ្រ ឬអ្នកជាវ (Subscribe) ១ លាននាក់ គឺជាសមិទ្ធផលដ៏ធំធេង ហើយមិត្តហ្វូនពិតជាមានមោទនភាពចំពោះសមិទ្ធផលនេះយ៉ាងខ្លាំង។ សមិទ្ធផលនេះទៀតសោត គឺជាតឹកតាងដែលបង្ហាញឲ្យឃើញពីប្រជាប្រិយភាពរបស់ឆានលយូធូបរបស់មិត្តហ្វូន ក៏ដូចជា ភាពលេចធ្លោ នៃវីដេអូ ដែលយើងបានខិតខំប្រឹងប្រែងក្នុងការផលិតទាំងអស់នោះ”។
យោងតាមរបាយការណ៍នៅលើឆានលយូធូបរបស់មិត្តហ្វូន បានបង្ហាញថា ចំនួនអ្នកទស្សនាសរុបមាន ១៥,១ លានដង ហើយពេលវេលាទស្សនាសរុបចំនួន ៣៦៩,៨ ពាន់ម៉ោង។
លោក ញ៉ុង ឌិនថន បានបន្តថា “តួលេខ និងរបាយការណ៍នេះ ពិតជាជួយផ្ដល់កម្លាំងចិត្តដល់យើងខ្ញុំខ្លាំងមែនទែន ហើយធ្វើឲ្យមិត្តហ្វូន កាន់តែមានការប្ដេជ្ញាចិត្តថែមទៀតក្នុងការផលិតមាតិកាឌីជីថលឲ្យបានច្រើនសម្រាប់ទស្សនិកជនទាំងអស់ ពោលគឺមាតិកា ដែលផ្ដល់ការកម្សាន្ត ព័ត៌មាន និងអប់រំ”។
ក្រុមហ៊ុន មិត្តហ្វូន ជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេបំផុតមួយនៅកម្ពុជា ដែលសេវារបស់ខ្លួនគ្របដណ្ដប់លើប្រជាពលរដ្ឋ ៩៩% នៃប្រជាពលរដ្ឋសរុបរបស់កម្ពុជា។
មិត្តហ្វូនផ្ដល់នូវសេវាជាច្រើនសម្បូរបែបដល់អ្នកប្រើប្រាស់ រួមមានកម្មវិធីតន្ត្រី និងការកម្សាន្ត រហូតដល់សេវាផ្ទេរប្រាក់ផងដែរ។
នៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការបរិវត្តកម្មឌីជីថល តាមរយៈគម្រោងនានានៅក្នុងវិស័យអប់រំ កីឡា និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាគម្រោងសុខុមាលភាពសង្គមផងដែរ។
ជាមួយនឹងអ្នកជាវ (Subscribe) លើឆានលទំព័រយូធូបរបស់ខ្លួនរហូតដល់ទៅ ១ លាននាក់បែបនេះ ដូច្នេះមិត្តហ្វូន នឹងដាក់ពាក្យស្នើសុំប៊ូតុងមាស (Gold Play Button) ពីយូធូប ដូច្នេះ មិត្តហ្វូនជា ក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលនឹងទទួលបានប៊ូតុងមាសនេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ