បច្ចេកវិទ្យា
ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម និងការពិនិត្យការងារជាមួយក្រុមហ៊ុន Viettel Cambodia
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ បានជួបពិភាក្សាការងារនៅក្រុមហ៊ុន Metfone ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុនសមាជិក Viettel Group នៅកម្ពុជា។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុនមិត្តហ្វូនបានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផល នៃសកម្មភាពផលិតកម្ម និងអាជីវកម្ម ក៏ដូចជាការរួមចំណែកសេដ្ឋកិច្ចសង្គមដល់កម្ពុជា បន្ទាប់ពីអាជីវកម្មនេះមានវត្តមាននៅកម្ពុជាអស់រយៈពេល ១៣ ឆ្នាំ។

បច្ចុប្បន្ន មិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជាទាក់ទងនឹងអតិថិជន ប្រាក់ចំណូល និងបណ្ដាញដែលមានចំណែកទីផ្សារ ៤៥% ដែលមានអតិថិជនជាង ៩ លាននាក់ និងចំណែកទីផ្សារ ៦០% នៅក្នុងចំនួនស្ថានីយទូរស័ព្ទចល័ត។ សូមជម្រាបថា ទោះបីជាឧស្សាហកម្មទូរគមនាគមន៍ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូន នៅតែបន្តរក្សាសន្ទុះ នៃកំណើនរបស់ខ្លួនទាក់ទងនឹងប្រាក់ចំណូល និងប្រាក់ចំណេញ ហើយមានតម្លៃរហូតដល់ ១ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ មិត្តហ្វូន គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមអ្នកបង់ពន្ធធំជាងគេទាំងប្រាំ សម្រាប់រដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា។

ម្យ៉ាងវិញទៀត មិត្តហ្វូន បានធ្វើបទបង្ហាញអំពីការរួមចំណែករបស់ខ្លួនចំពោះសង្គម និងប្រជាជនកម្ពុជា តាមរយៈសកម្មភាពសហគមន៍ដូចជាភាពជាសកល នៃសេវាទូរគមនាគមន៍នៅកម្ពុជាដែលរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមតំបន់ដែលមានការរីកចម្រើនលឿនបំផុតក្នុងពិភពលោកជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរ។ លើសពីនេះ សេវាគ្របដណ្ដប់ និងល្បឿន 4G ល្អបំផុតនៅអាស៊ីអាគ្នេយ៍ អត្រាអតិថិជនប្រើប្រាស់ទិន្នន័យឈានដល់ ៩១% ដែលក្នុងនោះ ៩៥% ជាអតិថិជន 4G ស្រដៀងទៅនឹងប្រទេសអភិវឌ្ឍន៍ដូចជា កាណាដា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជាដើម។ ពិសេសបានបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជា ជាង ៣ ម៉ឺននាក់ ទទួលបានប្រាក់ចំណូលជាមធ្យមខ្ពស់ជាងមធ្យមភាគជាតិ។ ក្រុមហ៊ុនក៏តែងតែអមដំណើរជាមួយរដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម និងកម្ពុជា ក្នុងសកម្មភាពស្ម័គ្រចិត្ត។

ជាមួយគ្នានេះ មិត្តហ្វូន ក៏បានត្រួសត្រាយឲ្យមានបំលាស់ប្តូរប្រព័ន្ធឌីជីថលសម្រាប់រដ្ឋាភិបាល និងក្រសួងនានានៅប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ មិត្តហ្វូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងស្ទើរតែទាំងអស់ជាមួយរដ្ឋាភិបាល នៃប្រទេសកម្ពុជា។ ក្នុងនោះរួមទាំងគម្រោងសំខាន់ៗជាពិសេសជាមួយក្រសួងសុខាភិបាល ក្រសួងអប់រំ និងប្រព័ន្ធអេកូឡូស៊ីអប់រំរបស់មិត្តហ្វូនបានគ្របដណ្ដប់សាលារៀនជាង ៣០០ នៅទូទាំងប្រទេស ជាមួយសិស្សជាង ៤៥ ម៉ឺននាក់ និងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសិក្សាតាមប្រព័ន្ធឌីជីថល។ ចំណែកនៅក្នុង វិស័យហិរញ្ញវត្ថុឌីជីថល eMoney របស់ Metfone បច្ចុប្បន្ននេះ គឺជា e-wallet ដែលបានដើរតួនាទីដ៏ធំបំផុតនៅប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៨ សែននាក់។ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថលកម្ពុជា មិត្តហ្វូនបានកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលធានាថា ៩៥% នៃប្រជាជនគ្រប់ច្រកល្ហកនៅកម្ពុជាអាចប្រើប្រាស់សេវាទូរគមនាគមន៍បានយ៉ាងងាយស្រួល។

នៅក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក ផាម មិញជិញ (Pham Minh Chinh) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលមិត្តហ្វូនសម្រេចបាន រួមចំណែកលើកកម្ពស់ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បានកាន់តែយូរអង្វែង និងនិរន្តរភាព។ ជាមួយគ្នានេះ វៀតណាមបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតការងារ ធានាសន្តិសុខសង្គមដល់កម្ពុជាផងដែរ។
លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា មិត្តហ្វូនគួរតែបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានដ៏សំខាន់ រួមចំណែកក្នុងការជំរុញ ពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឲ្យបានកាន់តែល្អប្រសើរ ហើយក្នុងកិច្ចសហប្រតិបត្តិការនេះក៏នឹងធ្វើឲ្យមិត្តហ្វូនមានកន្លែងកាន់តែល្អប្រសើរដើម្បីធ្វើប្រតិបត្តិការបន្ថែមទៀត។ ក្នុងនោះការរួមចំណែកជំរុញបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ រវាង កម្ពុជា និងវៀតណាម បានធ្វើឲ្យសន្តិសុខសង្គមកាន់តែល្អប្រសើរឡើងក្នុងស្មារតី “ផលប្រយោជន៍រួម ហានិភ័យរួម”។
លោក Tao Duc Thang ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Viettel Group បានមានប្រសាសន៍ថា ៖ “ខណៈពេលកំពុងតែមានការវិនិយោគនៅបរទេស ទោះបីជាមានឧបសគ្គច្រើនក៏ដោយ ក៏ Viettel Group តែងតែបន្តដំណើរការវិនិយោគនៅបរទេស” ហើយប្ដេជ្ញាចិត្តជានិច្ចក្នុងការត្រួសត្រាយផ្លូវ នៃការផ្លាស់ប្ដូរឌីជីថល និងបានត្រៀមខ្លួនជាស្រេចក្នុងការពិគ្រោះយោបល់គាំទ្រ និងអមដំណើររដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីអនុវត្តបច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយវិស័យឌីជីថលដើម្បីបម្រើរាល់សកម្មភាពក្នុងសង្គមកម្ពុជា”៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល