បច្ចេកវិទ្យា
Amazon បញ្ចេញដ្រូនដឹកជញ្ជូនខ្នាតតូច អាចហោះក្រោមតំណក់ទឹកភ្លៀង
ក្រុមហ៊ុន Amazon បានបង្ហាញការរចនាយន្តហោះគ្មានមនុស្សបើក (ដ្រូន) ខ្នាតតូចដឹកជញ្ជូនថ្មី បង្កើតសំឡេងតិច និងអាចហោះហើរឆ្លងកាត់តំណក់ភ្លៀងធ្លាក់ស្រាលៗបាន ។

ដ្រូននេះ មានឈ្មោះថា MK30 ដែលក្រុមហ៊ុន Amazon នឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៤ ជំនួសឲ្យដ្រូន MK27-2 ដែលមានស្រាប់ និងកំពុងហោះហើរនៅក្នុងតំបន់ដែលអនុញ្ញាត ។
ទន្ទឹមនោះ ក្រុមហ៊ុនបានចំណាយពេលជិតមួយទស្សវត្សរ៍ក្នុងការរចនាដ្រូន MK30 ដឹកជញ្ជូននេះឡើង ដែលអាចឲ្យវាដឹកជញ្ជូនទំនិញបានក្នុងទម្ងន់តិចជាង ២ គីឡូក្រាមត្រឹមតែ ៣០ នាទី បន្ទាប់ពីអតិថិជនធ្វើការកុម្ម៉ង់ ។

មិនតែប៉ុណ្ណោះ ការប្រើដ្រូនដឹកជញ្ជូនទំនិញនេះ អាចកាត់បន្ថយថ្លៃដឹកបានយ៉ាងច្រើន បើប្រៀបទៅនឹងការជិះទៅយកផ្ទាល់ពីសំណាក់អតិថិជន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Bloomberg
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


