បច្ចេកវិទ្យា
Apple គំរាមដក Twitter ចេញពី App Store
មហាសេដ្ឋី Elon Musk អះអាងថា ក្រុមហ៊ុន Apple គំរាមដកបណ្ដាញ Twitter ចេញពី App Store និងកំពុងដាក់សម្ពាធលើ Twitter ជុំវិញការទាមទារការសម្របសម្រួលផ្នែកមាតិកា ។

លោក Musk បានសរសេរសារបង្ហោះថា ក្រុមហ៊ុន Apple ភាគច្រើន កំពុងតែបញ្ឍប់ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Twitter ហើយលោកបន្តចោទជាចម្ងល់ថា “តើ Apple ស្អប់ការបញ្ចេញមតិដោយសេរីនៅអាមេរិកឬយ៉ាងណា” ។
ជាមួយគ្នានោះ Elon Musk ក៏បានបង្ហោះសារមួយទៀតដោយភ្ជាប់ជាមួយនឹងគណនី Twitter របស់ CEO Apple លោក Tim Cook ដោយសួរលោកថា “តើមានអ្វីកើតឡើងជាមួយក្រុមហ៊ុន Apple?” ខណៈរហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីសំណាក់ក្រុមហ៊ុន Apple នៅឡើយទេ ។

បើតាមការវាស់ស្ទង់ពីក្រុមហ៊ុនវិភាគ Pathmatics បានឲ្យដឹងថា ក្រុមហ៊ុន Apple បានចំណាយលុយលើការផ្សាយពាណិជ្ជកម្មចំនួន ១៣១,៦០០ ដុល្លារចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ។
មិនតែប៉ុណ្ណោះ លោក Musk ថែមទាំងបង្ហោះរូប Meme នៅលើ Twitter ផងដែរថា លោកសុខចិត្តធ្វើសង្គ្រាមជាមួយ Apple ជាជាងបង់កម្រៃជើងសារ ៣០ ភាគរយឲ្យ Tim cook ដែលក្រុមហ៊ុន Apple ទាមទារពីការ អភិវឌ្ឍន៍កម្មវិធីនៅក្នុង App Store ៕
ប្រែសម្រួលដោយ ៖ ណាក់ ណាក់
ប្រភព ៖ Daily Sabah
ចុចអាន ៖ ក្រុមហ៊ុន Tesla ប្រមូលឡានជិត ៨ ម៉ឺនគ្រឿងពី ចិន ត្រលប់មកវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


